
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1191 នាក់
ម្សិលមិញ 12477 នាក់
សរុប 21120867 នាក់
ប្រទេសចិន៖លោកហ៊ុន ម៉ានី សមាជិកគណៈចិន្ត្រៃយនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងដំណើរទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន បានជួបទ្វេភាគីជាមួយលោកលី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន នាពេលព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងារនេះបលតាមប្រភពគេហទំពរ័ស្វិហ្វនូវបានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងឱកាសនៃការជួបគ្នាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាម្តងនៅក្នុងពេលដែលឯកឧត្តម លី ស៊ូឡី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាមកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារផ្សព្វផ្សាយ និងការងារសាធារណមតិរបស់មហាជន ដែលបាន និងកំពុងមានឥទ្ធិពល តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ។
ជាមួយគ្នានេះ ដោយមានការយល់ច្បាស់ពីតួនាទីនៃក្រសួងឃោសការ ក៏ដូចជាកិច្ចសហប្រតិបត្តិការកន្លងមកក្នុងក្របខណ្ឌគណបក្ស និងគណបក្ស លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីភាពប្រទាក់ក្រឡានៃកិច្ចការងារសាធារណមតិ និងការងារមហាជន ដែលគណៈចលនាមហាជន បាន និងកំពុងតាមដាន និងក្តាប់ស្ថានភាពជាប់ជាប្រចាំ ហើយព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការបន្តពិភាក្សា ដកស្រង់បទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងភាគីទាំងពីរ លើវិធីសាស្ត្រ និងយន្តការដើម្បីអនុវត្តកិច្ចការងារមហាជន និងសាធារណមតិ នេះឲ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថាថ្មីៗនេះមានហ្វេសប៊ុកមួយសសេរជាភាសារចិនបានផ្សាយពីរដ្ឋប្រហារយោធាមួយនៅកម្ពុជាដឹកនាំដោយលោកទៀសីហារដ្ឋមន្ត្រីក្រសួងការពារជាតិ។តែការផ្សាយញុះញង់នេះត្រូវបានក្រសួងការពារជាតិបដិសេធ។