» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1391 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121067 នាក់

សកម្មជន​សិទ្ធមនុស្ស​ម្នាក​ជា​ស្ត្រី​ទទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ឆ្នាំ ២០២៤​ពី​អឺរ៉ុប​


​ភ្នំពេញ​៖​ក្រសួងការបរទេស​បារាំង និង​អាល្លឺម៉ង់​បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្ងៃទី ១០ ធ្នូ ឆ្នាំ​២០២៤ នៅក្នុង​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ភ្នំពេញ​។ នាឱកាស​នោះ ក្រសួងការបរទេស​បារាំង និង​អាល្លឺម៉ង់​បានផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ឆ្នាំ ២០២៤ ដល់​អ្នកស្រី​ម៉ៅ ម៉ាប់ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្លាហាន និង​ធ្លាប់ជា​អ្នកការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​កុមារ​នៃ​អង្គការ​អាដហុក​។​វា​ជា​ពានរង្វាន់​ពិភពលោក​ដែល​អបអរសាទរ និង​ទទួលស្គាល់​ស្នាដៃ​របស់​ស្ត្រី​កម្ពុជា​ក្នុង​ផ្នែក​ការពារ​សិទ្ធិ​ស្រី្ត និង​យែ​ន​ឌ័​រ​រយៈពេល​ជិត ២០​ឆ្នាំ​កន្លងទៅនេះ​។​a mao map 

​ពានរង្វាន់​ប្រគល់​ដោយ លោក ហ្សា​ក់ ប៉ឺ​ឡេ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោក ស្តេ​ហ្វា​ន Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា នៅក្នុង​ពិធី​មួយ​រៀបចំឡើង​នៅ​ស្ថានទូត​បារាំង​។​លោកស្រី ម៉ៅ ម៉ាប់ គឺជា​សកម្មជន​មួយរូប​ជាមួយ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​វិស័យ​សមភាព​យែ​ន​ឌ័​រ​។ ពេល​នៅ​អង្គការ​អាដហុក​ដែល​បច្ចុប្បន្ន​លោកស្រី​គឺជា​សមាជិក​ក្រុមប្រឹក្សាភិបាល លោកស្រី​បាន​បំពេញការងារ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​ផ្អែកលើ​យែ​ន​ឌ័​រ ដោយ​គាំទ្រ​លទ្ធភាព​ទទួលបាន​យុត្តិធម៌ និង​ការធ្វើសមាហរណកម្ម​អ្នក​រស់រានមានជីវិត ក៏ដូចជា​ការពារ​ស្ត្រី​ចំណាកស្រុក​។

បច្ចុប្បន្ន​ជា​នាយិកា​អង្គការក្រៅរដ្ឋាភិបាល​ក្លាហាន លោកស្រី​ដើរតួ​នា​សំខាន់​ក្នុងនាម​ជា​ស្ត្រី​តស៊ូ​ដើម្បី​សមភាព​យែ​ន​ឌ័​រ និង​សិទ្ធិ​ស្ត្រី​ដោយ​ពុំមាន​ការរើសអើង​ប្រភព អាយុ ពណ៌​សម្បុរ និង​ជាតិ​សាសន៍ ហើយ​លោកស្រី​គឺជា​អ្នកគាំទ្រ​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​(LGBT+) និង​ស្ត្រី​មកពី​សហគមន៍​ជនជាតិដើម​។ តាមរយៈ​សកម្មភាព​នានា លោកស្រី​ចូលរួម​ពង្រឹង​ស្វ័យភាព​របស់​ស្ត្រី​ក្នុង​គ្រប់​កិច្ចការ និង​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ថ្នាក់ដឹកនាំ​កម្ពុជា ដើម្បី​ផ្តល់​ដំណោះស្រាយ​វិជ្ជមាន​ចំពោះ​ឧបសគ្គ​នានា​ដែល​រាំងស្ទះ​ដល់​ការលើកស្ទួយ​សិទ្ធិ​ស្មើភាព​គ្នា​។​

​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​លើកឡើងថា «​តាមរយៈ​ការទូត​ដែល​ផ្តោតលើ​ស្ត្រី ប្រទេស​បារាំង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ជំរុញ​សមភាព​រវាង​ស្ត្រី និង​បុរស និង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ហិង្សា​ដែល​ផ្អែកលើ​យែ​ន​ឌ័​រ​គ្រប់​ទម្រង់​ទាំងអស់​។ ពានរង្វាន់​នេះ​គឺជា​ការទទួលស្គាល់​ការងារ​របស់លោក​ស្រី ម៉ៅ ម៉ាប់ ដែល​បាន​ចំណាយពេល​ប្រមាណ​២០​ឆ្នាំ​ក្នុង​ការការពារ​សិទ្ធិ​ស្ត្រី និង​ការពារ​ស្ត្រី​ងាយ​រងគ្រោះ​បំផុត​។ ការផ្តល់​ពានរង្វាន់​នេះ​ក៏​ជាការ​ទទួលស្គាល់​ផងដែរ​នូវ​ការប្តេជ្ញាចិត្ត និង​ភក្តីភាព​របស់​អ្នកការពារ​សិទ្ធិមនុស្ស​កម្ពុជា​»​។​

លោកស្តេហ្វឹន​ម៉េសឺរ៉េ( Stefan Messerer) ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​វិញ បាន​មានប្រសាសន៍ថា «​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស គឹជា​អាទិភាព​មួយ​នៃ​គោលនយោបាយ​ការបរទេស​អាល្លឺម៉ង់​នៅក្នុង​ពិភពលោក​។ ក្នុងន័យនេះ ការការពារ​នីតិរដ្ឋ និង​សេរី​ភាពជា​មូលដ្ឋាន គឺជា​សរសរ​ស្តម្ភ​នៃ​ការប្តេជ្ញាចិត្ត​អន្តរជាតិ​របស់​អាល្លឺម៉ង់​។ នៅ​ឆ្នាំនេះ យើង​ប្រគល់​ពានរង្វាន់​ជូន​លោកស្រី ម៉ៅ ម៉ាប់ ដោយសារ​ភាពក្លាហាន​មោះមុត​របស់លោក​ស្រី​ក្នុងការ​ការពារ​សិទ្ធិ​ទាំងនេះ ជាពិសេស​ដើម្បី​ជា​ប្រយោជន៍​ស្ត្រី​ជនជាតិដើម និង​ស្ត្រី​ដែល​ត្រូវបាន​រើសអើង​។​»

​ក្នុងឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៦​មក ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់ រួមគ្នា​ផ្តល់​ពានរង្វាន់​ដល់​ឥស្សរជន អ្នកការពារ​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រម​ទាង​ស្ត្រី និង​បុរស​នានា ដែល​បំពេញការងារ​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក​។ ជ្រើសរើស​រួមគ្នា​ដោយ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង និង​ក្រសួងការបរទេស​អាល្លឺម៉ង់ ក្នុងឆ្នាំនេះ បុគ្គល​ចំនួន​១៥​នាក់​នៅលើ​ពិភពលោក​ត្រូវបាន​ជ្រើសរើស​ឱ្យទទួល​ពានរង្វាន់​នេះ​ជាមួយ​លោកស្រី ម៉ៅ ម៉ាប់​។​

​កិច្ចសម្ភាសន៍​ជាមួយវិទ្យុ​បារាំង លោកស្រី ម៉ៅ ម៉ាប់​បានឱ្យដឹងថា ក្មេងស្រី​ជាច្រើន​នៅតាម​ទីជនបទ ពិសេស​កុមារ​ជនជាតិដើម​ភាគតិច​ប្រឈម​នឹង​ការរៀប​ការ​ទាំង​វ័យក្មេង​។ កត្តា​ដែល​បណ្តាលឱ្យ​ក្មេងស្រី​ទាំងនោះ​រៀបការ​ទាំង​នៅ​វ័យក្មេង គឺ​ដោយសារតែ​កង្វះ​ផ្នែក​អប់រំ កត្តា​ច្បាប់ កត្តា​គ្រួសារ បច្ចេកវិទ្យា និង​កត្តា​បុគ្គល​ផ្ទាល់​តែម្តង​។ បើតាម លោកស្រី ម៉ៅ ម៉ាប់ ការ​រៀបការ​វ័យក្មេង​ប្រឈម​នឹង​ការប្រើប្រាស់​អំពើហិង្សា ការ​លែងលះគ្នា​ដោយ​បន្សល់ទុក​នូវ​វិបត្តិ​សង្គម​មួយចំនួន​ដូចជា ក្មេង​កំព្រា បញ្ហា​ជីវភាព​គ្រួសារ​។​ល​។ បញ្ហា​ទាំងនេះ លោកស្រី​យល់ឃើញថា ដោយសារតែ​ខ្វះ​ការផ្សព្វផ្សាយ​ទៅក្នុង​សហគមន៍​របស់​ពួកគេ ពិសេស​ការពង្រឹង​លើ​ច្បាប់​រៀប​អាពាហ៍ពិពាហ៍​ជាដើម​។​a mao map1 a mao map2 
​