» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1392 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121068 នាក់

អតីត​បុគ្គ​លឹក​ទូត​អា​គាំង​ប្រចាំ​ស្រុក​ខ្មែរ​តវ៉ា​រឿង​បណ្តេញចេញ​និង​ទារ​សំណង​!


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែ មិថុនា ឆ្នាំ​២០១៨ នេះ អតីត​សន្តិសុខ​ស្ថានទូត អាមេរិក​ប្រចាំ​កម្ពុជា បានធ្វើកា​ប្រមូលផ្តុំ​ខាងមុខ​ស្ថានទូត ដើម្បី​តវ៉ា​ករណី​ដែល ការិយាល័យ​ធនធានមនុស្ស របស់​ស្ថានទូត​អាមេរិក បញ្ឈប់​ពួកគាត់​ពី​ការងារ ដោយ​មិនដឹង​មូលហេតុ ចំនួន​៣២​នាក់ ។​a usa staff3 


​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក​ដែល​បាន​អះអាងថា ពួកគាត់​ទទួលរង​ភាពអយុត្តិធម៌ ដោយ​ការបណ្តេញ​ចេញពី​ការងារ​ដោយ​មិន​សម​ហេតុផល​នោះ បាន​អំពាវនាវ​ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មេត្តាជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់ ដែល​ត្រូវបាន​ស្ថានទូត​អាមេរិក រំលោភបំពាន​យ៉ាង​អយុត្តិធម៌​បំផុត​នោះ​។​
«​សូម​អំពាវនាវ​ដល់​ស​ម្តេច ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឲ្យ​កូនចៅ​ផង ព្រោះ​អី​កូនចៅ​រាល់ថ្ងៃនេះ គឺ​វេទនាណាស់​។ យើង​សង្ឃឹមថា​ធ្វើការ​ជាមួយ​ស្ថានទូត​អាមេរិក គឺមាន​ភាពយុត្តិធម៌ តែ​ផ្ទុយទៅវិញ គឺ​បែរ​ជាមាន​ភាពអយុត្តិធម៌ សូម្បីតែ​សៀវភៅ​ការងារ​ក៏​អត់​បាន​គោរព​ច្បាប់​ក៏​អត់​បាន​គោរព​យ៉ាង​បំពាន ហើយ​ប្រើ​ពាក្យសំដី​ថា នៅពេល​បញ្ឈប់​ពួកយើង តើ​ក្រុមគ្រួសារ​អ្នកឯង​បាន​អី​ស៊ី​! ត្រង់​នេះហើយ​ដែល​យើង​មានការ​ឈឺចាប់​ខ្លាំងណាស់​»​។​

​អតីត​បុគ្គលិក​ទាំងនោះ​បាន​ថ្អូ​ញ​ថ្អែ​រ​យ៉ាងខ្លាំង ចំពោះ​ជីវភាព​របស់​ពួកគេ​ទាំង​៣២​គ្រួសារ បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​យ៉ាង​អយុត្តិធម៌​នេះ​។ ពួកគាត់​និយាយថា ការបណ្តេញចេញ​នេះ មិនមែន​ប៉ះពាល់​តែ​គាត់​ខ្លួនឯង​នោះទេ ប៉ះពាល់​ទាំង​គ្រួសារ​តែម្តង កូន​ត្រូវ​រៀនសូត្រ និង​ការចំណាយ​ផ្សេង​ប្រចាំថ្ងៃ​ទៀត​។ ដូច្នេះហើយ​មានតែ​សម្តេច​តេ​ជោ ហ៊ុន សែន ទេ​ដែល​អាចជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​បាន​។​

​សូមជម្រាបថា អតីត​បុគ្គលិក​ជាង​២០​នាក់ ក្នុងចំណោម​៣២​នាក់ ដែល​បម្រើ​ការងារ​ក្នុង​ស្ថានទូត​អាមេរិក​ចាប់ពី​ជាង​៥​ឆ្នាំ ដល់ ជាង​២០​ឆ្នាំ បាននាំគ្នា​តវ៉ា​នៅមុខ​ស្ថានទូត​អាមេរិក លើផ្លូវ​លេខ​៩៦ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដើម្បី​ឲ្យ​ស្ថានទូត​ប្រទេស​មហា​ប្រជាធិបតេយ្យ​មួយ​នេះ ដោះស្រាយ​រឿង​បណ្តេញ​ពួកគាត់​ចេញពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​។​a usa staff 

​បើតាម​អតីត​បុគ្គលិក​ទាំងនោះ បាន​អះអាងថា ការបណ្តេញ​ពួកគាត់​ចេញ​នេះ ស្ថានទូត​អាមេរិក​លើកយក​មូលហេតុ​មួយ គឺ​ចោទប្រកាន់​ពួកគាត់​ថា ចែកចាយ​រូបថត​អាសអាភាស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​។ ប៉ុន្តែ​ពួកគាត់​អះអាងថា មូលហេតុ​នេះ​មិន​សមរម្យ​នោះទេ គឺ​រូបថត​នោះ បង្ហោះ​ក្នុង Group Messager ឯកជន​ហើយក៏​មិនដឹងថា ចេញ​មកពីណា​ផងដែរ​។​

​ញត្តិ​តវ៉ា​របស់​អតីត​បុគ្គលិក​ទាំង​៣២​នាក់ ដែល​ត្រូវ​បណ្តេញ​ចេញពី​ការងារ​នៅ​ព្រឹក​នេះ​ពួកគាត់​ទាមទារ​ឲ្យ​ស្ថានទូត​អាមេរិក​ដោះស្រាយ ជូន​ពួកគាត់​ចំនួន​៧​ចំណុច​៖
១៖ ទាមទារ​រក​យុត្តិធម៌ ពី​ការបញ្ឈប់​ពួកគាត់​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភស្តុតាង​។​
២៖ ទាមទារ​កែ​ពាក្យ​ពី​ការបណ្តេញចេញ មកជា​ការកាត់បន្ថយ​បុគ្គលិក​វិញ​។​៣៖ ទាមទារ​សំណង​០៦​ខែ ទៅតាម​ច្បាប់​កាត់បន្ថយ​បុគ្គលិក​។​
៤៖ សូម​ប្តឹង​ពីបទ​រំលោភសិទ្ធិ​បុគ្គលិក ដោយ​ដកហូតយក​ទូរ​សព្ទ័ ទៅ​ឆែក​មើល​គ្រប់​រូបភាព និង​ឯកសារ​ផ្សេងៗ ព្រមទាំង​រឹបអូស​យក​ទូរ​សព្ទ័​ពួកគាត់ មួយចំនួន​ទៅ​រក្សាទុក​មួយរយៈ​ពេល ។​a usa staff2 

៥៖ សូម​ឲ្យ​ទូទាត់​លុយ​មូលនិធិ​ឧ​ប​ត្ភ​ម (​ប្រាក់​១២​ភាព​រយ​) ក្នុង​ខែ​នេះ ព្រមទាំង​០៣​ខែ​កន្លងមក ដែល​មិនទាន់​ទូទាត់​ឲ្យ​ពួកគាត់​។​៦៖ សូម​ទារ​សំណង​ជំងឺ​ចិត្ត​ទៅលើ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​កិ​តិ្ត​យស ដោយ​ចោត​ប្រកាន់​គ្មាន​ភស្តុតាង​។​
៧៖ សូម​ឲ្យ​សហគម​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ ចូលរួម​ដោះស្រាយ​ពី​បញ្ហា ការបញ្ឈប់​បុគ្គលិក​ខ្មែរ ដែលមាន​ភាពយុត្តិធម៌ និង​ត្រឹមត្រូវ​តាមច្បាប់​ការងារ​។​

​