» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 648 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120324 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​៖​ខ្ញុំ មិនដែល​និយាយ​ជាមួយ​ចិន ឬ​ប្រទេស​ណាមួយ ស្តីពី​ការប្រើប្រាស់​កំពង់ផែ វាល​យន្តហោះ​កម្ពុជា សម្រាប់​យោធា​បរទេស​ទេ !


ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ដកស្រង់​ប្រសាសន៍​សម្តេច​មក​ផ្សាយ​ថា​៖ «​ខ្ញុំ​មិនដែល​និយាយ​ជាមួយ​ចិន ឬ ជាមួយ​ប្រទេស​ណាមួយ ស្តីពី​បម្រើបម្រាស់​កំពង់ផែ វាល​យន្តហោះ​កម្ពុជា សម្រាប់​យោធា​បរទេស​ទេ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​មិន​អនុញ្ញាតឱ្យ​ដែរ - សម្តេច​តេ​ជោ ហ៊ុនសែន ក្នុងសម័យ​ប្រជុំ​គណរដ្ឋមន្ត្រី ថ្ងៃទី​២៣ តុលា ២០២០»​។​a hun ocm new 

​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពី​ជំហរ​របស់​កម្ពុជា ចំពោះ​ការចោទប្រកាន់​របស់​ប​ច្ចិ​ម​ប្រទេស​។​
​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផងដែរ​ទៀតថា ៖ «​យើង​អាច​ឱ្យចូល​នៃ​នាវា​ប្រទេស​ច្រើន កំពង់ផែ​អន្តរជាតិ​ដូច​កំពង់ផែ​ដឹកទំនិញ យើង​មាន​កំពង់ផែ​យោធា​អាហ្នឹង​កំពង់ផែ​ចម្បាំង អញ្ចឹង​ត្រូវសុំ​ការអនុញ្ញាត មិនមែន​គ្រាន់តែ​ចិន​មួយ​មាន​សិទ្ធិ​ប្រើប្រាស់​នោះទេ ប្រទេស​ដទៃ​ដែល​សុំ​ការអនុញ្ញាត មក​ចូល​ចត ចាក់​ប្រេង ឬ​ឡើងគោក ដើម្បី​សមយុទ្ធ​ជាមួយនឹង​កម្ពុជា ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​ជាមួយនឹង​កម្ពុជា យើង​ស្វាគមន៍ៗ​»​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យភាព កម្ពុជា​មិន​ចូលរួម​ជាមួយ​អ្នកនេះ​ប្រឆាំង​ជាមួយ​អ្នកនោះ មិន​អនុញ្ញាត​ឱ្យមាន​ទីតាំង​យោធា​បរទេស​នៅក្នុង​ទីតាំង​ទឹកដី​របស់ខ្លួន ហើយក៏​មិន​បោះទីតាំង​យោធា​របស់​យើង​លើ​ទឹកដី​បរទេស លើកលែងតែ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជូន​សារ​៣​ចំណុច​ទៅដល់​ដៃគូ​បរទេស​ទាំង​អស់​ថា​៖​ទី​១៖ បើ​អ្នក​ចង់​ចូលរួម​អភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ កំពង់ផែ​យោធា​សុំ​បរិច្ចាគ​ចូលរួម​។ យើង​ផ្តល់​លទ្ធភាព​ឱ្យចូល​រួម ទាំង​ទីកន្លែង​គណៈកម្មាធិការ​លំហ​សមុទ្រ ដែលថា​ជួយ​ហើយ​ប៉ុន្តែ​យើង​មិន​យក ប៉ុន្តែ​ត្រូវ​ការដូរ​ទីតាំង​។ ឥឡូវ​រវាង​ទីតាំង​ចាស់ និង​ទីតាំង​ថ្មី​វា​អត់​ខុសគ្នា​ទេ ព្រោះ​ហ្នឹង​ជា​ផែនការមេ របស់​យើង​។​

​ទី​២៖ យើង​នឹង​កសាង​តំបន់​ជួសជុល និង​ចត រាប់ទាំង​នាវា​បរទេស​ដែល​ខូច​ចូលមក យើង​ជួយ​ជួស ជុល​យើង​អនុញ្ញាតឱ្យ​កន្លែង​យើង​ជួសជុល មិនមែន​បរទេស​សំដៅ​ទៅលើ​តែ​ចិន​មួយ​ទេ​។​​ទី​៣៖ ពីថ្ងៃ​នេះ​ទៅ​មិនមែន​ចាំ​ដល់​អាហ្នឹង​សាងសង់​ហើយ​ទេ ពី​ពេល​ហ្នឹង​ទៅ​អ្នកណា​ចង់​មក​ក៏​សូម​អញ្ជើញ​មក ហើយ​សហការ​រួមគ្នា​ល្បាត​សមុទ្រ​ប្រឆាំង​ភេរវកម្ម ប្រឆាំង​ពួក​ជួញដូរ​មនុស្ស ប្រឆាំង​ពួក ជួញដូរ​គ្រឿងញៀន រត់ពន្ធ​ខុសច្បាប់ និង​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ទៅ​។

បើ​ឡើង​ធ្វើ​សមយុទ្ធ​គ្រប់គ្រង គ្រោះមហន្តរាយ ទាំង​ក្នុង​ទឹក​ក៏​អាចធ្វើ​សមយុទ្ធ​គ្រោះមហន្តរាយ​បានដែរ​។ ខ្ញុំ​ចង់​បានតែ​ពីរ​ទេ សមយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​សមយុទ្ធ​គ្រប់គ្រង​គ្រោះមហន្តរាយ ខ្ញុំ​មិន​ចង់​ធ្វើ​សមយុទ្ធ​ក្នុង​ការធ្វើ​វាយកម្ទេច​សត្រូវ​ទេ​។ អ៊ីចឹង​ប្រហែលជា​ច្បាស់លាស់​ជាមួយគ្នា​ក្នុង​ការធ្វើ​សេចក្ដីថ្លែងការណ៍​ចេញពី​ក្រុងព្រះសីហនុ​។ មាត្រា​៥៣​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែងថា «​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ​។ ព្រះរាជាណាចក្រ​កម្ពុ​ជារួម​រស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​ប្រទេសជិតខាង​និង​ប្រទេស​ដទៃទៀត​ទាំងអស់​នៅលើ​សកលលោក​។

ព្រះរាជាណាចក្រ​កម្ពុជា មិន​ឈ្លានពាន​ប្រទេស​ណា​ដាច់ខាត​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង នៃ​ប្រទេស​ដទៃ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ទោះបី​ក្រោមរូបភាព​ណាក៏ដោយ​ដោះស្រាយ រាល់​បញ្ហា​ដោយ​សន្តិវិធី​និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅវិញ​មក​។ ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចងសម្ព័ន្ធ​យោធា ឬ​ចូលក្នុង​កិច្ចព្រមព្រៀង​យោធា​ណាមួយ ដែល​មិន​ស្រប​នឹង​អព្យាក្រឹតភាព​របស់ខ្លួន​ឡើយ​។ ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន​ហើយ ក៏​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​បរទេស​ដែរ លើកលែងតែ​ក្នុង​ក្របខ័ណ្ឌ នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​»៕a army ream 

​