» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1245 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120921 នាក់

ស្ថានទូត​អាមេរិក​ប្រកាស​តាមឃ្លាំមើល​ការចាប់ខ្លួន​មេ​សហជីព​កញ្ញា ឈឹម ស៊ីថរ​!

​រាជធានី​ភ្នំពេញ​៖​កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ និង​មេ​សហជីព​២​នាក់​ទៀត​ដែល​ដឹកនាំ​ការតវ៉ា​ទាមទា​សិទ្ធ​ឲ្យ​បុគ្គ​លឹក​ក្រុមហ៊ុន​ណា​ហ្កា​ដែល​ត្រុ​វ​បញ្ឈប់​បាន​ចូលធ្វើ​ការងារ​វិញ​ត្រូវបាន​អាជ្ញា​ស្លៀកពាក់​ស៊ីវិល​ចាប់ខ្លួន​ហើយ នៅ​រសៀល​នេះ នៅពេល​ពួកគេ​បាន​ដើរទៅ​ចូលរួម​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ទីតាំង​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើ​លដ៍​។​a naga sitho catch 

លោក សាន សុខ​សីហា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា មេដឹកនាំ​សហជីព ៣​រូប រួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ណា​រិ​ទ្ធ និង​លោក សុខ គង្គា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ នៅ​ម៉ោងជាង​៤​រសៀល​នេះ ពាក់ព័ន្ធ​នឹង «​ការ​ញុះញង់ និង​រៀបចំ​ការតវ៉ា​នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​»​។​​មុនពេល​ត្រូវ​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ បានប្រកាស​កាលពី​ព្រឹក​មិញ​ថា នាង​នឹង​ទៅ​ចូលរួម​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​ទីតាំង​មុខ​អគារ​ណាហ្គា​វើ​លដ៍​ដែលជា​ទីកន្លែង​ក្រុម​សហជីព​និង​សមាជិក​សហជីព​កំពុង​ធ្វើ​កូដកម្ម​។ កញ្ញា​បាន​សន្និដ្ឋាន​ជាមុន​ថា នាង​នឹង​អាច​ត្រូវបាន​ចាប់ខ្លួន​ដោយ​កម្លាំង​មាន​សមត្ថកិច្ច​។​

​ការចាប់ខ្លួន​មេ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នេះ អ្នកស្រី ចក់ សុភាព​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ចោទ​ជា​សំណួរ​ថា​៖ «​តើ​នេះ​ជា​សង្គម​អ្វី ដែល​អាជ្ញាធរ​មក​ចាប់​ស្ត្រី​វ័យក្មេង​ដោយ​ហិង្សា ក្រៀក​ក​គ្នា ហើយ​ញាត់​ចូល​ឡាន​ទាំង​ប្រញាប់ប្រញាល់​គ្មាន​ដីកា​ត្រឹមត្រូវ​?»។

​ទាក់ទង​ការចាប់ខ្លួន​នេះ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀ​ង បាន​ថ្លែង​ក្នុង​សន្និសីទ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៤​មករា ថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​លើ​ក្រុមកម្មករ​ដែល​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ អស់​រយៈពេល​ជាង​១០​ថ្ងៃនេះ សមត្ថកិច្ច​បាន​ចុះ​ចាប់ខ្លួន​បុគ្គលិក​ណាហ្គា​វើ​លដ៍​ចំនួន​១០​នាក់​កាលពី​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ ដោយមាន​ដីកា​ត្រឹមត្រូវ​តាមច្បាប់ មិន​ដូច​ការលើកឡើង​របស់​បុគ្គល​មួយចំនួន​ដែលថា​សមត្ថកិច្ច​ចុះ​ចាប់​មនុស្ស​ដោយ​គ្មាន​ដីកា​នោះទេ​។​លោក​សេង​ហៀ​ង​បញ្ជាក់ថា ដើមចម​ដែលនាំឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​កម្មករ ដោយសារ​ពួកគេ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដោយ​ខុសច្បាប់​​និង​មាន​អង្គការ​ចាត់តាំង​នៅក្រៅ​ប្រទេស​មួយចំនួន​ជួយឧបត្ថម្ភ​ជា​ប្រាប់​រាប់ម៉ឺន​ដុល្លារ​ដល់​ក្រុម​សហជីព​ក្នុង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​។​​ព្រះរាជអាជ្ញារង​បញ្ជាក់ថា ក្រោយពី​ប្រមូលបាន​ភស្តុតាង​មួយចំនួន តុលាការ​បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​មេ​សហជីព​ចំនួន​៣​នាក់​ដែល​ដឹកនាំ​បាតុករ រួមមាន កញ្ញា ឈឹម ស៊ីថរ​, លោក សុខ ណា​រិ​ទ្ធ និង​លោក សុខ គង្គា ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​។​

​ទាក់ទង​រឿងនេះ​ដែរនៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​សហរដ្ឋអាមេរិក​បា​នស​សេរ​ថា ស្ថានទូត​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​នូវ​ការចាប់ខ្លួន​សមាជិក​ស​ហ​ជីព​នៃ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើ​លដ៍ ដោយសារតែ​ការបញ្ចេញមតិ​ដោយ​សន្តិវិធី និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្ដាប់​សំឡេង​របស់​ពលរដ្ឋ​«​យើង​កំពុងធ្វើការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​ការចាប់ខ្លួន​សមាជិក​ស​ហ​ជីព​នៃ​បុគ្គលិក​កម្មករ​នៃ​កាស៊ីណូ​ណាហ្គា​វើ​លដ៍ ដោយសារតែ​ការបញ្ចេញមតិ​ដោយ​សន្តិវិធី​របស់​ពួកគេ និង​ស្នើឱ្យ​អាជ្ញាធរ​ស្ដាប់​ពី​ពលរដ្ឋ មិនមែន​បំបិទ​សំឡេង​របស់គេ​ទេ​។ សេរីភាព​ក្នុងការ​បញ្ចេញមតិ ក្នុង​ការប្រមូល​ផ្ដុំគ្នា និង​ក្នុងការ​ចងក្រង​គ្នា​ជា​ក្រុម សមាគម ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​»​។​a naga press a naga sitho4 

 

​