» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12139 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118421 នាក់

ក្រសួង​វប្ប​ធ​ម៍ព្រមាន​អ្នកសិល្បៈ​សម័យថ្មី​កែ​បទ​ចាស់​ពី​ដើម​រកស៊ី​

 

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ព្រមាន​សាជាថ្មី ដោយ​ចាត់ការ​តាមផ្លូវ​ច្បាប់ ចំពោះ​អង្គភាព​ផ្សាយ ក្រុមហ៊ុន​ផលិតកម្ម សិល្បករ សិល្បការិនី និង​បុគ្គល​មួយចំនួន​ក្នុង​និង​ក្រៅប្រទេស ចំពោះ​ការចម្លង​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ ឬ តូរ្យតន្ត្រី​គ្មាន​អ្នកទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ដើម្បី​យកទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។a pheung sakana

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​ឱ្យដឹងថា រាល់​សកម្មភាព​ផលិត​ឡើងវិញ សម្ដែង​ឡើងវិញ ថត​បញ្ចូល​ជា​សោតទស្សន៍ ឬ​កែប្រែ​ចំណងជើង ខ្លឹមសារ​ដែល​ធ្វើឱ្យ​ខូច​ទម្រង់​ស្នាដៃ​ដើម ហើយ​បង្ហោះ​តាម​បណ្ដាញ​សង្គម Facebook និង YouTube ជាដើម ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង នឹងត្រូវ​ប្រឈមមុខ​នឹង​ច្បាប់ នៃ​ព្រះរាជក្រម​លេខ នស​/​រកម​/០៣០៣/០០៨ ចុះ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០០៣​។ ទង្វើ​នេះ គឺជា​ការរំលោភបំពាន​លើ​សិទ្ធិ​សីលធម៌ និង​សិទ្ធិ​បេតិកភណ្ឌ​របស់​អ្នកនិពន្ធ ដូច​ចែង​ក្នុង​ច្បាប់​។​

​នៅ​ក្នង​អនុក្រឹត្យ​មួយ​នេះ​ក្រសួង​វប្បធម៌​បាន​បន្ថែមទៀតថា ” ការកែប្រែ​នូវ​ចំណងជើង​រឺ​ទំនុក​ដើម ការថត​ឡើងវិញ​ដើម្បី​យកទៅ​បង្ហោះ​តាម​បណ្តាញ​សង្គម រឺ​តាម​ទូរទស្សន៍​នានា ដោយ​ពុំមាន​ការអនុញ្ញាតិ នេះ​ចាត់ទុកថា​ជា កា​រំលោភបំពាន​លើ​សិទ្ធ​សិ​ល​ធម៌​និង​សិទ្ធ​បេតិកភណ្ឌ​របស់​អ្នកនិពន្ធ ហើយ​ប្រសិនបើ​រកឃើញ​ករណី​ណាមួយ​ដូចខាងលើ​ក្រសួង​និង​អនុវត្តតាម​ផ្លូវច្បាប់ ។ ការធ្វើ​បែបនេះ​ក៏​ព្រោះតែ​ចង់​លើកស្ទួយ​និង​ថែរក្សារ​ស្នាដៃ​ដើម ក៏ដូចជា​ចង់អោយមាន​ការបង្កើត​នូវ​ស្នាដៃ​ថ្មីៗ​ជាច្រើន​ទៀត​”​។​

រឿងនេះតារាចំរៀង​ពហុ​ជំនាញ​ខាត់​សុ​ឃីម​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​តាម​ហ្វេ​ស​ប៊ុ​កថា​៖ ត្រឹម cover រឺ​សម្រួល​តន្ត្រី ខ្ញំ​គិតថា​មិន​បញ្ហា​ទេ ព្រោះ​ប្រទេស​គេ​ក៏ គេ​ពេញនិយម​ដែរ​។ តែ​សូមកុំ​កែ​ខ្លឹមសារ​ដើម នឹង​ទំនុកភ្លេង​(Melody)​ដើម ហើយ​ព្យាយាម​រៀបចំ​ឲ្យ​មានតម្លៃ​ថ្លៃថ្នូរ​ដែរ កុំ​គ្រាន់តែ​ធ្វើ​ឲ្យ​រួចពីដៃ​។ ព្រោះថា ការ​cover វា​ក៏​អាចជួយ​ឲ្យ​យើង​ដឹង​ស្គាល់​បទ​ចាស់ៗ​ដែល​បាត់បង់ រឺ​មិនដែល​ឮ​ពីមុនមក​ដែរ​។ អរគុណ​a pheung sakana1 a pheung sakana2 a pheung sakana3 a pheung sakana4 
​