» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2630 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098397 នាក់

ឥណ្ឌូណេស៊ី​ក្នុងនាម​ប្រធាន​អាស៊ាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​យន្តហោះ​យោធា​ភូមា​សម្លាប់​ជន​ស៊ី​វី​ល

 

​ហ្សា​ការ​តា​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មេសា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន (ASEAN) បាន​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន សម្លាប់​ជីវិត​មនុស្ស​រាប់សិប​នាក់​។a burma fire

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែមេសា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ឥ​ណ្ឌ​ណេ​ស៊ី​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​អាស៊ាន បានកត់សម្គាល់​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា «​អំពើហិង្សា​គ្រប់​ទម្រង់​ទាំងអស់​ត្រូវតែ​បញ្ចប់ ជាបន្ទាន់ ហើយ​ជាពិសេស នោះ​គឺ​ការប្រើ​កម្លាំងបាយ​ប្រឆាំងនឹង​ជន​ស៊ីវិល​តែម្ដង​»​។ សេចក្ដីថ្លែងការណ៍​នេះ​ដដែល​បន្តទៀតថា «​ការបញ្ចប់​អំពើហិង្សា គឺជា​មធ្យោបាយ​តែមួយគត់ ដើម្បី បង្កើត​បរិយាកាស​អំណោយ​ផល​មួយ សម្រាប់​កិច្ចសន្ទនា​ប្រកបដោយ​បរិ​យាប​ន្ន សំដៅ​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​អចិន្ត្រៃយ៍​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ យើង​សូមបញ្ជាក់​ឡើងវិញ ពី​ការប្ដេជ្ញាចិត្ត​របស់​អាស៊ាន ក្នុងការ​បន្ត​ជួយ​មី​យ៉ាន់​ម៉ា ស្វែងរក​ដំណោះស្រាយ​មួយ​អាច​ដំណើរការ​ទៅបាន និង​យូរអង្វែង សម្រាប់​ជម្លោះ​សព្វថ្ងៃ តាមរយៈ​ការលើកកម្ពស់​ការអនុវត្ត យ៉ាង​ពេញលេញ​នូវ​គោលការណ៍​កង់​សង់​ស៊ី​ស ៥​ចំណុច​»​។​

យោធា​មី​យ៉ាន់​ម៉ា បាន​ទទួលស្គាល់ថា​ខ្លួន​ពិតជា​បាន​ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ​ការិយាល័យ​រដ្ឋបាល​មួយកន្លែង ស្ថិតនៅក្នុង​តំបន់ សា​ហ្គា​ង (Sagaing) ដោយ បាន​ផ្ដាច់ជីវិត​មនុស្ស​រាប់សិប​នាក់ ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី និង​ក្មេង​សិស្សសាលា​កំពុង​រាំ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​។ រដ្ឋមន្ត្រី​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​ស្រមោល លោក អោ​ង យ៉ូ មីន (Aung Myo Min) ក៏បាន​ប្រាប់ CNN ដែរ​ថា​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ បាន​ផ្ដាច់ជីវិត​មនុស្ស​យ៉ាងហោច ១៣៣​នាក់ នៅក្នុង​ចំណោម មនុស្ស​ជាង ៣០០​នាក់ ដែល​បាន​ប្រមូល​ផ្ដុំគ្នា​ចូលរួម​ពិធី​បើកសម្ពោធ​ការិយាល័យ​រដ្ឋបាល​មួយ នៅក្នុង​ភូមិ ប៉ា ហ្ស៉ី ជី (Pa Zi Gyi)​។​
​

បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​យោធា​មី​យ៉ាន់​ម៉ា ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ដោយ​ក្នុង​យន្ដហោះ​ចម្បាំង បាន​ទម្លាក់​គ្រាប់បែក​លើ​អគារ​រដ្ឋបាល​មួយ រីឯ​ឧទ្ធម្ភាគចក្រ​បាន​បើក​ការបាញ់រះ​បន្ថែម​លើ​ហ្វូងមនុស្ស​ដែល​ប្រមូល​ផ្ដុំគ្នា​សម្ពោធ​អគារ​រដ្ឋបាល​នេះ​។ ចំណែកឯ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​នេះ ដែល​បាន​ផ្ដាច់​ជិវិត​មនុស្ស​ច្រើន​បំផុត​ចាប់តាំងពី​មាន​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១​មក​៕ 

​