» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2864 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098631 នាក់

ករណី​រំលោភ​សម្លាប់ សិស្ស​វិទ្យាល័យ​អន្លង់ត្នោត ស្រុក​ក្រគរ​ម្នាក់​ដែល​ឆ្លៀតពេល​ទំនេរ​ទៅ​ជួយ​ឃ្វាលគោ​ចាប់បាន​ឃាតក​ហើយ​

​ពោធិ៍សាត់​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​បើក​ការស្រាវជ្រាវ​យ៉ាង​ក្តៅ​គុគ​ចំពោះ​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​ឃ្វាលគោ​ម្នាក់ នៅ​ស្រុក​ក្រគរ ក្រោយពី​ក្រុមគ្រួសារ​បាន​រកឃើញ​សាកសព​នៅ​ចំណុច​ត្រពាំង​សម្រែ ក្នុង​ចំការ​ស្វាយចន្ទី ស្ថិតនៅ​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់​វេលា​ម៉ោង​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃទី​២៣ ខែកញ្ញា​ឆ្នាំ​២០២៤​។a kill student4

មកដល់​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា​នេះ សមត្ថកិច្ច​បាន​វែកមុខ ជ​នស​ង្យ័​យ​បាន​ហើយ ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ សេប យ៉ា អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​រោង​មើល​ក្របី ក្បែរ​កន្លែងកើតហេតុ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទន្សាយគល់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​​ប្រភពពី​សមត្ថកិច្ច​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជនសង្ស័យ គឺជា​មនុស្ស​រស់នៅ​ផ្ទះ​ក្បែរ​ក្នុង​ស្រុកភូមិ​ជាមួយគ្នា ក្រោយ​ធ្វើ​សកម្មភាព បាន រត់​ចូល​ព្រៃ​ដើម្បី​គេចខ្លួន តែ​ទាស់​យ៉ាងណា សមត្ថកិច្ច​បាន​ស្រាវជ្រាវ ចាប់ខ្លួន​ជនសង្ស័យ បាន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

 

​ឪពុក​ជនរងគ្រោះ​ឈ្មោះ ផេ​ម ផាន អាយុ​អាយុ​៦៦​ឆ្នាំ ឲ្យ​ដឹងថា កូនស្រី​របស់គាត់​ឈ្មោះ​ភឿង ស្រី​លក្ខណ៍ អាយុ​១៦​ឆ្នាំ​សញ្ជាតិ​ខ្មែរ ជា​សិស្ស​ថ្នាក់​ទី​៩(D) នៃ​អនុ​ឲ​វិទ្យាល័យ​អន្លង់ត្នោត រស់នៅ​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​រៀងរាល់ថ្ងៃ​ក្រោយពេល​ត្រឡប់​មកពី​សាលា​វិញ​​កូន​របស់គាត់​តែង​យក​គោ​ទៅ​ឃ្វាល​នៅ​ចំណុច​​ចំការ​ស្វាយចន្ទី មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ពី​ផ្ទះ​។​តែ​នៅ​ថ្ងៃកើតហេតុ​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ មិនឃើញ​កូន​ដេញគោ​ត្រឡប់មកផ្ទះ​វិញ ក៏មាន​ស​ង្យ័​យ រូបគាត់​និង​ញ្ញាតិមិត្ត​បាន​គ្នា​ដើររក​ក៏​ប្រទះឃើញ​កូន​ដេកស្លាប់​យ៉ាង​អានោចអាធម្ម​ក្នុងព្រៃ​ហើយ​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។

​លោក​វរ​:​សេនីយ៍​ឯក​មោគ ភារ​ម្យ អធិការនគរបាល​ស្រុក​ក្រគរ​ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល អន្លង់ត្នោត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ចុះ​ដល់​កន្លែង​កើត​ភ្លាមៗ លុះ​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា ទើប​មន្ត្រីនគរបាល​ជំនាញ​និង​គ្រូពេទ្យ​បាន​ពិនិត្យ​ធ្វើ​កោ​លស​វិ​ច្ច័​យ ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​រំលោភ​ហើយ​សម្លាប់​។​​ករណី​រំលោភ​សម្លាប់​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​២៣ កញ្ញា​ឆ្នាំ ២០២៤​នៅ ចំណុច​ត្រពាំង​សម្រែ ស្ថិត​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោ​ធ៍​សាត់ ។​a kill student a kill student1 a kill student3 

​