» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1199 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120875 នាក់

អភិបាល​ខេត្តកណ្តាល​ថា​សំណង់​វៀតណាម​សង់​ក្នុង​ដី​វៀតណាម​!

 

​ខេត្តកណ្តាល​៖​អភិបាល​ខេត្តកណ្តាល​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង ថា ការសាងសង់​សំណង់​រឹងមាំ​ជំនួស​តង់​ចាស់​របស់​ទាហាន​វៀតណាម​នេះ គឺ​ស្ថិតនៅ​ក្នុងស្រុក​ទិន​ចូ​វ នៃ​ខេត្ត​អាន​យ៉ាង របស់​វៀតណាម​ដែលមាន​ចម្ងាយ​ប្រមាណ​១២០​ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​ទល់នឹង​ភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្តាល​។a border vn2

សំណង់​រឹងមាំ​ដែលមាន​សណ្ឋាន​ស្រដៀង​នឹង​ប៉ុស្តិ៍នគរបាល​នេះ គឺ​សាងសង់ឡើង​អំពី​ឈើ សសរថ្ម កម្ពស់​៣​ម៉ែត្រ ទំហំ​៥​ម៉ែត្រ​គុណ​៤​ម៉ែត្រ ហើយ​ប្រក់​ដោយ​ស័ង្កសី​។ លោក​គង់ សោ​ភ័​ណ្ឌ បាន​គូសបញ្ជាក់ថា មូលហេតុ​ដែល​ទាហាន​វៀតណាម​ផ្លាស់ប្តូ​រតង់​នេះ គឺ​ដោយសារតែ​នៅ​តំបន់​នោះ​នឹង​មានទឹក​លិច​។ ដូច្នេះហើយ ទាហាន​វៀតណាម ត្រូវ​សាងសង់​ថ្មី​ឱ្យមាន​កម្ពស់​ផុតពី​ដី​។​

​សូមបញ្ជាក់ថា​៖​បើតាម​ស្នងការ​នគរ បា ល​ខេត្តកណ្ដាល បានបញ្ជាក់​ក្នុង​លិខិត​ផ្ញើជូន​លោក​អភិ បា ល​ខេត្តកណ្ដាល គង់ សោ​ភ័​ណ្ឌ ថា ភាគី​វៀតណាម មិន​ព្រម​ឯកភាព ប ញ្ឈ​ប់​ការសាងសង់​តង់​នៅ​តំបន់​ព្រំដែន​ទេ​។​

​លិខិត​ប្រាប់ថា​៖​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ៥​ល្ងាច ក ម្លាំ​ង​ប៉ុស្ដិ៍​នគរ បា ល ការ ពារ ព្រំដែន​ក្អម​សំណ ចំនួន ៨​នាក់ បាន​សហការ​ជាមួយ​ក ម្លាំ​ង​យោធា​ការ ពារ ព្រំ ដែន​កង​៦០១ ចំនួន ៧​នាក់ និង​លោកនាយ​ប៉ុស្ដិ៍​នគរ បា ល​រដ្ឋ​បា ល ក្អម​សំណ បាន​ចុះទៅពិនិត្យ​នៅ​ចំណុច​ទីតាំង​តង់​ចាស់​របស់​យោធា​ការ ពារ​ព្រំ ដែន​វៀតណាម ប៉ុស្ដិ៍​៩២៥​វិញ​សឿង ខេត្ត​អាន​យ៉ាង ទល់នឹង​ភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្ដាល បាន​ជួប​ភាគី​វៀតណាម​កំពុង​សាងសង់​តង់​ថ្មី ជា​ជម្រក​រឹងមាំ ដោយ​សាងសង់​ពី​ឈើ សសរថ្ម កម្ពស់ ៣​ម៉ែត្រ ទំហំ ៥​ម៉ែត្រ​x៤​ម៉ែត្រ ដំបូល​ប្រក់​ស័ក្កសី ដោយ​ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​ដែល​យើង​គ្រប់គ្រង​បច្ចុប្បន្ន​ចម្ងាយ ១២០​ម៉ែត្រ​។​

​ទន្ទឹម​នោះ ក ម្លាំ​ង​ទាំង ៣​អង្គភាព​ខាងលើ បាន​ទៅ​ជួប​ជាមួយ​ប្រធាន​ប៉ុស្ដិ៍ ៩២៥​វិញ​សឿង ដើម្បី​ទា ម ទារ​ឲ្យ​ភាគី​វៀតណាម ប ញ្ឈ​ប់ សកម្មភាព​សាងសង់​តង់​ថ្មី​ខាងលើនេះ​។ ប៉ុន្តែ​ភាគី​វៀតណាម បានបញ្ជាក់​ថា​គេ​ធ្វើ​ប​តាម​បញ្ជា​ថ្នាក់លើ​របស់គេ ហើយ​ថ្នាក់លើ​របស់គេ​មាន​គម្រោង​សាងសង់​តង់​ថ្មី (​ជា​ជម្រក​រឹងមាំ​) ចំនួន ៤​គោលដៅ លើ ១០​គោលដៅ​ចាស់​ដែលមាន​ស្រាប់​។​

​លុះ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា លោក​អភិ​បា ល ស្រុក​លើកដែក និង​ក ម្លាំ​ង​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើនេះ​ម្ដងទៀត និង​បាន​សំណូមពរ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការសាងសង់​ជាបន្ទាន់​។ ប៉ុន្តែ​ភាគី​វៀតណាម មិន​ព្រម​ឯកភាពបញ្ឈ​ប់​ការសាងសង់​នោះឡើយ​។​a border vn a border vn a border vn1 a border vn3 


​