» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3393 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099160 នាក់

កីឡាករ​បាល់ទាត់​ស្រុកស្រែ​ដក​កាំភ្លើង​គម្រាម​គេ​ពេល​ប្រកួត​រួច​រត់គេច​បាត់​!

 

​តាកែវ​៖​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣​នេះ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ស៊ន ប៊ុនធឿន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ពី​ករណី ប្រើប្រាស់​អាវុធ គំរាមថា​នឹង​សម្លាប់​កម្លាំង​អាវុធហត្ថ​ខេត្ត​និង​ស្រុកក្រោម​បញ្ជ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម ឯក ឆេង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ នៅ​ចំនុច​ភូមិ​បី​ពៃ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។​a boy gun 

​ករណី​យ៍​វា​ផ្តើ​មេ​ចេញពី​​ក្រុមកីឡា​បាល់ទាត់​រប​ស់​សាលា​សាសនា​គ្រឹ​ស្ត​ស្រុក​បាទី បានធ្វើ​ការប្រកួត​មិត្ត​ភាពជា​មួយក្រុម​កីឡាបាល់ទាត់​ស្រុក​សំរោង នៅ​កន្លែងកើតហេតុ​ខាងលើ​នៅវេលា​ម៉ោង ១៦:២០​នាទី ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៣ ។​​ក្នុងពេល​ប្រកួត​ក្រុម​ទាំងពីរ​ក៏មាន​ជម្លោះ​នឹង​គ្នា ពេលនោះ​ជនសង្ស័យ ឈ្មោះ ស្រុង ឈៀវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​ត្រាច​កុះ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ​(​សមាជិក​ក្រុមបាល់ទាត់​ខាង​ស្រុក​បាទី​)​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម​មក​គម្រាម​ក្រុមបាល់ទាត់​ខាង​ស្រុក​សំរោង ពេលនោះ​ប្រធាន​ក្រុមបាល់ទាត់​ខាង​ស្រុក​បាទី ឈ្មោះ នួន តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​នៅ​សាលា​សាសនា​គ្រឹ​ស្ត​ស្រុក​បាទី បាន​ចូលមក​ឃាត់ និង​ដកយក​អាវុធខ្លី​នោះ​ពី​ជនសង្ស័យ មក​សៀត​នៅ​នឹង​ចង្កេះ​(​ដូច​ដែលមាន​រូបភាព​បង្ហោះ​តាម​បណ្តាញ​សង្គម​)​។​

​បន្ទាប់ពី​មានការ​សម្របសម្រួល​រួច​ក្រុម​ទាំងពីរ​ក៏បាន​ស្រុះស្រួល​គ្នា និង​បាន​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​។​​លុះដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៣ បន្ទាប់ពី​ឈ្មោះ នួន តុលា (​ប្រធាន​ក្រុមបាល់ទាត់​ស្រុក​បាទី​)​បាន​យក​អាវុធខ្លី​ខាងលើ​ប្រគល់ជូន​ឪពុក​ជនសង្ស័យ​រួច នៅវេលា​ម៉ោង​៩.២៥​នាទី ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៣ ឪពុក​ជនសង្ស័យ​ឈ្មោះ សែម ទ្រី អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ត្រាច​កុះ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ បានប្រគល់​អាវុធខ្លី​ខាងលើ ដល់​ការិយាល័យ​ជំនាញ​ដើម្បី​រក្សាទុក​ធ្វើជា​ភស្តុតាង​​រីឯ​ជនសង្ស័យ​បន្ទាប់ពី​បាន​ប្រព្រឹត្តិ​បទល្មើស​រួច បាន​រត់​គេចខ្លួនបាត់​។​​បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​a boy gun1 a boy gun2 

​