» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 773 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120449 នាក់

រដ្ឋមន្ត្រី​មហាផ្ទៃ​ចូលជួប​សួរសុខទុក្ខ​ឪពុក​ចៅហ្វាយខេត្ត​រតនៈ​គី​រី​

 


​ខេត្តរតនៈគិរី​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន អញ្ជើញ​សួរសុខទុក្ខ លោក​ព្រឹទ្ធាចារ្យ ប៊ូ ថងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានិងបច្ចុប្បន្នជា ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជា​ណា​កម្ពុជា​ដែលជា​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​ប្រជា​ជាន​មាន​អាយុ​ចាស់ជរា​។a bou thong1 

​នៅ​ភូមិគ្រឹះ​របស់លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង ដែល​ស្ថិតនៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រត​គិរី សម្តេច​ក្រឡាហោម ស ខេង បាន​សម្តែង​នូវ​ការ​នឹករលឹក​ចំពោះ​លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ឥស្សរជន​ម្នាក់ ដែល​មួយជីវិត​របស់លោក​ព្រឹទ្ធាចារ្យ បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

​សម្តេច​ក្រឡាហោម បាន​ជូនពរ​លោក​ព្រឹទ្ធាចារ្យ​បូ​ថង​ដែលមាន​ព្រះជន្ម​៨៤​ឆ្នាំ​និង​ជា​បិតា​លោក​ប៊ូ​សាវុន​អភិបាលខេត្ត​រតនៈគីរី សូម​មាន​សុខ​ភាពល្អ ឆាប់​ជា​ពី​ជំងឺ​រោគាព្យាធិ​ទាំងឡាយ​ទាំងពួង និង​មាន​ជន្មាយុ​យឺនយូរ ព្រមទាំង​ជួបប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន​តរៀង​ទៅ​។​

 

.​ជីវប្រវត្តិ​សង្ខេប​របស់លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង​៖
​លោក ប៊ូ ថង កើត​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៣៨ នៅ​ភូមិ​ការ​ចូ​ន ឃុំ​ការ​ចូ​ន ស្រុក​វឺ​ន​សៃ ខេត្តរតនគិរី មានកូន ៥​នាក់​។ លោក​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​នៅ​សាលា​នាយទាហាន​បំពេញវិជ្ជា ផ្នែក​យោធា នៅ​ប្រទេស​វៀតណាម ចន្លោះ​ពី​ឆ្នាំ​១៩៥៤-១៩៦១​។ នៅ​ឆ្នាំ​១៩៦២-១៩៦៥ លោក ប៊ូ ថង ជា​នាយទាហាន​ជើងគោក ផ្នែក​វិស្វកម្ម នៅ​ប្រទេស​វៀតណាម​។ នៅ​ឆ្នាំ​១៩៦៨-១៩៧០ លោក ប៊ូ ថង ក៏បាន​ទទួល​ការបណ្តុះបណ្តាល នយោបាយ​ទាហាន​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​នយោបាយ​ជាន់ខ្ពស់ ប្រទេស​វៀ​ណា​ម​។​

​ដោយ​ចេះ​ភាសាបរទេស ៣ ភាសា គឺ​វៀតណាម ឡាវ និង​ថៃ លោក ប៊ូ ថង បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ក្នុងប្រទេស​កម្ពុជា​យើង នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧០​។​

​នៅ​ចន្លោះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧០-១៩៧៤ លោក ប៊ូ ថង ចូលរួម​ចលនា​តស៊ូ​រំដោះជាតិ នៅ​តំបន់​ភូមិភាគ​ឥសាន​។ ក្នុងនោះ នៅ​ឆ្នាំ​១៩៧១-១៩៧២ លោក ប៊ូ ថង ជា​មេបញ្ជាការ​យោធា ខេត្តរតនគិរី ហើយ​នៅ​ឆ្នាំ​១៩៧៤ លោក ជា​ជំនួយការ​យោធា​នយោបាយ​ភូមិភាគ​ឥសាន​។​

​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៧៤ លោក ប៊ូ ថង បាន​ចូលរួម​ចលនា​ប្រឆាំង​ប៉ុលពត និង​ភៀសខ្លួន ទៅ​នៅ​ប្រទេស​វៀតណាម​។ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥-១៩៧៧ លោក ប៊ូ ថង ជា​ប្រធាន​ជំរំ យ៉ាប​ក់ នៅ​ប្រទេស​វៀតណាម​។​

​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៧-១៩៧៩ លោក ប៊ូ ថង បាន​ចូលរួម​ចលនា​ផ្តួលរំលំ​របប​ប៉ុលពត​។ ពី​ឆ្នាំ​១៩៧៩-១៩៨២ លោក ប៊ូ ថង ជា​ប្រធាន​ឃោសនា អប់រំ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​កម្ពុជា​។​

​នៅ​ឆ្នាំ​១៩៨២-១៩៨៧ លោក ប៊ូ ថង ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​។ ពី​ឆ្នាំ​១៩៨៨-១៩៩០ លោក ប៊ូ ថង ជា​ឧបនាយករដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​កងទ័ព​ប្រជាជន​កម្ពុជា នៅ​ក្រសួងការពារជាតិ​កម្ពុ​ជា​។​

​នៅ​ឆ្នាំ​១៩៨១-១៩៩៣ លោក ប៊ូ ថង ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តព្រះវិហារ ក្នុងសម័យ​សា​ធាណ​រដ្ឋ​ប្រជាមានិត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា​។​

​នៅ​ឆ្នាំ​១៩៩៣-២០១២ លោក ប៊ូ ថង ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តរតនគិរី​។ ចាប់ពី​ឆ្នាំ​២០១២-២០១៨ លោក ប៊ូ ថង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​មណ្ឌល​ភូមិភាគ ទី​៨៕a bou thong2 a bou thong3 
​