» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3154 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098921 នាក់

អ្នកសារព័ត៌មាន​ម្នាក់ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​នៅ​ខេត្តសៀមរាប បានទទួល​មរណភាព


​សៀមរាប​៖ លោក ឈៀន ឆឹង ជា​អ្នកសារព័ត៌មាន​ម្នាក់​នៅ​ខេត្តសៀមរាប ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ ដោយ​ផ្ដើមចេញពី​ទំនាស់​ផ្ទាល់ខ្លួន​នោះ បានទទួល​មរណភាព​នៅ​យប់​ឈានចូល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៤​។​a kill heun 

​លោក ឈៀន ឆឹង អ្នកសារព័ត៌មាន​រប​ស់​អង្គភាព «​កម្ពុជា​អភិវឌ្ឍន៍​» បាន​របួសធ្ងន់​ក្រោយ​មាន​ជនដៃដល់​លួច​បាញ់ប្រហារ នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​អំពើ​ឃាតកម្ម​នេះ ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​បើក​ការស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន ជនដៃដល់​នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៤​នេះ​។ ជនដៃដល់​ឈ្មោះ ស៊ី លឿយ អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​សាលា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្ត សៀមរាប​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​ឲ្យ​ដឹងថា ជនដៃដល់​រូបនេះ​បាន​ប្រើ​កាំភ្លើង​កែច្នៃ ដើម្បី​បាញ់​ជនរងគ្រោះ​។ បើតាម​លោកស្នងការ​, ករណី​បាញ់ប្រហារ​នេះ​កើតឡើង​ដោយសារ​រឿង​ទំនាស់​បុគ្គល មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ផ្សេង​នោះឡើយ​៕

​