» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 822 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120498 នាក់

ព្រះមហាក្សត្រ​កម្ពុជា យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន​កិច្ច​ប្រទេសជាតិ​សម្រេច​លើស​ម្តេ​ចេ​ជោ​និង​ធិបតី​


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៤​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្តេចយាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន ដោយទុកប្រទេសឲ្យរាជរដ្ឋាភិបាលនិងប្រមុខរដ្ឋស្តីទីទទួលខុសត្រូវ។​a king go china1 

​យោងតាម​ព្រះរាជសារ​កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ជូន​ជនរួមជាតិ​ថា ព្រះអង្គ​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៤​នេះ​តទៅ​។​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការយាង​ត្រឡប់មកវិញ​នោះទេ​។​​ក្នុងកំលុងពេល​នៃ​ការយាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​នូវ​ព្រះរាជកិច្ច​ទាំងឡាយ ជូនទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី​បំពេញ​ថ្វាយ​ព្រះអង្គ​។​

​សូមបញ្ជាក់ថា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៤ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាស​ចាត់វិធានកា​រយ៉ា​ង​ម៉ឺងម៉ាត់ ចំពោះ​បុគ្គល ឬ​ក្រុម​ទាំងឡាយណា ដែលមាន​គោលបំណង​ធ្វើ​កុបកម្ម​ខុសច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​។​​ការប្រកាស​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ក្រុមប្រឆាំង​ជ្រុលនិយម​មួយចំនួន គ្រោង​ធ្វើ​កុបកម្ម​ដោយ​ខុសច្បាប់ នៅមុខ​ព្រះ​បរម​រាជ​រាំង នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ​។ កុបកម្ម​នេះ គ្រោង​ធ្វើឡើង​ក៏​ព្រោះតែ​មានការ​បំភ្លៃ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ដែល​កម្ពុ​ជាមាន ៤​ខេត្ត ជា​គម្រោង​កាត់​ដី​ឲ្យ​ប្រទេស​ដទៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​បញ្ជាក់ថា «​ដូច្នេះ​នៅទីនេះ ថ្នាក់ដឹកនាំ​នៅ​ខាងក្រោយ​ទាំងអស់នេះ គឺ​សុទ្ធតែជា​អ្នក​ដែល​ទទួលខុសត្រូវ ខាង​ផ្នែក​សន្តិសុខ​ជាតិ យើង​មិនត្រូវ​នៅ​ស្ងៀម យើង​មិនត្រូវ​អ​ព្យា​ក្រឹត្យ យើង​ត្រូវតែ​គាំទ្រ ការពារ​ដាច់ខាត​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ នូវ​រដ្ឋធម្មនុញ្ញ នូវ​សន្តិភាព និង​សមិទ្ធផល​នានា​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​យើង​»​។​​លោក​បាន​បន្តថា «​នេះ​យើង​ត្រូវ​ច្បាស់​ទាំងអស់គ្នា មិនមែន​គំរាម​ទេ ក៏ប៉ុន្តែ​យើង​ត្រូវ​ធ្វើការ​បញ្ជាក់ជូន​នូវ​អ្វីដែល​បងប្អូន​យើង​មួយចំនួនធំ មិនទាន់​ច្បាស់ ឬក៏​មិនទាន់​បានគិត​គ្រប់​ជ្រុងជ្រោយ សុំ​ឲ្យ​មក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​របស់​យើង ក្នុងការ​អភិវឌ្ឍ​ប្រទេស​របស់​យើង​នាពេល​បច្ចុប្បន្ន ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។

គោលបំណង ល្បិចកល​របស់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច ដើម្បី​ប្រមែប្រមូល​កម្លាំង​ធ្វើ​កុបកម្ម​នោះ ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ ដែល​យើង​ជា​កម្លាំង​នគរបាលជាតិ មិន​អនុញ្ញាត​ដាច់ខាត​។ នេះ​ត្រូវ​ចាំ​ឲ្យ​ច្បាស់ អំពី​ជំហរ​ប្តេជ្ញាចិត្ត ពីព្រោះ​កងកម្លាំងប្រដាប់អាវុធ គឺជា​ឧបករណ៍​របស់​រដ្ឋ យើង​ត្រូវតែ​ការពារ​រដ្ឋ​ដាច់ខាត គ្មាន​នរណា​អាចមក​បំភ្លេច​បំផ្លាញ​បាន តាមបែប​មិន​ប្រជាធិបតេយ្យ​បានទេ​»​។​ជាក់ស្តែង​តាមការព្រមាននេះសកម្មជន​ប្រឆាំង​មួយចំនួន​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ក្រោម​ការចោទប្រកាន់ថា​ធ្វើ​សកម្មភាព​ញុះញង់​បង្ករ​អស្ថេរភាព​។​a king go china a king go china2 a king go china3 a king go china4 
​