» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11849 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118131 នាក់

បទពិសោធន៍​ច្រើន​ធ្វើ​ឲ្យ​កញ្ញា​ប៉ូ គឹម​ថេ​ង​សុទ្ធ​ធីតា អាច​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​Miss Grand International 2021

 

​ភ្នំពេញ​៖ កញ្ញាឯក​ពី​កម្ពុជា Miss GrandCambodia2021​កញ្ញា ប៉ូ​គីម​ថេ​ង សុទ្ធ​ធីតា បាន​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​០៥ ខែវិច្ឆិកា​ឆ្នាំ ២០២១​នេះ​ដោយបាន​នាំមក​នូវ​មោទនភាព​សម្រាប់​ជាតិ​មាតុភូមិ​។​a bo kimtheng5 

​ទោះ​មិនបាន​ជ័យលាភី​តែ​កញ្ញា ប៉ូ​គីម​ថេ​ង សុទ្ធ​ធីតា អាចឈាន​ជើង​ចូលដល់​វគ្គ​១០​នាក់​ចុងក្រោយ​បើទោះបីជា​នាង​មិនបាន​តំណែង​ឬ​ម្ចាស់​មកុដ​ក៏ដោយ​ក៏​ពលរដ្ឋ​ជាច្រើន​បាន​ថ្លែង​ការ​សាទរ​ទៅកាន់​នាង​។មុន​ព​លេ​នាង​សម្រេចបាន​សម្មិទ្ធផល​នេះ​នាង​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍ និង​ការតស៊ូ​ច្រើន​លើ​វិស័យ​កញ្ញាឯក​។ ទី​១.​សុទ្ធ​ធីតា មាន​ទឹកដី​កំណើត​នៅ​រាជធានី​ភ្នំពេញ​។ នាង​មាន​ទម្រង់​មុខស្រស់​សោភា រូបរាង និង​កម្ពស់​ដ៏​សាក​សម​មួយ​។​បច្ចុប្បន្ន​នាង​មាន​អាយុ​២៣​ឆ្នាំ កម្ពស់ ១,៧៥​ម៉ែត្រ ទម្ងន់​៥៥​គីឡូក្រាម ទំហំ​ទាំងបី​៤០ ,២៤ ,៤០​។​

ទី​២ .​នាង​ជាម​នុស្ស​ស្រី​ដែលមាន​ភាព​ក្លាយ​ហាន មា​នភា​ជ​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​ប្រកបដោយ​ទំនុកចិត្ត និង​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការចូលរួម​ប្រកួត​ក្នុង​កម្មវិធី​សម្រស់​ជា​បន្តបន្ទាប់ ដោយ​ជម្នះ​នូវ​ការ​មើលងាយ ជំរុញ​កម្លាំងចិត្ត និង​តស៊ូ​ពុះពា​គ្រប់​ឧបសគ្គ​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​។​
ទី​៣​មុនពេល​ឡើង​ឆាក​ប្រកួត​នេះ​នាង​ធ្លាប់បាន​ឆ្លង​កាន់​កាត់​ការចូលរួម​កម្មវិធី​ប្រកួត​សម្រស់​នៅលើ​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាមួយនឹង​ជោគជ័យ​មិន​នឹកស្មាន​។ កញ្ញា ប៉ូ​គឹម​ថេ​ង សុទ្ធ​ធីតា បាន​គ្រង​មកុដ​ជា​ជយលាភី​តំណែង​លេខ​៤ ឬ Third Runner Up កម្មវិធី Miss City Tourism World 2017 ពី​ប្រទេស​ចិន ។ នាង​ធ្លាប់ជា​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​កម្ពុជា ឆ្នាំ ២០១៩ និង​ជា​អតីត​ម្ចាស់​ជ័យលាភី​លេខ​៤​នៃ​កម្មវិធី​ប្រកួត​កញ្ញាឯក​ចក្រ​វា​ឡ​ថែម​ទៀតផង​។

​ទី​៤៖ នាង​គឺជា​តារា​សម្តែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​។ នាឡិការ​ដាស់​វិញ្ញាន​វគ្គ​២ ដែលជា​ស្នាដៃ​ផលិតភាព​យន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​LD Picture នោះ​ធ្លាប់បាន​ជ្រើសរើស​នាង​គឺជា​តួឯក​ស្រី​ដោយ​ការថត​រួមគ្នា​ជាមួយ​តារា​សម្តែង​ប្រុស​ស្រស់​សង្ហា របស់​មី​យ៉ាន់​ម៉ា គឺ​លោក ផាង​តា​កន​។ ក្នុង​ភាពយន្ត​នេះ​នាង​ត្រូវ​ហ្វឹកហាត់​និយាយ​ជា​និង​សិក្សា​ជា​ភាសា​ម៉ី​យ៉ាន់​ម៉ា​ផងដែរ​។ទី​៥​នាង​គឺជា​បេក្ខភាព​ដែល​ធ្លាប់បាន​ចេញមុខ​បង្ហាញ​ឆន្ទៈ​ក្នុង​ការតស៊ូ​មតិ​ទាមទារ​លើ​សិទ្ធិសេរីភាព​ភាព​ស្មើ​មុខមាត់​សម្រាប់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​ធ្លាប់​ចូលរួម​ធ្វើជា​គណកម្មកា​រប​វក​ញ្ញា​ភេទ​ទី​៣ និង​កម្មវិធី​កញ្ញាឯក​ចក្រ​វា​ឡ​ផងដែរ​។
​ទី​៦ នាង​មាន​ភាព​អំណត់​តស៊ូ​ប្រឹងប្រែង​លើ​ការប្រកួត​គឺ​នាង​តំណាង​ឲ្យ​ខេត្តបាត់ដំបង​និង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដណ្តើម​មកុដ​កញ្ញាឯក Miss Grand Cambodia 2021 ដោយ​អាច​ផ្តួល​គូប្រជែង​ជើង​ខ្លាំង​ជាច្រើន​រួប​ដែល​ចូលរួម​ប្រកួត​ក្នុងឆ្នាំនេះ ហើយក៏​បាន​សាង​ភាពលេច​ធ្លោរ​ស្មើមុខស្មើមាត់ នៅលើ​ឆាក​អន្តរជាតិ​នៅពេលនេះ​៕a bo kimtheng a bo kimtheng1 a bo kimtheng2 a bo kimtheng3 a bo kimtheng4 a bo kimtheng6 

​