» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3503 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123179 នាក់

ប្រជាពលរដ្ឋ​១០០​ភាគរយ រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ក្នុង​ឃុំ​ឆ្នុកទ្រូ​ជាង បាន​បន្លាស់​ទី​ឡើងគោក​អស់ហើយ​!


កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ភូមិ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ផ្ទះ​បណ្ដែត​ទឹក បាន​សម្រប​ខ្លួន​រស់នៅ​លើគោក​បាន​ជាធ​ម្ម​តា​ហើយ បន្ទាប់ពី​ធ្វើការ​បន្លាស់​ទី​ឡើង គោក​អស់​រយៈពេល ២​ឆ្នាំ​កន្លងទៅនេះ ។ នេះ​ជាការ​អះអាង​របស់ អាជ្ញាធរ​ឃុំ ឆ្នុកទ្រូ ដែល​បានផ្តល់​កិច្ច​សម្ភាស នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ ។​a cnok trou1 

​លោក សាំង គឹម​សន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​បញ្ជាក់ថា​៖​ឃុំ​ឆ្នុកទ្រូ​មាន​៣​ភូមិ​គឺ​ភូមិ​ឆ្នុកទ្រូ ភូមិ​កំពង់ព្រះ និង​ភូមិ​សេះ​ស្លាប់ ។ សម្រាប់ ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ជាង​១​ពាន់​២​រយ​គ្រួសារ ។ តាម​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង មកដល់ពេលនេះ ពួកគាត់​បាន​ឡើងគោក​១០០ % ហើយ​នៅសល់តែ​បែរ​ចិ​ញ្ជឹ​ម​ត្រី​តែប៉ុណ្ណោះ ហើយ បើ​គិត​មកដល់ពេលនេះ​មាន​រយៈពេល ២ ឆ្នាំ​ហើយ ដែល​ពួកគាត់​បានមក​តាំងទី​លំនៅ​លើគោក​។​

​ពួកគាត់​ដែល​ធ្លាប់តែ​រស់នៅក្នុង​ទឹក​កាលពីដើម​មក​នោះ ពេលនេះ​ពួកគាត់​បាន​ទម្លាប់ខ្លួន​រស់នៅ​លើគោក ដូច​ប្រជាពលរដ្ឋ​ធម្មតា​ហើយ ដោយមាន​ទឹក មាន​ភ្លើង មាន​ផ្លូវ និង​អ្វី​ដែលជា​ការពេញចិត្តរ​បស់​ពួកគាត់ នោះ​គឺ​កូនចៅ​របស់​ពួកគាត់​បាន​ដើរ និង​ជិៈ​កង់​ទៅ​សាលារៀន បាន​យ៉ាង​ស្រួល មិន​ពិបាក​ជិះទូក ជិះ​កាណូត​ដូច​មុន​ទៀត​ទេ ។​ការធ្វើដំណើរ​តាម​ទឹក​របស់​កូនចៅ​ពួកគាត់​ទៅ​សាលារៀន គឺ​ជួប​ការលំបាក ណាស់ និង​មាន​ហានិភ័យ​ខ្ពស់​ទៀតផង ពេលនេះ​សិស្ស​បាន​ទៅ​សាលារៀន​បាន ១០០% មិន​ដូច​កាល​នៅលើ​ទឹក​ឡើយ ។​

​អ្វីដែល​ពួកគាត់​កាន់តែ​ពេញចិត្ត​ទៀត​នោះ ពួកគាត់​បាន​ដី​សម្រាប់ សង់​លំនៅដ្ឋាន និង​បង្ករ​បង្កើន​ផល លើគោក​បាន​យ៉ាង​ងាយស្រួល មិន​ពិបាក ដូច​កាល​នៅក្នុង​ទឹក ក្នុង​មួយឆ្នាំ​ម្តង ត្រូវ​ចំណាយ ទិញ​ដើម​ឬ​ស្សី ទិញ​ពាង និង​ទិញ​ធុង ជាដើម​សម្រាប់​យកមក​ដូរ ទម្រ​ទ្រ​ផ្ទះ​ឱយ​អណ្តែត​លើទឹក​ដូច​មុន​ទៀត​ទេ ដែល​ការចំណាយ​ប្រចាំឆ្នាំ​បែបនេះ គឺ​ត្រូវ​ចំណាយ​ច្រើនណាស់ យ៉ាងហោច​ក៍​២​ទៅ​៣​លាន​រៀល​ដែរ ក្នុង​១​ឆ្នាំ​។
​

​មេឃុំ​ឆ្នុកទ្រូ លោក សាំង​គឹម​ស៊ន ស្រុក​បរិបូរ​ណ៌​ជា​ចុងក្រោយ​លោក​មេឃុំ​ឆ្នុកទ្រូ ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ទាំងអស់ ដែល​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ស្រុក និង ខេត្ត​ដោយ​ព្រម​បាន​ចាក​ចេញពី​ក្នុង​ទឹក និង​មក​រស់នៅ​លើគោក ធ្វើ​ឲ្យ​បរិស្ថាន​ទឹក​មាន​អនាម័យ​ល្អ និង​ធ្វើឱយ​តំបន់​ឆ្នុកទ្រូ​ក្លាយ​ជាទី​កំសាន្ត​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅ​ថ្ងៃ​អនាគត​ទៀតផង ។​
​សូមបញ្ជាក់​ផងដែរ​ថាៈ បច្ចុប្បន្ន តំបន់​ឃុំ​ឆ្នុកទ្រូ កំពុងតែ​មានការ​អភិវឌ្ឍ​ន៍ យ៉ាងច្រើន មានដូចជា​លើក​ផ្លូវ ទឹក ភ្លើង ធ្វើ​ប្រឡាយ សាងសង់​ផែ សាងសង់​ផ្សារ​ជាដើម​។​ល​។​a cnok trou a cnok trou2 

​