» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3334 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123010 នាក់

តេ​ជោ​បញ្ចេញ​លុយ​ជួយ​បញ្ចុះ​ថ្លៃ​ប្រេង​ឥន្ទ​នៈ​និង​ប្រាប់​ឲ្យ​សាលា​ឯកជន​ជួយ​សម្រួល​ឲ្យ​និស្សិត​ក្រ​គ្មាន​ឪពុក​ឬ​ម្តាយ​បាន​រឿន​ផង​!

​ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​១​កក្កដា​ឆ្នាំ​២០១៨​តទៅ​តម្លៃ​ប្រេង​ឥន្ទ​នៈ​នៅ​ស្រុក​ខ្មែរ​នឹង​ចុះថ្លៃ​១៦០​រៀល​។​នេះ​បើតាម​ក​ការប្រកាស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ ១០​កើត ខែ​បឋមាសាឍ ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន​៣,២៣៣​នាក់ ។ សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា កន្លងទៅ រាជ

a hun licen2

រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត ៨៣​លាន​ដុល្លារ ដោយ​ស្ងាត់ស្ងៀម​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ប្រេង​អោយនៅ​ចុះថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ នៅពេលនេះ គឺ​រាជ​រដ្ឋា ភិ​បាល​ចំណាយ​ថវិកា​ប្រមាណ​ជាង​៣០​លាន​ដុល្លារ​ដើម្បី​បញ្ចុះ​ថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ គឺ​រដ្ឋ​ចូលរួម​(២​សេន​) ហើយ​វិស័យ​ឯកជន​នឹងចូលរួម ២​សេន​ទៀត ដែល​សរុប គឺ ៤​សេន (១៦០៛) ដែល​ការ​បញ្ចុះតម្លៃ​នេះ (៤​សេន​ក្នុង​១​លីត្រ​) នឹង​ចុះ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ កក្កដា ២០១៨​។ ទាក់ទង​ប្រេង​ឡើងថ្លៃ​សម្តេច​តេ​ជោ​ថា តម្លៃ​ប្រេង​នេះ​មិនមែន​កម្ពុជា​ជា​អ្នក​ដំឡើង​ទេ ប៉ុន្តែ​អង្គការ​ប្រទេស​នាំចេញ​ប្រេង OPEC ជា​អ្នកកំណត់​ថ្លៃ​។​a hun licen1 

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ទាំងអស់​ពិចារណា​ក្នុង​ការឡើង ឬ​ចុះថ្លៃ ប្រេងឥន្ធនៈ​ឱ្យបាន​សមស្រប​តាម​ទីផ្សារ​អន្តរជាតិ​។ មាន​ក្រុមហ៊ុន​ខ្លះ គ្រាន់តែ​«​អូប៉ិច​» នៅ​ញូយ៉ក​ប្រកាសឡើង​ភ្លាម ឯង​នៅ​ភ្នំពេញ​ឯណេះ​ឡើង​តាម​គេ​ដែរ ខណៈដែល​ប្រេង​ថ្មី​មិនទាន់​ចូល​ស្តុក​មួយ​តំណក់​នៅឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​ក្រសួងពាណិជ្ជកម្ម​ពិនិត្យ​តាមដាន​និង​អនុវត្ត​នូវ​ការបញ្ចុះ​តម្លៃ​នេះ​អោយបាន​ត្រឹមត្រូវ​ហ្មត់ចត់​ចាប់ពី ទី​០១ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ តទៅ​។​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ញ្ជា​ក់ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាស​ថ្ងៃទី ២៨, ២៩ ,៣០ គឺជា​ថ្ងៃ​ឈប់​ម្រាក​ដើម្បី​ឲ្យ​បងប្អូន​កម្មករ​បាន​ឈប់ និង​បាន​ប្រាក់​ឈ្មួ​ល​ពេញ ដើម្បី​ត្រៀមខ្លួន​ទៅ​បោះឆ្នោត​ថ្នាក់ជាតិ​នាពេលខាងមុខ​នេះ​។

ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ដល់​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​ទាំងអស់​អោយមាន​ការឈប់​សម្រាក​ដល់​សិស្ស​និស្សិត​ដើម្បី​ត្រៀមខ្លួន​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​អោយ​កាន់​តែមាន​ភាពងាយស្រួល​។​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍​ដ​ល់​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​ទាំងអស់ ត្រូវ​ផ្តល់ឱកាស​ដល់​និ​ស្សិ​ក្រីក្រ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ធំៗ​ផ្ទាល់​មួយចំនួន​ដូចជា ឪពុក​ឬ​ម្តាយ​ទទួល​មរណៈ ឬ​កំពុងមាន​វិបត្តិ​ហិរញ្ញវត្ថុ​មិនមាន​លទ្ធភាព​ក្នុង​ការបន្ត​ការសិក្សា​នៅ​សាកល វិទ្យាល័យ គឺ​សូម​លើកទឹកចិត្ត និង​អនុគ្រោះ​ដល់​និស្សិត​ឲ្យ​ជំពាក់​ថ្លៃ​បង់ប្រាក់​ក្នុងកំឡុងពេល​សិក្សា​ដើម្បី​ផ្តល់ឱកាស​ឲ្យ​និស្សិត​យើង​អាច​បញ្ចប់​ការសិក្សា​បាន​ជោគជ័យ ហើយ​និស្សិត​ក៏​អាចមាន​ឱកាស​បង់​សង​ថ្លៃ​សាលា​វិញ​បាន​ផងដែរ​៕

​