» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3090 នាក់

ម្សិលមិញ 7802 នាក់

សរុប 21151979 នាក់

លោក​ឃួ​ង​ស្រេង​សន្យា​ជាមួយ​កូនសិស្ស​ថា​នឹង​បោសសំអាត​ល្បែង​ហ្គេម​បាញ់​ត្រី​ចេញពី​រាជធានី​

 

​ភ្នំពេញ​៖ ល្បែងស៊ីសង ប្រភេទ​ហ្គេម​បាញ់​ត្រី​នៅក្នុង​រាជធានី​ភ្នំពេញ ដែល ធ្វើ​ឲ្យ​ក្មេងៗ​សិស្សានុសិស្ស​គេច​សាលារៀន បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ធនធានមនុស្ស​ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​នឹងត្រូវ​លុបបំបាត់ចោល​ឲ្យ​អស់ពី​ក្នុង​រាជធានី​ភ្នំពេញ​។​a game fish3 

នេះ​ជាការ​សន្យា​របស់លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១ វិច្ឆិកា ២០១៩ ពេល​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០ និង ពិធី​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

​លោក​ឃួ​ង ស្រេង បញ្ជាក់ថា ក្នុងនាម​លោក​ជា​អាជ្ញាធរ​ដែនដី រាជធានី​ភ្នំពេញ លោក​សន្យាថា នឹង​លុបបំបាត់​ល្បែងស៊ីសង ប្រភេទ​ហ្គេម​បាញ់​ត្រី ឲ្យ​អស់​នៅក្នុង​រាជធានី​ភ្នំពេញ ព្រោះ​វា​បានធ្វើ​ឲ្យ​សិស្សានុសិស្ស​គេច​សាលារៀន ។ លោក​បានស្នើ​ឲ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​វិធានការ​លុបបំបាត់​ល្បែង​ប្រភេទ​នេះ ឲ្យ​អស់ពី​ក្នុង​អាណាចក្រ​របស់ខ្លួន ។​

លោក​ឃួ​ង​ស្រេង​៖ “​កន្លងមកនេះ​យើង​បាន​អនុវត្ត​រួចហើយ ជុំវិញ​ការបង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ ហើយ​រាល់​ការបង្ក្រាប កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង បានត្រឹមតែ​ដកហូត​ទូរ​ហ្គេម និង​បិទ​ទីតាំង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ យើង​ត្រូវតែមាន​វិធានការ​ក្តៅ​ជាង​មុន ពោលគឺ​ត្រូវ​ចាប់​ម្ចាស់​ទូរ​ហ្គេម​នោះ​ឲ្យ​បាន ទោះជា​អ្នកមើលការខុសត្រូវ​ស៊ីប្រាក់ខែ​គេ​ក៏ដោយ យើង​ត្រូវតែ​ឃាត់​យកមក​សួរនាំ ដើម្បី​ឈានទៅដល់​ការចាប់​ម្ចាស់​ទូរ​ហ្គេម មក​ដាក់ទោស​ទៅតាម​ច្បាប់​។a game fish a game fish1 a game fish2 

​