» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3091 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098858 នាក់

រុស្ស៊ី​កំពុង​រក​វិធី​កាត់បន្ថយ​ការប្រើ​ប្រាក់​ដុល្លារ​ក្នុង​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​

 

​រុស្ស៊ី​៖​ប្រទេស​រុស្ស៊ី​បានចាប់ផ្តើម​រៀប​ផែនការ​កាត់បន្ថយ​ការទូទាត់​ប្រាក់​រូបី​យ៍​បណ្ណ​ដុល្លារ​អាមេរិក​នៅក្នុង​សេដ្ឋកិច្ច​របស់ខ្លួន​។​​ជាកស្តែង​លោក​យូ​រី​បូរី​សូវ​( Yuri Borisov) ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី បានឱ្យ​កាសែត​ដឹងថា កិច្ចសន្យា​រវាង​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​(​រុស្ស៊ី​) និង​ក្រុង​ញូវដែលី​(​ឥណ្ឌា​) ស្តីពី​ការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែន អាកាស​កាំជ្រួច​ប្រភេទ S-400 របស់​រុស្ស៊ី​(​មានតម្លៃ​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ចាប់ផ្តើម​អនុវត្ត​នៅក្នុង​ឆ្នាំ​២០២០)​នឹងត្រូវ​ទូទាត់​ជា​ប្រាក់​រូពី ជំនួស​ឲ្យ​ប្រាក់​ដុល្លារ​អាមេរិក​។​putin army 

​សារព័ត៌មាន​រុស្ស៊ី RT ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​នេះ​បាន​កើតឡើង​នៅពេលដែល​ក្រុង​ម៉ូស្គូ​បាន​បង្កើន កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​ថ្មីៗ​នេះ ដើម្បី​កាត់បន្ថយ ប្រាក់​ដុល្លារ​អាមេរិក នៅក្នុង​សេដ្ឋកិច្ច​រុស្ស៊ី ។ ចំណុច​សំខាន់​នៃ​ផែនការ​នេះ គឺ​ធ្វើឱ្យ​ប្រាក់ចំណេញ​កាន់តែច្រើន​សម្រាប់​អ្នក​នាំចេញ និង​អ្នក​នាំចូល​របស់​រុស្ស៊ី ដើម្បី​ប្រើ​រូបី​យ​បណ្ណ​រុស្ស៊ី ជំនួស​ប្រាក់​ដុល្លារ​។​សូមបញ្ជាក់ថា​ប្រទេស​ដែល​ទិញ​កាំជ្រួច​s400​ដ៏​មាន​ឥទ្ធិពល​ពី​រុស្ស៊ី​មាន​ប្រទេស​ចិន​ប្រទេស​ទួ​គី​ផងដែរ​។​

​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា សុវត្ថិភាព និង​សន្តិសុខ​សេដ្ឋកិច្ច​គឺជា​កត្តា​ជំរុញ​ចម្បង​នៅ​ពីក្រោយ​ការសម្រេចចិត្ត​លុបបំបាត់​តួនាទី​របស់​ប្រាក់​ដុល្លារ​អាមេរិក​។ វិធានការ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​កើតមាន​ចំពេល​មានការ​គំរាមកំហែង​ពី​វ៉ាស៊ីនតោន ដើម្បី​កាត់បន្ថយ​ប្រតិបត្តិការ​របស់​រុស្ស៊ី​ចេញពី​កិច្ចការជំនួញ​អន្ត​រការ និង​វាយប្រហារ​លើ​ឆ្អឹងខ្នង​រុស្ស៊ី​ជាមួយនឹង​ទណ្ឌកម្ម​មួយ​ផ្សេងទៀត​៕a s400 

​