» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5004 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100771 នាក់

លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្​បច្ចេកវិទ្យា​ឱ្យ​ដឹង​ថា​រដ្ឋ​កំពុង​ចាប់​ផ្ដើម​នីតិវិធី​រឹប​អូស​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​សរុប​៨៦​ទីតាំង​ដែល​បាន​បង្ក្រាប​ក្នុង​យុទ្ធនាការ​ជាង​មួយ​ឆ្នាំ​មក​នេះ​

 

 

​​ភ្នំពេញ៖គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២៦ អាជ្ញាធរ​បាន​ឆ្មក់​ចូល​ទី​តាំង​សង្ស័យ​ឆបោក​អនឡាញ​ចំនួន​ ៧៨៣​ទីតាំង ក្នុង​នោះ​មាន​៨៦​ទី​តាំង​ជា​មជ្ឈមណ្ឌល​ឆបោក​តែ​ម្ដង ដោយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជិត​៣ម៉ឺននាក់ មាន​៣៩​សញ្ជាតិ​។ មាន​មនុស្ស​ ៣ ៤៧៧នាក់​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​តុលាការ ខណៈ​ ៨៥៥នាក់​កំពុង​រត់​គេច​ខ្លួន​។a chhay scama1 

ទីតាំងខាងលើនេះមន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​បាន​ប្រាប់​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៦​​ថា ​ទីតាំង​ដែល​ជា​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ទាំង​៨៦​ទីតាំង​កំពុង​ត្រូវ​បាន​រដ្ឋ​រៀបចំ​នីតិវិធី​ដើម្បី​រឹប​អូស​តាម​ច្បាប់ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​លែង​មាន​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ទៀត​ហើយ​។

ទន្ទឹមនឹងវិធានការបណ្តេញចេញ យន្តការផ្លូវច្បាប់ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះមុខសញ្ញាស្នូល ដោយសមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការសរុប ៤០៨ ករណី។ ផ្អែកលើនីតិវិធីតុលាការ មុខសញ្ញាសង្ស័យចំនួន ៣,៤៧៧ នាក់ មាន ២៩ សញ្ជាតិ ត្រូវបានឃាត់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ដោយក្នុងនោះរួមមានជនជាតិចិន បង់ក្លាដែស វៀតណាម ម៉ាយ៉ាន់ម៉ា ខ្មែរ ឡាវ ម៉ាឡេស៊ី ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ យ៉េមែន ស្វីស អេហ្វ្រីកខាងត្បូង កេនយ៉ា កាមេរូន ម៉ារ៉ុក ស្រីលង្កា នេប៉ាល់ កែកហ្ស៊ីស្ថាន អូស្ត្រាលី អ៊ុយក្រែន បារាំង ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។ ដោយឡែក សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥ នាក់បន្ថែមទៀត តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។

 

​​សូមបញ្ជាក់ថាបើយោង​តាម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ ដែល​ចេញ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៦ ការ​រឹប​អូស​ទីតាំង និង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ត្រូវ​បាន​អនុញ្ញា​ត ដោយ​យោង​តាម​​មាត្រា​១០នៃ​ច្បាប់​នេះ៕a chhay scama4 a chhay scama5