» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2881 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098648 នាក់

២ថ្ងៃជាប់គ្នា! ភាគខាងត្បូងថៃ ផ្ទុះការវាយប្រហារផ្ទួនៗ ជាង ៥០លើក បង្កចលាចល និងវឹកវរខ្លាំង!តើជាឱកាសរបស់កម្ពុជាទេ?

 

ស្ថានការណ៍ភាគខាងត្បូងប្រទេសថៃ ឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំងបំផុត ដោយត្រឹម២ថ្ងៃប៉ុណ្ណោះ មានការវាយប្រហារបណ្តាក់គ្នាដល់ទៅ ៥១លើក ធ្វើឲ្យវឹកវរ និងចលាចល ថែមទាំងបង្កការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ប៉ុន្តែមិនមានការបញ្ចេញព័ត៌មានអំពី តួលេខមនុស្សស្លាប់ឡើយ។a thai yala 

កាសែត Khaosodថៃឲ្យដឹងថា២ថ្ងៃមកនេះ ខេត្ត៣ ដូចជា ណារ៉ាធីវ៉ាត(Narathiwat) យ៉ាឡា(Yala) និងប៉ាតានី( Pattani) នៅភាគខាងត្បូងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ មានទាំងការបំផ្ទុះគ្រាប់បែក បាញ់រះ និងប្លន់ប្រដាប់អាវុធ។

ក្រុមផ្តាច់ខ្លួនបានដុតបំផ្លាញអគាររដ្ឋបាលមូលដ្ឋាន, បំផ្ទុះគ្រាប់បែក, ដុតបំផ្លាញបង្គោលភ្លើង និងអង់តែនទូរគមនាគមន៍ ព្រមទាំងដុតកង់ឡាននៅលើផ្លូវ ផងដែរ។

បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) បានឲ្យដឹងថា សរុបទិន្នន័យនៃការវាយប្រហារ, គឺនៅខេត្ត Narathiwat មាន ២២ករណី, Yala ១៨ ករណី និង Pattani ១១ ករណី។

ករណីចុងក្រោយបំផុត គឺនៅរាត្រីថ្ងៃអាទិត្យ! ក្រុមផ្តាច់ខ្លួនបានដុតយានដ្ឋានមួយ ថែមទាំងបង្កៃគ្រាប់បែកនៅប៉ុស្តិ៍យាម របស់ឃុំ Pho Ming នៃស្រុក Panare ខេត្ត Pattani ផងដែរ។បន្ថែមលើករណីនេះប្រទេសថៃក៏បាននិងកំពុងប្រឈមមុខសមរភូមិ២ផ្សេងទៀតផងដែរ។

ក្នុងនោះថៃត្រូវពង្រាយទព័តាមបណ្តោយព្រុំដែនជាមួយកម្ពុជាង៨០០គីឡូម៉ែត្រដើម្បីការពារទឹកដីដែលគេឈ្លានពានវាយដណ្តើមយកពីប្រទេសកម្ពុជា។ក្រៅពីកម្ពុជាថៃក៏ត្រូវត្រៀមការពារពីសកម្មភាពយោធានៃរបបសឹកភូមាដែលកំពុងវាយប្រហារលើពួផ្តាច់ខ្លួនការ៉ែនហើយជ្រុលចូលដីថៃដែរ។ចឹងហើយបានជាថៃមិនហ៊ានវាយបកគឺមានតែខំយកចិត្តរបបសឹកភូមា។

សម្រាប់កម្ពុជាដែលជាប្រទេសជិតខាងកន្លងបើទោះមានឱកាសក៏មិនដែលឆក់យកដែរតាំងពីទសវត្ស៨០មកបើទោះថៃត្រូវដកកងទព័ពីព្រុំដែនទៅធ្វើរដ្ឋប្រហារនៅបាងកកច្រើនដងក៏ដោយ។តើសម្រាប់ឱកាសលើកនេះតើកម្ពុជាគួធ្វើសកម្មភាពដែរ?ក្នុងពេលថៃកំពុងជាប់ដៃ២សមរភូមិ។

សម្រាប់ស្ថានការណ៍សព្វថ្ងៃកម្ពុជាមិនទាន់ឆ្លៀតឱកាសទេព្រោះរាជរដ្ឋាភិបាលបានដាក់ចេញជំហរដោះស្រាយដោយសន្តិវិធីនិងច្បាប់រួចទៅហើយ។ប៉ុន្តែវាក៏មិនប្រាកដថាមិនធ្វើដើម្បីដណ្តើមយកទឹកដីមកវិញដែរប្រសិនបើមានឱកាសមាស។ព្រោះ២ឆ្នាំខាងមុខនេះកម្ពុជាត្រូវធ្វើការបោះឆ្នោតតើគណបក្សកាន់អំណាចមានអ្វីជាអំនួតដូចកាលពីព្រិត្តិការណ៍ផ្ទុះអាវុធនៅព្រះវិហ៊ារកាលពីឆ្នាំ២០០៨ដែលធ្វើឲ្យគណបក្សប្រជាជនទទួលបានអសនៈរហូតដល់៩០អសនៈ?។a thai yala1 a thai yala2 a thai yala3