» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5270 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101037 នាក់

ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​

ភ្នំពេញ​៖ ហេតុការណ៍​ប្លន់ចាប់ជម្រឹតនេះ បាន​កើតឡើង​តាំងពី យប់ ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​តែ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ធ្លាយ​ព័ត៌មាន​ជា​សាធារណៈ នៅ​រសៀល​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២៤​នេះ​។​​ផ្ទះ​ម្ចាស់​ប្រេន​ផលិតផល Lakamo ត្រូវបាន​ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ធ្វើ​សកម្មភាព​ចូលចាប់​ជំរិត​ទារលុយ​២០​ម៉ឺន​ដុល្លារ​ដល់​ក្នុងផ្ទះ បាញ់សម្លាប់​បុរស​ជា​ប្ដី រួច​ដោយសារ​មិនអាច​ទារលុយ​បាន​ហើយ​ដឹង​ដល់​សម​ត្ត​កិច្ច​ជនដៃដល់​ក៏​បាញ់​សម្លាប់ខ្លួន ខណៈ​អ្នកតំណាង​ផលិតផល​ម្នាក់ (BA) ត្រូវបាន​គេ​ស្គាល់ឈ្មោះ សុខ​លីន ក៏​រងរបួស​ធ្ងន់​ផងដែរ​ដោយ​ដ​សម្រេចចិត្ត​លោត​ពីលើផ្ទះ​គេចខ្លួន​។​a lakamo3 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច និង​ប្រភពពី​កន្លែងកើតហេតុ ឲ្យ​ដឹងថា នៅ​ប្រហែល​ម៉ោង​១១​យប់ (​វេលា​កើតហេតុ​) ជនដៃដល់​បាន​ផ្លោះ​របង​ចូល​ផ្ទះ​វីឡា​ជនរងគ្រោះ ហើយ​យក​កាំភ្លើង​ភ្ជង់​អ្នកបើកបរ​នៅ​ខាងក្រោម ដើម្បី​ឲ្យ​នាំ​ជនដៃដល់​ទៅ​បន្ទប់​ជនរងគ្រោះ​។​​ពេលទៅដល់​ជនដៃដល់​បានធ្វើ​សកម្មភាព​គំរាម​មនុស្ស​នៅក្នុង​ផ្ទះ និង​គំរាម​បុរស​ជា​ប្ដី​ម្ចាស់​ផលិតផល ស្គាល់ឈ្មោះ ឈួ​រ ឈុន​ហួរ ជា​ឧកញ៉ា​ហើយក៏​បាញ់​មួយ​គ្រាប់​ចំក្បាល​ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្ដង​។​

ក្រោយ​បាញ់សម្លាប់​បុរស​ជា​ម្ចាស់ផ្ទះ ដែលជា​ប្ដី​ម្ចាស់​ប្រេន​ឡេ Lakamo នោះ​រួច ជនដៃដល់​បាន​ជំរិត​ឲ្យ​ជនរងគ្រោះ យកលុយ​មក​ប្រគល់​ឲ្យ​ខ្លួន ចំនួន​២០​ម៉ឺន​ដុល្លារ​។ ការធ្វើសកម្មភាព​រប​ស់ជន​ដៃដល់​នៅក្នុង​ផ្ទះ​ជនរងគ្រោះ បាន​បន្ដ​រហូតដល់​ព្រឹក​ម៉ោង​ប្រមាណ​៧ ថ្ងៃទី​១១ ខែមេសា ហើយ​ហេតុការណ៍​នេះ បានដឹង​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ចេញទៅ​អន្ដរាគមន៍ និង​បង្ក្រាប​ជនដៃដល់​។​
​នៅពេល​ឃើញ​កម្លាំង​អាវុធហត្ថ​ទៅដល់ និង​កំពុង​ឡោមព័ទ្ធ​ផ្ទះ​នោះ ជនដៃដល់​ទំនង​អស់​ផ្លូវ​ដើម្បី​តស៊ូ ក៏​បាញ់សម្លាប់​ខ្លួនឯង​តែម្ដង​។​
​

ក្រៅពី​បុរស​ជា​ម្ចាស់​ដែល​ត្រូវបាន​សម្លាប់ ហើយ​ជនដៃដល់​បាញ់សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​ដែរនោះ ក៏មាន​ជនរងគ្រោះ​ម្នាក់ទៀត​ផងដែរ ដែល​រងរបួស​ដោយសា​រ​ភ័យ ហើយ​លោត​ពីលើផ្ទះ​ទាក់​ជាមួយ​របង​ឈ្មោះ សុខ​លីន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា TikTok និង​ជា BA ផលិតផល​ឡេ Lakamo​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ កំពុង​ស្ថិតនៅ​ទីតាំង​ផ្ទះកើតហេតុ​ខាងលើ ហើយ​កំពុងធ្វើការ​ស្រាវជ្រាវ និង​សួរនាំ​ជនរងគ្រោះ​នៅក្នុង​ផ្ទះ សរុប​១២​នាក់ តាម​នីតិវិធី​ច្បាប់ ៕a lakamo1 a lakamo2 a lakomoa a lakomoa1 

​