» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3358 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123034 នាក់

សត្វ​តោ​ត្រូវបាន​យក​ពី​ភ្នំ​តា​ម៉ៅ​មកដល់​ផ្ទះ​វិញ​ម្ចាស់​ថា​អត់​មាន​ដក​ចង្កូម​អី​ទេ​!!

 

​ភ្នំពេញ​៖ រឿងរ៉ាវ​សត្វ​តោ​ឈ្មោះ​ហ៊ី​ម៉ា និង​ម្ចាស់​ជនជាតិ​ចិន​ដែល​ចិញ្ចឹម​ដូចជា​សត្វស្រុក​នោះ បាន​ផ្ទុះ​សាជាថ្មី​វិញ ក្រោយ​ពេលដែល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើការ​អនុញ្ញាតិ​ឲ្យ​ជនជាតិ​ចិន​យក​តោ​ត្រឡប់​ទៅ​ចិញ្ចឹម​នៅផ្ទះ​វិញ​។​a lion home4 

​ម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​តាម​ហ្វេ​ស​ប៊ុ​ក យ៉ាង​ដូច្នេះ​ថា ៖ក្រោយ​ក្តាប់បាន​រឿង​សត្វ​តោ​។ ល្ងាច​នេះ​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​បាន​ឯកភាពគ្នា​ថា​អនុញ្ញាតឱ្យ​ម្ចាស់​យកទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខ​ណ្ឌ​ម្ចាស់​ត្រូវធ្វើ ទ្រុង​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ធានា​សុវត្ថិភាព ទាំង​មនុស្ស​ក្នុងផ្ទះ និង​អ្នករស់នៅ​ជិតខាង​។ អរគុណ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅ ប្រទេស​ដែល​បានផ្តល់​យោបល់​និង​អាណិត​ដល់​សត្វ​តោ​.​។​ក្រៅពីនេះ​ស​ម្តេចក៏​មិនមាន​ការផាកពិន័យ​៣​ម៉ឺន​អី​ដូច​ដេ​ល​មេព្រៃ​ចាត់ការ​នោះដែរ​។​

​ម្ចាស់​តោ​ក៏បាន​បង្ហោះ​សំណេរ តាម​ហ្វេ​ស​ប៊ុ​កវែង​អន្លាយ ដោយបាន​បង្ហាញ​ពី​អារម្មណ៍ ដោយ​សេចក្តីសោមនស្ស​រីករាយ ប្រកបដោយ​មនោសញ្ចេតនា អាណិតអាសូរ ដល់​រូបលោក និង​សត្វ​ចិញ្ចឹម​របស់លោក ដែល​បាន​ថ្លែងអំណរគុណ ដោយបាន​រៀបរាប់ថា​៖​ជាបឋម​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ខ្ពង់ខ្ពស់​ដល់​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​។ ហើយក៏​សូម​អរគុណ​
​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ផង​ដែល នឹង​ពុក​ម៉ែ​បងប្អូន​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​បាន​ជួយ​និង​គាំទ្រ​ដល់ «​ហ៊ីម៉ា​» របស់​យើងខ្ញុំ​ផងដែរ ធ្វើអោយ​ខ្ញុំបាទ​រស់នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​មាន​អារម្មណ៍​កក់ក្តៅ ជា​ចុងក្រោយ​សុំ​ជូនពរ​អោយ​កម្ពុជា​នឹង​ចិន​ជា​មិត្ត​ដែកថែប​ជា​រៀងរហូត


បុរស​ជនជាតិ​ដែលជា​ម្ចាស់​តោ​រូបនេះ​ពេល​ទៅយក​តោ ក៏បាន​ឱប​គ្នា​ដោយ​ក្តីរំភើប និង​ការស្រលាញ់​ដែល​ផុស​ចេញពី​ក្នុង​ចិត្ត ក្រោយពី​បែក​គ្នា​អស់​មួយរយៈ ។​ទាក់ទង​និង​ការ​ចោទថា ជនជាតិ​ចិន​រូបនេះ​មិនបាន​ស្រលាញ់​សត្វ​តោ​ចេញពី​ចិត្ត​នោះទេ ដោយសារតែ​លោក​បានធ្វើ​ការដក​ចង្កូម និង​ដក​ក្រចក​សត្វ​តោ​មួយ​ក្បាល​នេះ ដែល​ទង្វើ​នេះ​ហាក់បីដូចជា​ការធ្វើ​ទារុណកម្ម​ទៅលើ​សត្វ​ផងដែរ​។​ចំពោះ​មតិ​ខាង​លើក​នេះ លោក​ឈី​ស៊ា​វ​( Qi Xiao)​ម្ចាស់​តោ ក៏បាន​បកស្រាយ​បញ្ចា​ក់ថា លោក​មិន​បានធ្វើ​ដក​ចង្កូម និង​ក្រចក​ហុ​ី​ម៉ា​(​សត្វ​តោ​)​នោះទេ គ្រាន់តែ​កាត់​តម្រឹម​តែប៉ុណ្ណោះ ប៉ុន្តែ​លោក​ខកខាន​កាត់​យូរណាស់​ហើយ ព្រោះ​វា​លែង​ឲ្យ​កាត់​។​

​សូមបញ្ជាក់ថា​នៅ​រសៀល ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រោយពី​ការប្រកាស​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន រួចមក ម្ចាស់​តោ​ជា​ជន​ជាតិចិន បាន​ទៅ​ទទួលយក​សត្វ​តោ​របស់ខ្លួន មក​ចិញ្ចឹម​មើលថែរក្សា​នៅផ្ទះ​របស់ខ្លួន​វិញ​ហើយដោយ​មានការ​ហែ​រហ​ម​ពី​អ្នកកាសែត​ជាំ​ច្រើន​នាក់​​ជា​សាក្សី​៕a lion home2 a lion home3 

​