» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1021 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120697 នាក់

ភ្លើងទៀន​ចោទ​គជប​ប្រកែក​រឿង​លុបឈ្មោះ​បេក្ខជន​ឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​អាណ​ត្តិទី​៥


​ភ្នំពេញ​៖​គណ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា​គជប​នៅ​ថ្ងៃទី​៦​មេសា​បានចេញ​សេចក្តីប្រកាស​ពត៍​មាន​មួយ​តប​ទៅ​និង​ការ​សេចក្តីថ្លែងការណ៍រ​បស់​គណបក្ស​ភ្លើង ទៀន ចុះ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ ដោយចាត់ទុកថាជា​ការ​ថ្លែង​ចោទប្រកាន់​មកលើ​ស្ថាប័ន​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដោយ​មិន​ទទួលស្គាល់​នូវ​កំហុស និង​កង្វះខាត​របស់ខ្លួន​ក្នុង​ការរៀបចំ​បេក្ខជន និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ ទី​៥ ។a nec chan1

គ​.​ជ​.​ប ប្រកាស​កាស​ថា​មិនអាច​ទទួលយកបាន និង​សូម​ធ្វើការ​បដិសេធ​ចំពោះ​ការ​ចោទ ប្រកាន់​នេះ ព្រមទាំង​សូម​បំភ្លឺ​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​ឱ្យបាន​ជ្រាបថា​៖​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប គឺមាន​សមាជិក​ចំនួន ៩​រូប ដែល​ដឹកនាំ​ដោយ​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប បានចេញ​សេចក្តីសម្រេច​លុបឈ្មោះ​បេក្ខជន ឬ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន គឺ​បាន​ធ្វើឡើង​ស្របតាម​គោលការណ៍​ច្បាប់​ជា ធរមាន​។

យោងតាម​មាត្រា ៥៨ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​ប្តឹង​សុំ​លុបឈ្មោះ​បេក្ខជន ប្រសិនបើ​ក្រុមប្រឹក្សា​ជំនុំជម្រះ​រកឃើញថា​បេក្ខជន​នោះ មាន​លក្ខណសម្បត្តិ​មិន​គ្រប់គ្រាន់​តាមច្បាប់​កំណត់​ក្រុមប្រឹក្សា​ជំនុំជម្រះ នឹង​ចេញ​សេចក្តីសម្រេច​លុបឈ្មោះ​បេក្ខជន​នោះ អនុលោម​តាម​មាត្រា ៣៥ និង​មាត្រា ៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។ ផ្ទុយទៅវិញ ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​ប្តឹង​សុំ​លុប​បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ ប្រសិនបើ​ក្រុមប្រឹក្សា​ជំនុំជម្រះ​រកឃើញថា​គណ​បក្សនយោបាយ មាន​កំហុស​ខាង​ផ្លូវច្បាប់​ក្នុងការ ចាត់ចែង​រៀបចំ​បញ្ជី​បេក្ខជន ដែល​ក្នុងនោះ​មាន​បេក្ខជន​មិនមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដូចជា​មិនចេះ​អាន មិនចេះ​សរសេរ​អក្សរ​ខ្មែរ មិនបាន​បំពេញ​ប្រវត្តិរូប និង​សេចក្តីប្រកាស​យល់ព្រម​ឈរឈ្មោះ​ដោយផ្ទាល់​ដៃ​ខ្លួនឯង សាមីខ្លួន​មិន បានដឹងខ្លួន​ថា​គេ​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន គេ​ផ្តិតមេដៃ ឬ​ចុះហត្ថលេខា​ជំនួស ដែល​កត្តា​ទាំងអស់នេះ ធ្វើឱ្យ​បញ្ជី​បេក្ខជន​របស់​គណបក្សនយោបាយ មិនបាន​បំពេញ​លក្ខខណ្ឌ និង​លក្ខណសម្បត្តិ​គ្រប់ គ្រាន់ ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប នឹង​សម្រេច​លុប​បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​នោះ ស្របតាម​មាត្រា ៣៥ មាត្រា ៤២ និង​មាត្រា ៦១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយ​ផ្អែកលើ​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប យោងតាម​មាត្រា ៦២ នៃ​ច្បាប់​នេះ​ដែល​ចែងថា “​ក្នុងករណី​ប្តឹង​ជំទាស់​ត្រូវបាន​យល់ព្រម គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត ត្រូវបដិសេធ​បេក្ខភាព ឬ​បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ដែលមាន​ការប្តឹង​ជំទាស់​នោះ រួច ហើយ​លុប​បេក្ខភាព ឬ​បញ្ជី​បេក្ខជន​នោះ​ចេញ ព្រមទាំង​ដកហូត និង​បដិសេធ​លិខិតបញ្ជាក់​ការចុះបញ្ជី​បេក្ខជន​នោះ ”​។

​គជប​ថា មុននឹង​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប សម្រេច គឺ​មានការ​ស្តាប់​ការបំភ្លឺ​ក្នុង​សវនាការ​សា​ធា រណៈ​ដោយ​ភាគី​ដើមបណ្តឹង មេធាវី​តំណាង​ដើមបណ្តឹង ភាគី​ចុង​ចម្លើយ មេធាវី​តំណាង​ចុង​ចម្លើយ និង​សាក្សី​ដើមបណ្តឹង ឬ​ចុង​ចម្លើយ និង​ការពិនិត្យ ពិចារណា​លើ​អង្គហេតុ និង​អង្គច្បាប់​។
​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប បាន​រកឃើញ​ករណី​មិន​ប្រក្រតី​ជាច្រើន​របស់​គណបក្ស​ភ្លើងទៀន ក្នុងការ​រៀបចំ​ឯកសា​រ​នៃ​បេក្ខជន និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ដោយ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ស្មារតី​នៃ​មាត្រា ៣៥ មាត្រា ៤២ មាត្រា ៥៩ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​សបញ្ជាក់​ឱ្យឃើញ​ពី​កង្វះ​ការទទួល ខុសត្រូវ​របស់​គណបក្ស​ភ្លើងទៀន​។

​ដោយ​ឈរលើ​មូលដ្ឋាន​គតិយុត្ត​ដ៏​រឹងមាំ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ​-​សង្កាត់ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប សម្រេច​លុបឈ្មោះ​បេក្ខជន និង​បញ្ជី​បេក្ខជន​មួយ ចំនួន​របស់​គណបក្ស​ភ្លើងទៀន ហើយ​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ជា​សេចក្តីសម្រេច​ចុង ក្រោយ​បិទផ្លូវ​តវ៉ា​។
​ជាមួយគ្នា​នោះដែរ​គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​គ្រប់​គណបក្ស​ន​យោ បាយ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវគោរព​ច្បាប់ និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែ មិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ឱ្យខាងតែបាន ដើម្បី​ការបោះឆ្នោត​មួយ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ ​គ​.​ជ​.​ប អះអាងថា​ខ្លួន​ជា​ស្ថាប័ន​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​មិនមែនជា​ស្ថាប័ន នយោបាយ​ទេ គឺជា​ស្ថាប័ន​បច្ចេកទេស និង​អនុវត្ត​ច្បាប់ ព្រមទាំង​ប្រកាន់​គោលការណ៍​របស់ខ្លួន​យ៉ាងច្បាស់​លាស់ គឺ ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និង​តម្លាភាព​។​

​សូមបញ្ជាក់ថា​គណបក្ស​ភ្លើងទៀន​បាន ប្រតិកម្ម​ជាថ្មីទៀត ចំពោះ​បញ្ជី​បេក្ខជន​ឈរ​ជា​មេឃុំ​ចៅសង្កាត់​របស់ខ្លួន ដែល​ត្រូវ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) សម្រេច​លុប​ចេញពី​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥​ខាងមុខនេះ​។​​គណបក្ស​ភ្លើងទៀន​ចាត់ទុកថា​៖ នេះ​ជា​លើក​ទី​១​ហើយ ដែល គ​.​ជ​.​ប ធ្វើ​សេចក្តីសម្រេចចិត្ត ដែល​មិនអាច​ជឿទុកចិត្ត​បាន​។​

​សេចក្តី​ថ្លែង​ការ​បន្តថា ការសម្រេច​លុប​បញ្ជី​បេក្ខភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដ៏​ធំ​មួយ​នេះ ចេញពី​បញ្ជី​បោះឆ្នោត បង្ហាញ​ពី​ភាពលម្អៀង​របស់ គ​.​ជ​.​ប ហើយក៏​ជា​សេចក្តីសម្រេច​ដែល​បំពាន​ទៅនឹង​តួនាទី និង​ភារៈកិច្ច​របស់ខ្លួន ដែល​ធានា​ពី​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ​ដែរ​។ មិនតែប៉ុណ្ណោះ គណបក្ស​នេះ អះអាង​ដែរ​ថា យោងតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​ទោស​ប្បញ្ញត្តិ គឺ​មិនមាន​មាត្រា​ណាមួយ​ចែង​អំពី​កំហុស ដែល​ឈានទៅដល់​ការ​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្សនយោបាយ​ទេ​។​

​បើតាម​សេចក្តី​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើងទៀន មាន​១១​ឃុំ​សង្កាត់ ដែល​គ​.​ជ​.​ប​បាន​លុប​ចេញពី​បញ្ជី​បេក្ខជន ក្នុងនោះ ៨​សង្កាត់​នៅ​រាជធានី​ភ្នំពេញ រួមមាន សង្កាត់​ទួល​ស្វាយព្រៃ​១ សង្កាត់​មនោ​រម្យ សង្កាត់​ផ្សារ​ដើម​គរ សង្កាត់​ព្រែកលៀប សង្កាត់​ក្បាលកោះ សង្កាត់​អូរ​ឬ​ស្សី​ទី​១ សង្កាត់​អូរ​ឬ​ស្សី​ទី​២ និង​សង្កាត់​ផ្សារ​ដេ​ប៉េ​១ ខណៈ​នៅ​ខេត្តកំពង់ចាម មាន​២​សង្កាត់ ដូចជា​សង្កាត់​កំពង់ចាម និង​សង្កាត់​បឹ​ក​កុក និង​នៅ​ខេត្តពោធិ៍សាត់​មាន​១​ឃុំ គឺ​ឃុំ​កណ្តៀង​។​​ការ​លុប​បញ្ជី​បេក្ខជន​នេះ ត្រូវបាន​គណបក្ស​ភ្លើងទៀន ហៅថា ជា​សេចក្តីសម្រេច​ដែល​ធ្វើឡើង ដោយ​អយុត្តិធម៌ ហើយក៏​ជាការ​បិទផ្លូវ​សម្រាប់​បេក្ខជន ដែល​ត្រូវ​ឈរឈ្មោះ​ជា​មេឃុំ​ចៅសង្កាត់ ឱ្យ​គណបក្ស​ភ្លើងទៀន​ដែរ​។​a nec chan4 a nec chan2 a nec chan3 


​