» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12213 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118495 នាក់

យូៗ​មាន​មួយ​កញ្ញា ហុង ចិន្តា នារី​ខ្មែរ​ក្លាយជា​អាកាសយានិកា​មាន​សមត្ថភាព​បញ្ជា​យន្តហោះ Airbus

 

​ភ្នំពេញ​៖ ផ្តើមចេញ​អំពី​ចិត្ត​ចង់​សាកល្បង​ការងារ​ជានា​រី​អាកាសចរណ៍​កាល​ខ្លួន​នៅ​ជា​និស្សិត​កំពុងតែ​រៀន​ឆ្នាំ​ទី​៣​បាន​ជំរុញ​ឲ្យ​កញ្ញា ហុង ចិន្តា ឬ​កញ្ញា ចិន្តា ដូ​រី ខំ​ពុះពារ​តស៊ូ​រហូត​បានក្លាយ​ជា​អាកាសយានិកា​ខ្មែរ​វ័យក្មេង​ដំបូង​គេ ហើយក៏​ជា​អ្នកបង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​សមត្ថភាព​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា នា​សតវត្សរ៍​ទី ២១ នេះ​ផងដែរ​។​a hong chinda1 

​ប្រភពពី​ក្រសួង​កិច្ចការនារី​បាន​ឲ្យ​ដឹងថា​៖ កញ្ញា ហុង ចិន្តា​ប្រាប់ថា «​កាល​នៅ​រៀន​សាកលវិទ្យាល័យ​ន័​រ​តុ​ន ផ្នែក​សណ្ឋាគារ និង​ទេសចរណ៍ ពេល​រៀន​បាន​ឆ្នាំ​ទី​៣ ខ្ញុំ​មិន​ធ្លាប់​សម្ភាស​ចូលធ្វើ​ការងារ ដូចនេះ ខ្ញុំ​ចង់​សាកល្បង​ថា តើ​ការសម្ភាស​ធ្វើជា​នារី​អាកាសចរណ៍ មាន​លក្ខណៈ​បែបណា​។ បំណងប្រាថ្នា​របស់ខ្ញុំ មិនមែន​ចង់​ក្លាយជា​នារី​អាកាសចរណ៍​ទេ ខ្ញុំ​គ្រាន់តែ​ចង់យក​បទពិសោធ​នាពេល​សម្ភាស​ចូលធ្វើ​ការងារ​។

មាន​បេក្ខជន​ជាង ១០០ នាក់ បានដាក់​ពាក្យ​តែមាន​ចំនួន ១៨ នាក់ បាន​ជាប់ ក្នុងនោះ​មាន​រូបខ្ញុំ​ដែរ​។ នាពេល​ធ្វើការ​បាន ១ ឆ្នាំ ក្រុមហ៊ុន​ក៏បាន promote ខ្ញុំ ឲ្យ​ទៅធ្វើ​ការ​នៅ​ផ្នែក Business Class​។ នេះ​ជា​ឱកាស​ឲ្យ​ខ្ញុំ​បាន​ចូលទៅ​កាន់​ផ្នែក​អ្នកបើកបរ​យន្តហោះ​។ លោក Captain គាត់​ចូលចិត្ត​និយាយ​ពន្យល់​ប្រាប់​ខ្ញុំ​ពី​ការបើក​យន្តហោះ​ថា គេ​ចុច​ត្រង់ណា ដើម្បី​ហោះ ប៊ូ​តុង​ណា​គេ​ចុច​សម្រាប់ធ្វើ​អ្វី ហើយ​ខ្ញុំ​ចូលចិត្ត​សួរនាំ​ច្រើន ដូចនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​។ គាត់​ចែករំលែក​បទពិសោធ​ច្រើនណាស់​ពី​ការហោះហើរ​នោះ​»​។​
​ការងារ​ដំបូង​របស់​កញ្ញា ហុង ចិន្តា ជា​នារី​អាកាសចរណ៍​ក្រុមហ៊ុន Cambodia Angkor Air​។ រូប សហការី​
​កញ្ញា ហុង ចិន្តា ឬ ចិន្តា ដូ​រី គឺជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន ៣ នាក់ (​ប្រុស ២)​។ នាង​មាន​កម្ពស់ ១,៧ ម៉ែត្រ ជា​អតីត​សិស្ស​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​ចប់​នៅក្នុង​ឆ្នាំ ២០១១ ហើយ​បាន​បន្ត​ការសិក្សា​ផ្នែក​សណ្ឋាគារ និង​ទេសចរណ៍​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​ឆ្នាំ ២០១៥​។ នៅ​ឆ្នាំ ២០១៦ កញ្ញា ហុង ចិន្តា ក៏មាន​ឱកាស​ដាក់ពាក្យ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ទ្រឹស្តី​បើកបរ​យន្តហោះ ដែលជា​ការសហការ​រ​វាង​ក្រុមហ៊ុន Cambodia Angkor Air និង​ក្រុមហ៊ុន Viet Flight Training​។​

«​ឆ្នាំ ២០១៦ ពេល​ក្រុមហ៊ុន Viet Flight Training នៅ​វៀតណាម មាន​បើក​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ទ្រឹស្តី​បើក​យន្តហោះ កញ្ញា ហុង ចិន្តា បានដាក់​ពាក្យ​ចូលរៀន​រយៈពេល ៦ ខែ នៅក្នុង​ប្រទេស​វៀតណាម និង​បាន​បន្ត​ការសិក្សា​អនុវត្ត​បើក​យន្តហោះ​ផ្ទាល់​នៅ​ប្រទេស​ហ្វីលីពីន អស់​រយៈពេល ១៣ ខែ​។ បន្ទាប់មកទៀត កញ្ញា បាន​រៀន​បើក​យន្តហោះ​ខ្នាត​ធំ​ប្រភេទ Airbus នៅ​កូរ៉េខាងត្បូង រយៈពេល ១ ខែ ២០ ថ្ងៃ បើ​គិត​សរុបទៅ​កញ្ញា ចិន្តា បាន​ប្រើពេល​អស់ ៤ ឆ្នាំ សម្រាប់​ការសិក្សា​ផ្នែក​អាកាសយានិក​នេះ គឺ​គិតពី​ឆ្នាំ ២០១៦- ឆ្នាំ ២០១៩»​។​

​បច្ចុប្បន្ននេះ កញ្ញា ហុង ចិន្តា វ័យ ២៩ ឆ្នាំ កំពុងតែ​បម្រើ​ការងារ​ជា​អាកាសយានិកា​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ឈ្មោះ Lanmei Airlines ដោយ​កញ្ញា គឺជា​អ្នកបើក​យន្តហោះ​ប្រភេទ Airbus 320​។ កញ្ញា ចិន្តា បញ្ជាក់​ពី​ឆន្ទៈ​ដ៏​មោះមុត​ក្នុងនាម​ជា​អាកាសយានិកា ក្នុង​វីដេអូ​នៃ​កិច្ចសម្ភាសន៍​កម្មវិធី​នារីរតនៈ ដែរ​ថា​៖ «​គ្រាន់តែ​គិតថា ចង់​ក្លាយជា​អ្នកបើក​យន្តហោះ​មួយ​ដែល​ល្អ ធ្វើការ​មានការ​ទទួលខុសត្រូវ មិន​នាំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​។ សុវត្ថិភាព​ខ្ពស់បំផុត​សម្រាប់​ខ្លួនឯង និង​ភ្ញៀវ​»​។​a hong chinda a hong chinda2 a hong chinda3 

​