» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2670 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098437 នាក់

ប្រច​ណ្ឌ័​ព្រោះ​ឃើញ​លេង​ហ្វេ​ស​ប៊ុ​ក​ឆាត​ប្តី​ឃោ​ឃៅ​អា​រកប្រពន្ធ​និង​សម្លាប់ខ្លួន​តាម​ចោល​កូន​២​នាក់​ទទេ​!

 

​ខេត្តកណ្តាល​៖​ព្រោះតែ​ហ្វេ​ស​ប៊ុ​ក​ប្តី ប្រពន្ធ មួយគូ​បានបញ្ចប់​ជីវិត​ចោល​កូនប្រុស ២​នាក់ ដ៏​កំសត់ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ វេលា ម៉ោង ៧៖៣០​នាទី នៅ​ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។​a kill wife 

​ប្រភពពី​សម​ត្ត​កិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង​ឲ្យ ដឹងថា ជនរងគ្រោះ​ឈ្មោះ គឹម ពៅ ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​មេផ្ទះ (​ស្លាប់​) មាន​ស្នាមរបួស កាត់​ទទឹង ក ជំរៅ​ដល់​ឆ្អឹង កងក ប្រវែង ១៤cm x 6cm ដាច់​បំពង់ខ្យល់ និង​បំពង់ ក ។​ជនសង្ស័យ​ជា​ប្តី​ដែល​សម្លាប់​ប្រពន្ធ​ហើយ​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ឈ្មោះ ពេជ្រ វិចិត្រ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មករ​រោងចក្រ (​ស្លាប់​នៅ​មន្ទី​ពេទ្យ​) និង​របួស ដាច់​បំពង់ខ្យល់ កាត់​ទទឹង ក ប្រវែង ០៨cm x ០៣cm ។​

​មូលហេតុ កន្លងមក​ជនសង្ស័យ​ធ្លាប់​ប្រចណ្ឌ ដោយសារ​ប្រពន្ធ​លេង​ឆាត​ជាមួយ​ប្រុស​ផ្សេង មកដល់​ថ្ងៃកើតហេតុ ជនសង្ស័យ​ដើរ​និយាយប្រាប់​អ្នកជិតខាង ថា អញ​លា​ហើយ មើល​កូន​អញ​ផង ។​​ជនរងគ្រោះ​ឈ្មោះ មានកូន​ប្រុស​ចំនួន ២​នាក់ ឈ្មោះ វិចិត្រ រតនា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ក្នុង​បន្ទ​ក់ និង​ឈ្មោះ វិចិត្រ រតនៈ ភេទ​ប្រុស អាយុ ៦​ឆ្នាំ ។ នៅក្នុង​ផ្ទះ កូនប្រុស​ទាំង ២​នាក់ អង្គុយ​កៀន​ផ្ទះ ដោយ​កូនប្រុស​ច្បង​ឈ្មោះ វិចិត្រ រតនា ឮសូរ​សម្លេង​វ៉ៃ​គ្នា ក៏​ចូលទៅ​មើលឃើញ​ឪពុក​កំពុង​យក​កាំបិត​អារ ក ម្តាយ ក៏រ​ត់ទៅ​ហៅ​អ្នកជិតខាង​អោយមក​ជួយ ។​

​ពេលមកដល់​ឃើញ​ម្តាយ​ដេក​ស្លាប់មាន​ស្នាម​អារ ក ហើយ​ឪពុក​ដេក​អោប​ពីលើ​ក៏មាន​ស្នាម​អារ ក ដែរ ។ តែ​នៅមាន​ដង្ហើម អ្នកជិតខាង​ក៏​ទូរស័ព្ទ​ទៅ​ប៉ូលិស និង​ឡាន​សង្គ្រោះ មួយសន្ទុះ​ក្រោយមក​ឡាន​សង្គ្រោះ​ក៏​ដឹក​ឪពុក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កណ្តាលស្ទឹង ពេលទៅដល់​ន្ទី​ពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង ។​a kill wife1 a kill wife2 

​