» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 771 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120447 នាក់

សម្តេច​តេ​ជោ​តែងតាំង​លោកស្រី​ឱ​វ៉ានឌី​ន​ឲ្យ​ទទួល​រឿង វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដែល នឹង​មកដល់​កម្ពុជា​ខែ​៤​ទៀត​


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​តែងតាំង លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ទទួលបន្ទុក​ដឹកនាំ​ការចាក់​វ៉ាក់សាំង​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​a co die pv 

​នៅក្នុង​សារ​សំឡេង  ថ្លែង​នៅ​យប់​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១​សម្តេច​តេ​ជោ ប្រកាស​ឲ្យ​ដឹងថា​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ចំនួន ១​លាន ៥​សែន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ និង​ជា​បន្តបន្ទាប់​ក៏​នឹងមាន​វ៉ាក់សាំង​Sinovac ១​លាន​៥​សែន​ដូ​ស​មកដល់ ខណៈ​វ៉ាសាំងSinopharm និង​AstraZeneca ក៏​មកជា​បន្តបន្ទាប់​ទៀត​ដែរ ហើយ​កម្ពុជា​ក៏​កំពុង​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង Johnson and Johnson របស់​អាមេរិក​ផងដែរ ហើយ​កិច្ចការងារ​នេះ គឺ​ផ្តល់ជូន​លោកស្រី ឱ វណ្ណឌី​ន ជា​អ្នកចាត់ចែង​ដាច់​តែម្តង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា ដំណើរ​ការចាក់​វ៉ាក់សាំង នឹង​ដំណើរការ​បានល្អ​ជាមួយ​នឹង​ផែនការមេ​ជាក់លាក់ ដើម្បី​អាច​ដំណើរការ​ទៅបាន ។
​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​បន្ថែម​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោកស្រី ឱ វណ្ណឌី​ន រៀបចំ​សេចក្តីសម្រេច បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ដែលមាន​លោកស្រី ឱ វណ្ណឌី​ន ជា​ប្រធាន ។​

​ចំពោះ​ការងារ​ដែល​ពាក់ព័ន្ធ​ជាមួយ​អភិបាល​រាជធានី​-​ខេត្ត សម្តេច បញ្ជាក់ថា អាចមាន​អនុគណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ងាយស្រួល​ធ្វើ​កិច្ចការងារ​នៅតាម​រាជធានី​-​ខេត្ត​ផងដែរ តាម​ការចង្អុលបង្ហាញ​របស់លោក​ស្រី ឱ វណ្ណឌី​ន ក្នុងករណី​ចាំបាច់​៕a co hun2 


​