» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 647 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120323 នាក់

ក្រោយពី​ទទួលបាន​ការ​បន្ធូ​សិទ្ធ​ពី​តុលាការ​ទូត​ធំៗ​ពីរ​ចូល​សួរសុខទុក្ខ​លោក​កឹម​សុខា​សហគមន៍​អឺរ៉ុប​ថា​មិនទាន់​គ្រប់គ្រាន់​ទេ​!

 


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១​វិច្ឆិកា​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បានការ​បន្ធូ​បន្ថយ​សិទ្ធ​ជាថ្មី​ពី​ចៅក្រម​ស៊ើប ទទួល​បានការ​ចូលជួប​សួរសុខទុក្ខ​ជា​បន្ត​បន្ត​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​ប្រទេស​ធំៗ​ពីរ​ក្នុង​ថ្ងៃ​តែមួយ​។​a kem france 

នៅពេល​ព្រឹក លោក កឹម សុខា ទទួល​ជួប​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​ដែល ចូលជួប​សួរសុខទុក្ខ​ផងដែរ​។​បន្ទាប់មក​នៅពេល​រសៀល​លោកប៉ា​ទ្រិ​ក​មើ​ហ្វី​( W.Patrick Murphy) ឯកអគ្គរដ្ឋទូត​ថ្មី សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​។ ទោះបី​យ៉ាង​ជំនួប​នោះ​លោក មុត ចន្ថា នាយក​ខុ​ទ្ទ​ការ​ល័យ​របស់លោក កឹម សុខា ប្រាប់ថា មិនមាន​ជជែក​អ្វី​ក្រៅពី​ការសួរសុខទុក្ខ​នោះឡើយ​។​

លោក មុត ចន្ថា បានបញ្ជាក់​នៅក្រោយ​ជំនួប​នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ទៀតថា «​ឯកឧត្តម កឹម សុខា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង ក៏ដូចជា​លោកស្រី​ឯកអគ្គរដ្ឋទូត​ដែល​បាន​ជួយ​ប្រទេស​កម្ពុជា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ ក៏ដូចជា​ជួយ​ដល់​ការស្វែងរក​សិទ្ធិសេរីភាព និង​ផ្តល់​យុត្តិធម៌​ដល់​រូបលោក​»​។ ​ទោះបីយ៉ាងណា​បើតាម​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​បារាំង​ឲ្យ​ដឹងថា​៖ ប្រទេស​បារាំង​សង្ឃឹមថា លោក​កឹម សុខា នឹង​ទទួលបាន​នីតិសម្បទា​ឡើងវិញ ក្នុងពេល​ឆាប់ៗ​ខាងមុខ​”​។​

​ឯ លោក កឹម សុខា បានបញ្ជាក់​ប្រាប់​កាសែត​ដែរ​ថា លោក​មិនអាច​និយាយ​អ្វី​បាន​នោះទេ ដោយសារតែ​លោក​ជាប់​ក្នុង​បំរាម​នៅឡើយ ហេតុដូច្នេះ​ហើយ​លោក​ក៏​សូម​អធ្យាស្រ័យ​ចំពោះ​អ្នកសារព័ត៌មាន និង​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ បាន​ចូលរួម​ផ្ដិត​យក​រូបភាព​ក្នុងជំនួប​របស់លោក ជាមួយ​ឯកអគ្គរដ្ឋទូត​។​

​ដោយឡែក ប៉ា​ទ្រិ​ក​មើ​ហ្វី​( W.Patrick Murphy) បាន​បញ្ជាក់ថា ការសម្របសម្រួល​លក្ខខណ្ឌ​ថ្មី​ដល់​លោក កឹម សុខា ពិតជា​សារសំខាន់​ណាស់ ហើយ​លោក​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើសកម្មភាព​ផ្សេង​។ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល នូវ​ការសម្រេច​សម្រួល​លក្ខខណ្ឌ​ដល់​លោក កឹម សុខា​នេះ​ផងដែរ​។​

សូម​ជំរាប​ថា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ម្សិលមិញ​ លោក កឹម សុខា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​ធ្វើដំណើរ​នៅក្រៅ​ផ្ទះ និង​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​នានា​ទូទាំងប្រទេស​កម្ពុជា​។ តែ​បន្ត​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ដោយ​មិន​អាចធ្វើ​សកម្មភាព​នយោបាយ ឬ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​បាន​នោះឡើយ ហើយក៏​ត្រូវ​ចូល​បង្ហាញខ្លួន​រាល់ពេល​តុលាការ​កោះហៅ​។​


​លោក កឹម សុខា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​អំណាចតុលាកា​រ​ពីបទ​ក្បត់ជាតិ​កាលពី​យប់​ថ្ងៃទី​០២ ខែកញ្ញា​ឆ្នាំ​២០១៧​ហើយ​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​អស់​រយៈពេល​មួយឆ្នាំ​។ លុះដល់​ខែកញ្ញា ឆ្នាំ​២០១៨ រូបលោក​ត្រូវបាន​ផ្ទេរ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លូវ មកឱ្យ​ស្នាក់​នៅក្នុង​គេហដ្ឋាន​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​មិនអាច​ធ្វើដំណើរ​ចេញពី​ក្នុងផ្ទះ​បាន​នោះឡើយ​។​

 

​ទាក់ទង​ការហាមឃាត់​មិន ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ អ្នកវិភាគ​ស្ថានការណ៍​នយោបាយ និង​ធ្លាប់ជា​ទីប្រឹក្សា​លោក កឹម សុខា លោក ឡៅ ម៉ុងហៃ បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក ថា ច្បាប់ “​បុគ្គល​ដែល​ត្រូវបាន​តុលាការ សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិនអាច​
. បង្កើត​គណបក្ស​ម​យោ​បាយ ឬ​. ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​. ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​. ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​ឡើយ “​។​

​លោក​ឡៅម៉ុងហៃថា មាត្រា ៤៥.- ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ លោក កឹម សុខា អាច​ប្រើប្រាស់​សិទ្ធិពល​រដ្ឋ​និង​សិទ្ធិ​នយោបាយ​ទាំងអស់ ក្រៅពី​សកម្មភាព​ហាមឃាត់​ទាំង​៤​ដូច​ចែង​ក្នុង​ច្បាប់​ខាងលើ ។​សម្រាប់​សហគមន៍​អឺរ៉ុប​វិញ​យោងតាម​សេ​ក្តី​ថ្លែងការណ៍ អ្នកនាំពាក្យ EEAS បានអោយដឹងថា ការសម្រេច​របស់​តុលាការ ទីក្រុង​ភ្នំពេញ លើ​ករណី លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ជំហាន​ទីមួយ​ក្នុងនៃ​វិជ្ជមាន​។

សេចក្តី​ថ្លែង​ការបញ្ជា​ក់ថា​សេចក្តីសម្រេច របស់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​បន្ធូរបន្ថយ លក្ខខណ្ឌ នៃ​ការឃុំខ្លួន​មេដឹកនាំ​អតីត​គណបក្សប្រឆាំង សង្គ្រោះ​ជា លោក កឹម សុខា គឺជា​ជំហាន​ដំបូង​ក្នុងទិសដៅ​ត្រឹមត្រូវ​។ ទោះយ៉ាងណា​ក្តី លោក កឹម សុខា​ករណី​របស់ គាត់​មិន​ត្រូវបាន​បិទ​នៅឡើយ​នោះទេ តែ​សេចក្តីសម្រេច​នេះ គាត់​ក៏​នៅតែ​ត្រូវបាន​ហាមឃាត់ មិនឱ្យ​ចូលរួម​ក្នុង​សកម្មភាព នយោបាយ​ណាមួយ​ឡើយ និង​ស្ថិតក្រោម​ការឃ្លាំមើល របស់​តុលាការ​។

​សហភាព​អឺរ៉ុប បញ្ជាក់​សារជាថ្មី​ពី សារៈសំខាន់​របស់​អាជ្ញា​ធរ​កម្ពុជា ដែល​ចាត់វិធានការ ជាបន្ទាន់​ដើម្បី​បើក​ចន្លោះ​នយោបាយ នៅក្នុង​តុលាការ ដើម្បី​បង្កើត​លក្ខខណ្ឌ​ចាំបាច់ សម្រាប់​ការប្រឆាំង ដែល​អាច​ជឿទុកចិត្ត និង​ប្រជាធិបតេយ្យ ហើយ​និង​ផ្តួចផ្តើម​ដំណើរការ នៃ​ការផ្សះផ្សា​ជាតិ តាមរយៈ​ការសន្ទនា​។​

​ជាពិសេស យើង​រំពឹងថា លោក កឹម សុខា នឹង​ត្រូវបាន​ដោះលែង ពេញលេញ ហើយ​សិទ្ធិ​នយោបាយ​របស់គាត់ ត្រូវបាន​ស្តារឡើងវិញ ដូច្នេះ​គាត់​អាច​ដើរតួនាទី​ពេញលេញ នៅក្នុង​ជីវិត​នយោបាយ​។ យើង​ក៏​រំពឹង​ផងដែរ​ថា អាជ្ញាធរ​កម្ពុជា នឹង​ផ្តល់​សិទ្ធិ​នយោបាយ​ឡើងវិញ ដល់​សមាជិក គណបក្សប្រឆាំង​ទាំងអស់ ដែល​ត្រូវបាន​ហាមឃាត់ ពី​ជីវិត​នយោបាយ​និង​ដោះលែង សមាជិក ក្រុមប្រឆាំង​ការ​, អ្នកគាំទ្រ និង​សកម្មជន​ដែល ត្រូវបាន​គេ​ឃុំឃាំង​ថ្មីៗ​នេះ​។​a kem france1 a kem france2 a kem france3 

 

​