» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12211 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118493 នាក់

សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​

​សៀមរាប ៖ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៤ នឹងមាន​ការសម្ដែង​រួមគ្នា​ដ៏​ធំ​មួយ ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​រវាង​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា និង​ក្បាច់គុន​សាវ​លី​ញ​របស់​ចិន នៅ​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៤​នេះ​ក្រោម​អធិបតីភាព​លោក សុខ សូកេន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ភាគី​ចិន តំណាង​អាជ្ញាធរខេត្ត​សៀមរាប​និង​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អ្នកចូលរួម​ទស្សនា​ជាច្រើន​រយ​នាក់​។a a ngkor kongfu 

ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា​រវាង​ខេត្ត​ហឺ​ណាន​ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​រដ្ឋបាល​ប្រជាជន​ខេត្ត​ហឺ​ណាន និង​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​រួមជាមួយ​ការសម្តែង​រួមគ្នា​រវាង​ក្បាច់គុន​សៅ​លី​ញ​របស់​ចិន និង​ក្បាច់គុន​ល្បុ​ក​ត្តោ​របស់​កម្ពុជា​សំដៅ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ និង​វិនិយោគិន​ចិន​ឱ្យមក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា កាន់តែច្រើន​ថែមទៀត ក៏ដូចជា​ចូលរួម​អបអរសាទរ​ដល់​ការអនុវត្ត​យុទ្ធនាការ «​ទស្សនា​សៀមរាប ឆ្នាំ​២០២៤» និង «​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» ផងដែរ​។​

​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ព្រឹត្តិការណ៍ When shaolin Moots Bokator At Angkor ដើម្បី​បន្ត​ជំរុញ​ការអនុវត្ត «​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤» ដូច្នេះហើយ​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សហ​ការ​ជាមួយ​រដ្ឋបាល​ប្រជាជន​ខេត្ត​ហឺ​ណាន និង​រដ្ឋបាល​ខេត្តសៀមរាប​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌​ទេសចរណ៍ និង​ព្រឹត្តិការណ៍ When shaolin Moots Bokator At Angkor នៅ​បរិវេណ​ខាងជើង​ប្រាសាទបាយ័ន ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៤ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា​រវាង​ខេត្ត​ហឺ​ណាន និង​ខេត្តសៀមរាប រួមជាមួយ​ការសម្តែង រួមគ្នា​រវាង​ក្បាច់គុន​សៅ​លី​ញ និង​ក្បាច់គុន​ល្បុ​ក​ត្តោ​។​

ក្រសួងទេសចរណ៍​កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​សា្ថ​ប័ន​ពាក់ព័ន្ធ សមាគម​ទេសចរណ៍ ផ្នែក​ឯកជន ស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ចូលរួម​ទស្សនា​ដោយ​សេរី និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព សំដៅ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ និង​វិនិយោគិន​ចិន​ឱ្យមក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា កាន់តែច្រើន​ថែមទៀត ក៏ដូចជា​ចូលរួម​អបអរសាទរ​ដល់​ការអនុវត្ត​យុទ្ធនាការ «​ទស្សនា​សៀមរាប ឆ្នាំ​២០២៤ និង​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន​» ផងដែរ​។​​តាម​គម្រោង​តំណាង​អង្គការ​យូណេស្កូ​ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ទស្សនា​នូវ​សកម្មភាព​សម្តែង​ទស្សនីយភាព​ទាំងនេះ​ដែរ​៕a a ngkor kongfu2 a a ngkor kongfu3 a angkor fu 

​