» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3389 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099156 នាក់

នៅភ្នំពេញគ្រាន់តែនគរបាលចរាចរបានស្នងការរង២នាក់ទទួលខុសត្រូវ!?

 

ភ្នំពេញៈនៅស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារជំនាញ ពិសេសផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការណែនាំអប់រំពលរដ្ឋអ្នកដំណើរល្មើសច្បាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមិនការផាកពិន័យនោះទេ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។a po trafic 

កិច្ចប្រជុំនេះដែរ មានការចូលរួមពី លោកនាយ-នាយរងការិយាល័យ លោកនាយផ្នែក លោកអធិការរងនគរបាលខណ្ឌទាំង១៤ ទទួលការងារចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ទោ ហេង រតនា បានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវពង្រឹងការគោរពវិន័យឲ្យបានខ្ពស់ និងត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ល្អជាមួយពលរដ្ឋ ពេលចុះអនុវត្តភារកិច្ចការងារ ណែនាំឲ្យពលរដ្ឋដែលល្មើស ចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ រក្សាអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ ។

លោកឧត្តមសេនីយ៍ទោស្នងការរង ក៏បានផ្ញើសារដាស់តឿនដល់បងប្អូនពលរដ្ឋអ្នកដំណើរ បើស្រវឹងសូមកុំបើកបរ ព្រោះគ្រឿងស្រវឹងនឹងធ្វើឲ្យយើងគ្រប់គ្នាបាត់បង់ភាពម្ចាស់ការលើខ្លួនឯងពេលកំពុងធ្វើដំណើរ ។

សមត្តកិច្ចឥ្យដឹងថាអត្រា នៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺកើតឡើងដោយសារកត្តាបើកបរដោយប្រើប្រាស់គ្រឿងស្រវឹង ពិសេសនាពេលរាត្រីតែម្តង។ក្នុងខែវិច្ឆិកានេះ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតមនុស្សជាង៣០នាក់ !៕a po trafic1 a po trafic2