» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1037 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120713 នាក់

សម្តេច​ក្រឡាហោម​ព្រមាន​មន្ត្រី​ពេល​ប្រកាស​ឲ្យ​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត និង​អភិបាលរង​ថ្មី​ខេត្តកណ្ដាល​ចូលកាន់​តំណែង

 

​ខេត្តកណ្ដាល​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ប្រកាស​ឲ្យ​លោក​គង់​សោ​ភ​ណ្ឌ័​ចូលកាន់​មុខតំណែង​ជា​អភិបាល​និង​លោក​នុត ពុធ​ដា​រ៉ា​ជា អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ហើយ នា​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តកណ្តាល ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ខេត្តកណ្តាល ។​a kong4 

​សម្រាប់​ការដឹកនាំ​សម្ដេច​ក្រឡាហោម បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ថែរក្សា​ពង្រឹង​សន្តិសុខ សណ្តាប់ ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ឲ្យ​បានល្អ​ប្រសើរ ដោយ​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​គោលនយោបាយ​“​ភូមិ ឃុំ​មាន សុវត្ថិភាព​” ឲ្យ​បាន​ជាប់​ជាប្រចាំ​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា នៅតាម​មូលដ្ឋាន​របស់ខ្លួន​។​

​សម្ដេច​ក្រឡាហោម បានស្នើ​ដល់ អាជ្ញាធរខេត្ត ត្រូវ​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កាន់តែ មានការ​កើនឡើង ក្នុងពេលដែល​ប្រទេសជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ពិសេស​ការផ្តល់សេវារ​ដ្ឋ​បាល​តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ត្រូវ​បន្ត​រួមគ្នា​ខិតខំ​ដោះស្រាយ​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា នៅតាម មូលដ្ឋាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ជាពិសេស​សំណើ សំណូមពរ និង បញ្ហា​ប្រឈម ដែល​បានលើកឡើង​ក្នុង​វេទិកាសាធារណៈ​នានា​។​

សម្ដេច​ក្រឡាហោម ក៏បាន​ព្រមាន​មន្ត្រី​ណា ដែល​ធ្វើ​ផ្ទុយ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ដោយ​នឹង​ធ្វើការ «​វះកាត់​» មិន​បណ្ដោយ​ឲ្យ​មាន​បញ្ហា​តទៅទៀត​បានឡើយ ព្រោះ​ក្នុង​២០២០​នេះ ជា​ឆ្នាំ​ដែល​ត្រូវតែ​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​ខ្លាំងក្លា មិន​ទុក​ឡើយ​មន្ត្រី​ពុករលួយ មន្ត្រី​ជើង​ដប់ មន្ត្រី​ឡេមឡឺម មន្ត្រី​ឱកាសនិយម មន្ត្រី​គ្មាន​សមត្ថភាព និង​មន្ត្រី​អសមត្ថភាព ផ្សេងៗ​ទៀត​។ ប៉ុន្តែ​លោក ក៏​ទឹកចិត្ត​ដល់​មន្ត្រី​ទាំងឡាយណា​ដែលមាន​ឆន្ទៈ​ធ្វើការ​យ៉ាងពិត​ប្រាកដ ហើយនឹង​បន្ត​លើកកម្ពស់​ដល់​មន្ត្រី​ទាំងឡាយណា ដែលមាន​ស្នាដៃ​យ៉ាងពិត​ប្រាកដ យកមក​ធ្វើការ​កាន់​មុខតំណែង​យ៉ាង​សាក​សមជា​ទីបំផុត​។​

​សម្ដេច​ក្រឡាហោម បាន​សង្កត់​ទៅ​មន្ត្រី​កុំ​គិតថា គ្មាន​បក្សប្រឆាំង​ហើយ​ជិះសេះ​លែងដៃ ធ្វើ​អ្វី​បាន​ស្រេច​តែ​អំពើ​ចិត្ត​នោះ គឺ​គិត​ខុស​ហើយ ប៉ុន្តែ​ត្រូវ​គិតថា ក្នុងនាម​ខ្លួន​ជាម​ន្ត្រី ត្រូវធ្វើ​យ៉ាងណា ដាក់ចិត្ត ដាក់​កាយ ធ្វើការ​ឲ្យ​បានល្អ​ប្រសើរ​បំផុត ចៀសវាង​ការ​ធ្វើទុក្ខបុកម្នេញ បង្កបញ្ហា​រកាំរកូស​ដ​ល់​ពលរដ្ឋ ដែល​ផ្ទុយ​ពី​គោ​លន​បាយ​របស់​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​របស់​ពលរដ្ឋ ថែរក្សា​សុខសន្តិភាព​ជា​តិ ស្ថេរភាព និង​ការអភិវឌ្ឍន៍​។​

​សូមបញ្ជាក់ថា ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្តាល ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល ជំនួស​ឯកឧត្តម ម៉ៅ ភិ​រុណ ត្រូវ​ចូលនិវត្តន៍ និង​ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្តក្រចេះ ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្លាស់ប្តូរ​មកជា​អភិបាលរង​ខេត្តកណ្តាល​វិញ ជំនួស​កន្លែង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ​៕a kong1 a kong2 a kong3 
​