» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3402 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099169 នាក់

បុគ្គលិក​កាស៊ីណូ​តៃ​ភីង​ប្រមាណ​៦០​នាក់​នាំគ្នា​សម្រុក​រត់ចេញ​លោត​ហែល​ទឹក​ចូល​ស្រុក​យួន​(មានវីដេអូ)

 

​ខេត្តកណ្ដាល​៖ មាន​ហេតុការណ៍​គួរឱ្យភ្ញាក់ផ្អើល​មួយ បុគ្គលិក​កាស៊ីណូ​ផ្នែក​អន​ឡាញ​ចំនួន​៥០​ទៅ​៦០​នាក់ បាននាំគ្នា​សម្រុក​រត់ចេញ​ក្រៅពី​បរិវេណ​កាស៊ីណូ រួច​ហែល​ទឹក​ឆ្លងទន្លេ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ ។​a casino jrey 

សេចក្តីរាយការណ​ឲ្យ​ម​ដឹងថា​លោក​វរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាល​ស្រុក​កោះធំ បាន​បញ្ជា​ឲ្យ​ផ្នែក​ជំនាញ​ចុះ​ពិនិត្យមើល​ជាបន្ទាន់​លើ​ករណី​យ៍​ន​នេះ​។​លទ្ធផល​៖ ក្រោយ​ការចុះពិនិត្យ​ស្រាវជ្រាវ នៅ​ទីតាំង​ខាង​លេ​ើ​រកឃើញថា គឺ​ពិត​ជាមាន​បុគ្គលិក​ជា​ជនជាតិ​វៀតណាម របស់​កាស៊ីណូ ផ្នែក​អន​ឡាញ​ប្រមាណ​៥០-៦០​នាក់ បាន​សម្រុក​រត់ចេញ​ពី​បរិវេណ​កាស៊ីណូ​តៃ​ភីង​យ៉ាង ហើយ​បាន​ហែល​ទឹក​ឆ្លងទន្លេ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ប្រាកដ​មែន ។​ប្រភព​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ គឺអាច​បណ្ដាលមកពី​ហិង្សា​រវាង​ថៅកែ​កាស៊ីណូ​មកលើ​បុគ្គលិក ទើប​បុគ្គលិក​រត់ចេញ ករណី​មួយទៀត​អះអាងថា មកពី​បុគ្គលិក​ទាំងនោះ​លេងល្បែង​អន​ឡាញ​ចាញ់ ជំពាក់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បង្ខាំង​បុគ្គលិក​ទាំងអស់នោះ​ទុក ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​បញ្ជា​ឲ្យ​ស្នងការរង​ការងារ​ព្រហ្មទណ្ឌ​និង​អន្តោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន ,​ប៉ុស្តិ៍​ការពារ​ព្រំដែន និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ខាងលើនេះ ថា​តើ​មកពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​ទើបបានជា បុគ្គលិក​ខាងលើ​នាំគ្នា​សម្រុក​រត់ចេញ​យ៉ាង​ដូច្នេះ ។​
គេ​នៅ​ចាំបាន​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​លុបចោល​និង​លែង ផ្តល់​អាជ្ញាប័ណ្ណ​បើក​ល្បែងស៊ីសង​អន​ឡាញ​ឲ្យ​ទៅ​ក្រុមហ៊ុន​ណាមួយ​នោះទេ តែ​ផ្ទុយ​មកវិញ​មិនដឹង​យ៉ាងម៉េច​បានជា​ក្រុមហ៊ុន​កាស៊ីណូ​តៃ​ភីង​យ៉ាង​អាច​បើក​ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់​នេះ​ទៅវិញ ដោយ​ជ្រក​ក្រោម​ច្បាប់​កាស៊ីណូ​ទៅ​វី​៕a casino jrey1 a casino jrey2