» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11517 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117799 នាក់

បុរស​ស្បែក​ខ្មៅ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ជាប់ឃុំ​នៅ​ខ្មែរ​ព្រោះ​ទៅ​បោក​ស្រី​ពាណិជ្ជករ​វៀតណាម​

 

​ភ្នំពេញ​: បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ឈ្មោះ​រ៉េមី​ហ្គូ​ស​ឌូ​រូ​អូ​គុន​វូ​( REMIGUS DURU OKONKWO)​ហៅ USMAN អាយុ​៤៣​ឆ្នាំ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល ថ្ងៃ ពុធ ៨ កើត ខែ បឋមាសាឍ ឆ្នាំ ច ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ជិត​៣៥​ម៉ឺន​ដុល្លារ ពី​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ Darg Mai Nga ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ពាណិជ្ជករ​។​a nizeria 

សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា នៅ​រាជធានី​ភ្នំពេញ​តាម​ពាក្យបណ្តឹង របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ចោទប្រកាន់​ពី​ឆបោក​ប្រាក់​ចំនួន​៣៥៦.០០០​ដុល្លារ​អាមេរិក​។​​ស្ត្រី​ពា​ណិ​ជ្ជា​ករ​ជន​ជៃ​តិ​វៀតណាម​បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៨ ដើមបណ្តឹង​បាន​ស្គាល់​ជនសង្ស័យ​តាមរយៈ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ជនសង្ស័យ​រូបនេះ​បាន​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម សុំ​ជួប​ជាមួយ​ជនរងគ្រោះ ដោយនិយាយ​លួងលោម​បញ្ចុះបញ្ចូល ឲ្យ​ជនរងគ្រោះ​ចូល​ហ៊ុន​បើក​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ នៅ​ប្រទេស​កម្ពុជា​។ បន្ទាប់មក​ជនសង្ស័យ​បាន​ប្រើល្បិច​នាំ​ជនរងគ្រោះ មក​ប្រទេស​កម្ពុជា ដើម្បី​មើល​ទីតាំង​បង្កើត​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ ដោយ​អះអាងថា មាន​មិត្តភក្តិ​នៅ​ប្រទេស​កម្ពុជា​នេះ​។​ដោយមាន​ការជឿទុកចិត្ត ជនរងគ្រោះ​បានផ្តល់​ប្រាក់​ឲ្យ​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៥​លើក សរុប​៣៥៦.០០០ ដុល្លារ​តាមរយៈ​គណនី​របស់​ពួកគេ ដែល​បានផ្តល់​ឲ្យ គ្នា​ទៅវិញទៅមក​។

ក្រោយពេល​បាន​វេរ និង​ទទួល​ប្រាក់​នោះ​ហើយ ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ និង​គេចខ្លួន​មិនអាច​ទាក់ទង​បាន​មួយរយៈ​។ លុះ​ថ្ងៃទី​១៥ ខែមិថុនា ជនសង្ស័យ​បាន ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ថា សិប្បកម្ម​ធ្វើ​ជិត​រួចរាល់​ហើយ ឲ្យ​ជនរងគ្រោះ​ផ្តល់ប្រាក់​ចំនួន​១៥០.០០០​ដុល្លារ​បន្ថែមទៀត តែ​ត្រូវ​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។​គេ​មិនដឹងថា​តើ​ជនរងគ្រោះ​ចាយ​សេ​វ៉ា​អស់​ប៉ុន្មាន​ទេ​ទើប​អាច​ដំណើរការ​រឿងក្តី​ឆបោក​មួយ​ដោយ​ច​នប​រទេស​នៅ​ស្រុក​ខ្មែរ​យើង​បាន​នោះ​!?​។​

​