» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1311 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120987 នាក់

លោក​ហូ​វ៉ាន់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សង្ឃឹមថា​ទូត​អាមេរិក​ថ្មី​នឹង​ជួយ​រក​ដំណោះស្រាយ ឲ្យ​មានការ​ដោះលែង លោក កឹម សុខា មាន​សេរីភាព​វិញ​

 


​ភ្នំពេញ ៖ លោក ហូរ វ៉ាន់ មន្ត្រី​ជើងចាស់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​សង្ឃឹមថា លោក W.Patrick Morphy ឯកអគ្គរដ្ឋទូត​ថ្មី សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​មកដល់​កម្ពុជា កាលពី​រាត្រី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ នឹង​ជួយ​រក​ដំណោះស្រាយ ឲ្យ​មានការ​ដោះលែង លោក កឹម សុខា មាន​សេរីភាព​វិញ បន្ទាប់ពី​ទូត​ថ្មី​បាន ។​a ho van2 

​លោក ហូរ វ៉ាន់ “​យើង​សង្ឃឹមថា លោក W.Patrick Morphy​នឹង​មកជួយ​រក​ដំណោះស្រាយ​បញ្ហា​កម្ពុជា ឲ្យ​ដោះលែង​លោក​ប្រធាន កឹម សុខា , ស្ដារ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​ប្រគល់​ការទាមទារ​របស់​សហ​គម​ន៍​អឺរ៉ុប​ដើម្បី​សង្គ្រោះ EBA និង​GSP ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ រក្សា​អ​ព្យា​ក្រឹត្យ បូរណភាព​ទឹកដី​”​។​គឺ​ជួយ​កម្ពុជា មិន​ឲ្យ​មានការ​លំអៀង​ទៅ​ចិន ដើម្បី​ស្របតាម​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ។​

ស្របពេល​នៃ​ការមកដល់​របស់លោក Patrick Murphy​នេះ ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សម្តែង​នូវ​ព្រួយបារម្ភ​ទៅនឹង​ការចាប់​ឃុំខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ក្នុងពេល​ថ្មីៗ​នេះ​។ លោកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បានចាត់ទុក​ការចាប់​ឃុំខ្លួន​នេះ​ថា ធ្វើឡើង​តាម​អំពើ​ចិត្ត និង​បំពាន​ច្បាប់​ថែមទៀត​។ ដូច្នេះហើយ លោកស្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ពួកគេ​ឱ្យមាន​សេរីភាព​ឡើងវិញ​។​

​លោក W. Patrick Murphy ដែលជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បានចាប់ផ្តើម​ការងារ​នៅ​ថ្ងៃ​ដំបូង​របស់លោក​នៅ​ថ្ងៃទី​១៩​កញ្ញា ដោយ​មានការ​សែនព្រេន នៅផ្ទះ​អ្នកតា​ក្នុង​ស្ថានទូត​។ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា  បញ្ជាក់ថា «​សូម​ស្វាគមន៍​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy ដែលជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា​! លោក​បានចាប់ផ្តើម​ការ​ងារ​នៅ​ថ្ងៃ​ដំបូង​របស់លោក​នៅថ្ងៃនេះ ដោយ​មានការ​សែនព្រេន នៅផ្ទះ​អ្នកតា​ក្នុង​ស្ថានទូត​»​។​

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ដកស្រង់​សំដី​របស់លោក Heidt កាលពីពេល​កន្លងទៅ​ថា លោក Patrick មាន​ប្រវត្តិ​លេចធ្លោ​នៅក្នុង​ការងារ និង​ស្គាល់​តំបន់​អាស៊ីអាគ្នេយ៍​ច្បាស់​ថែមទៀត​ផង​ «​លោក Patrick គឺជា​បេក្ខជន​តែងតាំង​ដ៏​ល្អ​បំផុត​។ លោក​មាន​ប្រវត្តិ​លេចធ្លោ​នៅក្នុង​ការងារ​ស្គាល់​តំបន់​អាស៊ីអាគ្នេយ៍​ច្បាស់ ហើយ​ដឹង​ពី​គោលនយោបាយ​ការបរទេស របស់​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​នេះ​យ៉ាងច្បាស់​»​។ លោក Murphy ធ្លាប់ បានមក​បំពេញ ទស្សនកិច្ច នៅ កម្ពុជា​ជាច្រើន​ដង​ផងដែរ ក្នុងពេល កាន់តំណែង ជា ឧបការ រង ទទួលបន្ទុក កិច្ចការ អាស៊ី បូព៌ា និង ប៉ាស៊ីហ្វិក ។​

​លោក W. Patrick Murphy ត្រូវបាន​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បានអនុម័ត ឱ្យ​ក្លាយជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ខ្លួន ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩ រួចហើយ​ប្រធានាធិបតី​លោក Trump បាន​បញ្ជូន​ការតែងតាំង​នេះ ទៅ​ព្រឹទ្ធសភា ដែល​យោងតាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក មានការ​ទទួលខុសត្រូវ​ក្នុងការ​ផ្តល់ «​ប្រឹក្សា និង​ការយល់ព្រម​» លើ​ការតែងតាំង​ទាំងឡាយ ដោយ​ប្រធានាធិបតី ក្នុងនោះ​មាន​ឯកអគ្គរដ្ឋទូត​ផងដែរ​។​

​លោក Murphy ជា​អតីត​ឧបការី​រង​រដ្ឋមន្ត្រីក្រសួង​ការបរទេស ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជា​សមាជិក​អាជីព​ម្នាក់ នៅក្នុង​កិច្ចការបរទេស​ជាន់ខ្ពស់​។ កន្លងមក​លោក គឺជា​អនុប្រធាន​ទូត និង​ជា​ភារធារី ប្រចាំ​នៃ​ប្រទេស​ថៃ ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៦, នៅ​ប្រទេស Lesotho ពី​ឆ្នាំ​២០០៦ ដល់ ឆ្នាំ​២០០៨ ហើយ​បាន​ធ្វើជា​តំណាង​ស្តីទី​ពិសេស និង​ជា​អ្នកសម្របសម្រួល​គោលនយោបាយ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៣​។​
​លោក Murphy បានបញ្ចប់ ការសិក្សា ថ្នាក់ បរិញ្ញាបត្រ ពី ការ សាកល វិ ទ្យា​ល័យ Vermont រួមជាមួយ​សញ្ញាបត្រ​អនុបណ្ឌិត ពី សាកលវិទ្យាល័យ John Hopkins និង​មហាវិទ្យាល័យ​យោធា និង​បាន បម្រើ ការងារ ក្នុង វិស័យ ការទូត លើស ២៥​ឆ្នាំ ហើយ លោក បានកាន់តំណែង ជាន់ខ្ពស់ជាច្រើន ផងដែរ ។​

សូម​រំលឹកថា ក្រោយ​ត្រូវបានតែងតាំង ជា​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​ជា​ផ្លូវ​ការជំនួស​ឯកអគ្គរ​ដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផុត​អាណត្តិ លោក William A. Heidt លោក W. Patrick Murphy បាន​សរសេរ​នៅលើ បណ្ដាញ​ធ្វី​ត​ធ័​រ របស់លោក ជា​ភាសា​អង់គ្លេស​ដែល មាន​ខ្លឹមសារ​ថា ”​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​បាន​ត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ​! ពី​គ្រា​ដំបូង​របស់ខ្ញុំ​នៅទីនេះ​ខ្ញុំ មាន​អារម្មណ៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ទន្ទឹងរង់ចាំ​ពង្រឹង​ទំនាក់ទំនង រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​”​។​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ មុន​មកដល់​ប្រទេស​កម្ពុជា លោក​ទូត​អាមេរិក​ថ្មី ក៏​ប្ដេជ្ញា​ជួយ​កម្ពុជា​-​អាមេរិក លើ​ការពង្រឹង​កិច្ចប្រតិបត្តិការ ជាពិសេស​លទ្ធិប្រជាធិបតេយ្យ​ផងដែរ ។​a ho van a kem home