» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3124 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098891 នាក់

មនុស្ស​២១​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​ក្នុងករណី​ធ្លាក់​យន្តហោះ​នៅ​នេ​ប៉ាល់​

 

​ប្រទេស​នេ​ប៉ាល់​៖ យន្តហោះ​ខ្នាតតូច​ប្រភេទ De Havilland Canada DHC-6-300 Twin Otter ប្រទេស​នេ​ប៉ាល់​ត្រូវបាន​រកឃើញ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២​នៅក្នុង​តំបន់​ជួរ​ភ្នំ ក្បែរ​ព្រំដែន​ប្រទេស​ចិន​។​
​មន្ត្រី​មូលដ្ឋាន​មួយរូប​បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​ទី​៣០​ឧសភា​នេះ​ថា សាកសព​ចំនួន ២១​នាក់​ត្រូវបាន​គេ​រកឃើញ​នៅ​កន្លែង​ធ្លាក់​យន្តហោះ នៅ​តំបន់ភ្នំ​ដាច់ស្រយាល​នៃ​ស្រុក Mustang ប្រទេស​នេ​ប៉ាល់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ស៊ីន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែឧសភា ឆ្នាំ​២០២២​។​a air crash1 

​លោក Netra Prasad Sharma ប្រធាន​មន្ត្រីសង្កាត់ Mustang បាន​ប្រាប់​ទីភ្នាក់ងារ​ស៊ីន​ហួ​ថា «​សាកសព​ចំនួន ២១​នាក់​ត្រូវបាន​គេ​រកឃើញ ខណៈពេលដែល​មនុស្សម្នា​ក់​នៅតែ​បាត់​ខ្លួន​»​។​
​មន្ត្រី រូបនេះ​បាន បន្តថា សាកសព ១០ នាក់ ត្រូវ បាន បញ្ជូន​តាមរយៈ​ឧទ្ធម្ភាគចក្រ ទៅ កាន់ ទីក្រុង Kathmandu​។​ពី​ទីតាំង​ធ្លាក់​យន្តហោះ​ខ្នាតតូច​មួយ​ផ្ទុក​មនុស្ស​សរុប​ចំនួន​២២​នាក់ ដែល​បាន​ធ្លាក់ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​លោក​តិក​រ៉ាស៊ី​តូ​ឡា​( Tek Raj Sitaula) អ្នកនាំពាក្យ​អាកាសយានដ្ឋាន​អន្តរជាតិ​ទ្រី​ភូ​វ៉ាន​អ៊ិន​ទែ​ណា​ស្យូ​ណា​ល់​( Tribhuvan International Airport )​ក្នុង​រដ្ឋធានី​ខា​ម៉ាន​ឌូ​( Kathmandu) ប្រទេស​នេ​ប៉ាល់ បាន​បន្ថែមថា​៖ «​ប្រតិបត្តិ​ការស្វែងរក​អ្នកដំណើរ​ផ្សេងទៀត​កំពុងតែបន្ត​ធ្វើឡើង​»​។​

​ប៉ុន្តែ អ្នកនាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​នេ​ប៉ាល់ លោក Deo Chandra Lal Karna បាន​ថ្លែងថា​៖ «​ឱកាស​ក្នុងការ​ស្វែងរក​អ្នក​ដែល​នៅ​រស់រានមានជីវិត​ក្នុងករណីនេះ គឺ​តិចតួច​ខ្លាំងណាស់​»​។​
​សូមបញ្ជាក់ថា យន្តហោះ​ខ្នាតតូច​ប្រភេទ De Havilland Canada DHC-6-300 Twin Otter បាន​ហោះ​ចេញដំណើរ​ដំបូង​ចេញពី​ទីក្រុង​ទេសចរណ៍ Pokhara ដែលមាន​ចម្ងាយ​១២៥​គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​នៃ​ទីក្រុង Kathmandu កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​​យន្តហោះ​នេះ​មាន​គោលដៅ​ឆ្ពោះទៅកាន់​តំបន់ Jomsom ជាទី​តាំង​ទេសចរណ៍​ដ៏​ពេញនិយម​មួយ​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៨០​គីឡូម៉ែត្រ ពី​ភាគ​ពាយព្យ​នៃ​ទីក្រុង Pokhara ហើយ​ជាធម្មតា​ការហោះហើរ​មាន​រយៈពេល​២០​នាទី​។​​យន្តហោះ​ដែល​ដឹក​ជនជាតិ​ឥណ្ឌា​៤​នាក់ អាល្លឺម៉ង់​២​នាក់ និង​នេ​ប៉ាល់​១៦​នាក់​នេះ បាន​បាត់​ទំនាក់ទំនង​ចេញពី​បណ្ដាញ​៥​នាទី​មុនពេល​ចុះចត ដែល​បន្ទាប់មក​ក៏​ត្រូវបាន​ប្រទះឃើញ​ដោយ​កងទ័ព​នេ​ប៉ាល់​ថា​ធ្លាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​មន្ត្រី​ក្រុមហ៊ុន​អាកាសចរណ៍​៕a air crash a air crash2 

​