» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11546 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117828 នាក់

ធី​សុវណ្ណ​ថា​ខឹង​លោក​ហេង​ឡុង​ដាច់​កន្ទុយ​រឿង​បញ្ចេញ​ពត៍​មាន​ស្រី​ស្នេហ៍​ផែ​សុវណ្ណ​រិ​ទ្ធ​

 

​ភ្នំពេញ​៖​នា​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា នេះ អ្នកនាង ធី សុវណ្ណ​ថា​ដែល​ទើប​រៀបការ​ជាមួយ​លោក ផែ សុវណ្ណារិទ្ធ​កាលពី​ថ្ងៃទី​២​វិច្ឆិកានៅតំបន់ព្រៃអារ៉ែង​បាន បង្ហាញ​អារម្មណ៍​ឈឺចាប់ និង ខឹង​ស្អប់​លោក ហេង ឡុង​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ខ្លាំងណាស់​ព្រោះ​លោក​ហេង​ឡុង​យក​ពិធី​រៀបការ​របស់ នាង មកលេង​សើច​។a heng long3

អ្នកនាង ធី សុវណ្ណ​ថាបាន ផ្ញើ​សារ​ព្រមាន​ដោយ​ទុកពេល អោយ​លោក ហេង ឡុង ២៤​ម៉ោង​បង្ហាញមុខ​នារី​ម្នាក់ ដែល​វាយប្រហារ​កញ្ញា​ថ្ងៃ​រៀបការ បើ​នាង​មិន​ចេញមុខ​ទេ កញ្ញា​នឹង​ប្តឹង​លោក ហេង ឡុង​ករណី​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​និង​បរិហាកេរ្តិ៍ ។ សូម​បញ្ជាក់ដែរថា​ក្នុង​ថ្ងៃ​រៀបការ​នោះ​លោក​ផែ​សុវណ្ណ​រិ​ទ្ធ​បាន​បដិសេធ​។​

​ស្ថិតក្នុង​សម្លៀកបំពាក់​រៀបការ ផង​នោះនាង ធី សុវណ្ណ​ថា សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា “​ធ្លាប់មាន​អ្នក​វាយប្រហារ ជេរ​ខ្ញុំ​ជាច្រើន ខ្ញុំ​មិនដែល​ខឹង​ស្អប់ នរណាម្នាក់​ទេ តែ​ពេលនេះ ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់ ខឹង​ស្អប់​លោក ហេង ឡុង ខ្លាំងណាស់ យក​ពិធី​រៀបការ​ខ្ញុំ​លេងសើច នេះ​ជា​រឿង​អាក្រក់​បំផុត មិនអាច​អនុគ្រោះ​បានទេ នេះ​ជា​អារម្មណ៍​ពិត​”​។​

ក្រោយពី​ផ្ទុះ​រឿងនេះ លោក ហេង ឡុង បាន​ផ្សាយ​ផ្ទាល់​( Live) វីដេអូ​ជាមួយ​កញ្ញា ចរិយា​ដែល ជា​ម្ចាស់​រឿងនេះ ។​លោក ហេង ឡុង វិញ នៅ​ល្ងាច​ថ្ងៃទី​៤ ខែវិច្ឆិកា នេះ បាន​ជួប​សម្ភាស៍​ជាមួយ​កញ្ញា ចរិយា និយាយ​ពី​ដំណើរ​រឿងនេះ និង បាន​សរសេរ​យ៉ាង​ដូច្នេះ ថា “​មាស​សុទ្ធ មិន​ខ្លាច​ភ្លើង​រឿង​ពិត ឬ មិន​ពិត មិន​អាស្រ័យ​លើ​រូបខ្ញុំ​ទេ អាស្រ័យ​លើ​បុគ្គល​ទាំងសងខាង បាន​ប្រព្រឹត្ត​ពិតមែន ឬក៏​អត់​?”​។​

​លោក ហេង ឡុង បន្តថា “​តួនាទី​របស់​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែលមាន​រូបខ្ញុំ​បាទ​ជា​ប្រធាន ទទួល​រាល់​ពាក្យបណ្ដឹង​របស់​អ្នកសិល្បៈ​ដែលជា​សមាជិក ត្រង់​ថា​ខាង​ណា​ខុស​ខាង​ណា​ត្រូវ ទុក​លទ្ធភាព​ឲ្យ​ច្បាប់​ជា​អ្នករក​យុត្តិធម៌​ជូន​ទាំងសងខាង​”​។ នាង​ចរិយា​ដែល​អះអាង​ជា​តារាចម្រៀង​ម្នាក់​ដែរ​បាន​អះអាងថា​នាង​និង​ផែ​សុវណ្ណ​រី​ទ្ធ​បាន​ស្រលាញ់​និង​រស់នៅ​ជាមួយគ្នា​៩​ឆ្នាំ​ទីបំផុត​ផែ​សុវណ្ណ​រី​ទ្ធ​ក្បត់​នាង​ដោយសារ​(​នាង​នោះ​ខ្លាំង​)​។​នាង​មិន​ខ្លាច​ឡើង​តុលាការ​ទេ​បើ​មានការ​ផ្តឹ​ង​ផ្តល់​មែន​!​។​a heng long a heng long1 a heng long2 a thy sovann5 

​