» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2646 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098413 នាក់

ចាប់​ចិន​បាន​ជាង​១០​នាក់​រឿង​បង្ខាំង​មនុស្ស​និង​ប្រើ​អាវុធ​ខុសច្បាប់​នៅ​ក្រុងព្រះសីហនុ

 

​ក្រុងព្រះសីហនុ​៖ កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​បន្ថែមទៀត (​ជនជាតិខ្មែរ​៤​នាក់​,​ជនជាតិ​ចិន​៣​នាក់ ស្រី​ម្នាក់​) បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ចាត់កា​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្ស និង​នាំចូល​អាវុធ​ដោយ​ខុសច្បាប់​។ a china gun 

​វត្ថុតាង​ដែល​រឹបអូស​យកបាន​រួមមាន​៖ កាំភ្លើង​វែង AK47 ១​ដើម​, កាំភ្លើងខ្លី​៤​ដើម (​ម៉ាក​GLOCK17 ១​ដើម ពណ៌​ខ្មៅ​, ម៉ាក GLOCK19 ១​ដើម ពណ៌​ខ្មៅ​, ម៉ាក GLOCK19 KILLER ១​ដើម ពណ៌​ខ្មៅ និង​ម៉ាក​K59 ១​ដើម ពណ៌​ខ្មៅ​, បង់​កាំភ្លើង​ប្រភេទ​១៥​គ្រាប់ ចំនួន​៤​បង់​, បង់​កាំភ្លើង​ប្រភេទ​៣០​គ្រាប់ ចំនួន​២​បង់ (​ថ្មី​មិនទាន់​ហែក​ប្រើ​), គ្រាប់កាំភ្លើង​១៨១​គ្រាប់ (​គ្រាប់​ប្រភេទ​៩mm ចំនួន​៦៦​គ្រាប់​, គ្រាប់​ប្រភេទ K59 ចំនួន​៥​គ្រាប់​), រឺ​ស័​របង់​កាំភ្លើង​ចំនួន​២ (​ថ្មី​មិនទាន់​ហែក​ប្រើ​), តួ​កាំភ្លើង​ម៉ាក GLOCK ចំនួន​១ និង​គ្រឿងបន្លាស់​កាំភ្លើង​មួយចំនួន (​សម្រាប់​កែឆ្នៃ​កាំភ្លើង​ខ្លីម៉ាក GLOCK ធម្មតា ទៅជា​អូ​តូ​រ៉ា​ស់​ហ្វា​ល់​) និង​ម៉ា​ស៉ី​ន​ស្វាន​១​គ្រឿង និង​គ្រឿងបន្លាស់​១​ប្រអប់​។​

​គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ ជនជាតិ​ចិន​ចំនួន​៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ចាប់​ឃុំ​ឃាង​បង្ខាំង​មនុស្ស​ខុសច្បាប់​, ផ្តល់​ទីតាំង​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ និង​នាំចូល​អាវុធ ដោយ​គ្មាន​ការអនុញ្ញាតិ នៅ​ចំណុច​ផ្ទះសំណាក់​ស៊ែ​ង​ឆី​ង ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​ចំនួន​២​ដើម​, កាំភ្លើង​វែង​១​ដើម (M16) គ្រាប់កាំភ្លើង និង​គ្រឿងញៀន​មួយចំនួនធំ​។ ជនសង្ស័យ​រួមទាំង​វត្ថុតាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕a china gun3 a china gun1 a china gun2 

​