» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3074 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098841 នាក់

ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា ស្លាប់​មួយ ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​


​ពោធិ៍សាត់​៖ កាលពី​វេលា​ម៉ោង​១៧​និង​២០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នគរបាល​ស្រុក​បាកាន​បានធ្វើ​ការឃាត់ ខ្លួន​ក្មេងស្ទាវ​ម្នាក់​ឈ្មោះ ម៉ៅ ម៉ាច ហៅ​អ៊ុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បន្ទាប់ពី​មាន​ករណី​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ កន្លែងកើតហេតុ​នៅត្រង់ចំណុច​មុខ​វត្ត​ព្រៃ​ដំរី ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន​។​a boy kill 

ជនរងគ្រោះ​ទី​១​ឈ្មោះ ហែល ប្រុស​ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវ​ក្រុម​បង្ក​វាយ​ចំ​គុម​ត្រចៀក​ខាងឆ្វេង មួយ​ដំបង ធ្លាក់​ពីលើ​ម៉ូតូ បណ្តាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែកឯ​ឈ្មោះ ឆឺ​យ ធា​នុ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​បើកបរ​ម៉ូតូ​ពុំ​រងរបួស​ទេ ។​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។​

​អ្នកឃើញ​ហេតុការណ៍​និយាយថា​មាន​ក្មេង​ទំនើង​ចំនួន​០១​ក្រុម​មាន​គ្នា​០៦​នាក់ ប្រដាប់​ដោយ​អាវុធ​មាន ដាវ​និង​ដំបង​ដែក ជិះ​ម៉ូតូ​ចំនួន​បី​គ្រឿង មួយគ្រឿង​ម៉ាក យ៉ា​មា​ហា អ៊ិ​ច​សី​ទ័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​ម៉ូតូ​ពីរ​គ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ មិន​ចាំ​ស៊េរី និង​ស្លាក​លេខ ធ្វើដំណើរ​ក្នុង​ពី​កើ​តទៅ​លិច ដេញ​វាយ​ក្មេង​ទំនើង​មួយក្រុម ទៀត​មាន​គ្នា​០៦​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា​មកដល់​ចំណុចកើតហេតុ​ខាងលើ ក្រុម​ក្មេង​បង្ក​បាន​យក​ដំបង​ដែក​វាយ​ទៅលើ​ឈ្មោះ ហែល ប្រុស​ពៅ មួយ​ដំបង​បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ក្រោយ​ធ្វើ​សកម្មភាព​រួច​ក្រុម​ក្មេង ទំនើង​បង្កហេតុ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ។​

​ក្រោយ​ហេតុការណ៍​នេះ ដោយមាន​ត​ម្រុ​ញ​ពី​ម៉ូតូ​របស់​ជនសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ បាន​ចំនួន​០១​នាក់ ឈ្មោះ ម៉ៅ ម៉ាច ហៅ​អ៊ុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ វត្ថុតាង​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1H 7114 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។a boy kill1 

​