» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2836 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098603 នាក់

ឪពុកចុង រំលោភ​កូនស្រី​រហូត​មាន​ផ្ទៃពោះ​ទើប​បែកការណ៍​


​ខេត្តស្វាយរៀង​៖ សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​​ជា​ឪពុកចុង​ម្នាក់​នៅ​ថ្ងៃទី​១៩ ខែ មីនា ឆ្នាំ ២០២៣ នៅ​ភូមិ​ត្រពាំងរុន ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ពាក់ព័ន្ធ​ករណី​រំលោភ​កូនស្រី ជាច្រើន​ដង​រហូត​មាន​ផ្ទៃពោះ​ជាច្រើន​ខែ​ទើប​បែកធ្លាយ​។​a father rap 

​សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ឃឹម រក្សា អាយុ​៤២ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ត្រូវជា​ឪពុកចុង​រស់នៅក្នុង​បន្ទុក​គ្រួសារ​ជាមួយគ្នា​។​​ចំណែក​កូនស្រី​រងគ្រោះ​ឈ្មោះ អ ភ ត អាយុ​១៨ ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ​។​​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៨ ព្រឹក នារី​រងគ្រោះ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា កាល​អំឡុង​ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល ១២​នាទី​យប់ ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ឃឹម រក្សា បាន​ចាប់រំលោភ​ខ្លួន បានសម្រេច​មួយដង​នៅក្នុង​បន្ទប់ដេក​របស់ខ្លួន នៅពេលដែល​ម្តាយបង្កើត​ដេកលក់ ។​

​ប្រភព​បន្តថា ក្រោយមក​ឪពុកចុង​បាន​បន្ត​ចាប់រំលោភ​ខ្លួន​ជា​បន្តបន្ទាប់​រហូតដល់​មាន​ផ្ទៃពោះ​ច្រើន​ខែ​ទើប​នារី​រងគ្រោះ​ទ្រាំ​មិនបាន​ក៏​ប្ដឹង​សមត្ថកិច្ច​តែម្ដង​។​​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ឃឹម រក្សា បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនចុង​របស់ខ្លួន​ពិតប្រាកដ​មែន​ទើប​សមត្ថកិច្ច​ច​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

​