» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 164 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095079 នាក់

ចាក់ដីចូលសមុទ្ទក្រសួងដែនដីអូខេតែខេត្តព្រសីហនុឲ្យកាយសិន!

ខេត្តព្រះសីហនុ៖មហា​ជ​ន្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ កាលពីដើម​សប្តាហ៍​ខែមិថុនា​នេះ មានការ​ភ្ញាក់ផ្អើល និង​បាន​បញ្ចេញមតិ​ផ្សេងៗ​គ្នា ជុំវិញ​សកម្មភាព​ដែល​គេ​កំពុង​ចាក់ដី​ចូលទៅក្នុង​សមុទ្រ​យ៉ាងជ្រៅ ដោយ​អ្នកខ្លះ​បាន​សម្ដែង​ការ​សាទរ ចំពោះ​ការអភិវឌ្ឍន៍​ដ៏​ឆាប់រហ័ស ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​កែប្រែ​មុខមាត់​ថ្មី សក្តិសម​ខេត្ត​ពហុ​បំណង ។ ប៉ុន្តែ​មតិ​ខ្លះទៀត​បាន​សម្ដែង​ការខកចិត្ត ដោយ​ពួកគាត់​បាន​បង្ហើប​ថា ពួកគាត់​ពិតជា​មានកា​រ​សោកស្ដាយ​ចំពោះ​ឆ្នេរ​ដ៏​ស្រស់ស្អាត ដែល​ពិភពលោក​ទទួលស្គាល់ថា ឆ្នេរសមុទ្រ​កម្ពុជា​ជា​ឆ្នេរ​ដែល​ស្អាត​ជាងគេ​បំផុត​នៅលើ​ពិភពលោក សូម្បីតែ​ប្រទេសជិតខាង​យើង​ក៏​ពុំមាន​ឆ្នេរ​ស្អាត​ដូច​ប្រទេស​កម្ពុជា​ដែរ ។a land sea3

​ទាក់ទង​ករណី​ចាក់ដី​លុប​សមុទ្ទ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​នេះ​បើ​តា មន្ត្រី​នៃ​មន្ទីរ​សុរិយោដី​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ខ្សឹបប្រាប់​បណ្ដាញសារព័ត៌មាន​ថា ជុំវិញ​ការចាក់​លុប​សមុទ្រ​នេះ គឺ​គេ​មានបំណង​ធ្វើ​ទំនប់​ការពារ​រលក និង​ធ្វើ​សួន​បាញ់​ទឹក គឺមាន​ការឯកភាព​ពី​ម​ជ្ឈឹ​ម​(​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់​)​រួចហើយ ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​រង់ចាំ​ការសម្រេច​ពី​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​ខេត្ត​ជាមុនសិន​?​បច្ចុប្បន្ន អាជ្ញាធរខេត្ត​ក៏​ដូច​មន្ទីរជំនាញ កំពុង​សិក្សា​ពី​ផលប៉ះពាល់​?​មិន​យល់​បើ​ខាង​ម​ជ្ឈឹ​ម​ឯកភាព​ហើយ​ម៉េច​ក៏​ខាង​អាជ្ញាធរខេត្ត​ត្រូវ​សឹ​ក្សា​ទៀត​?​ម៉េច​មិន​ចាក់​យក​ហ្ម៉​ង​ទៅ​? ។

ទាក់ទងបញ្ហានេះលោក​ឡុង ឌី​ម៉​ង អភិបាលរង​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រសៀល​ថ្ងៃទី​១២ មិថុនា​ថា ក្រុមហ៊ុន​យូ​ណាន ជី​ង​ចេ​ន ខូ​អិ​ល​ធី​ឌី ពុំមាន​លិខិត​អនុញ្ញាតឱ្យ​បើក​ការដ្ឋាន​សាងសង់​អាង​តន្ត្រី​បាញ់​ទឹក និង​របាំង​ការពារ​រលក​សមុទ្រ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​អូរត្រេះ​ឡើយ​។​​តាម​លោក​ឌី​ម៉​ង់ ក្រុមហ៊ុន​នេះ​ទើប​ទទួលបាន​ការគាំទ្រ​ជា​គម្រោង​អភិវឌ្ឍន៍​ល្អ​ពី​រដ្ឋបាលខេត្ត ពោល​មិនមែនជា​ការអនុញ្ញាតឱ្យ​សាងសង់​នៅឡើយ​ទេ​។ អភិបាលរង​ខេត្ត​ព្រះសីហនុ​រូបនេះ​ដដែល​បន្តថា រដ្ឋបាលខេត្ត​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​មិនឱ្យ​ក្រុមហ៊ុន​បន្ត​ការសាងសង់ និង​តម្រូវឱ្យ​ក្រុមហ៊ុន​ទៅ​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​លើដី​ឆ្នេរ​។​

ឮ​តែ​លោក ឡុង ឌី​ម៉​ង់​ទទួលស្គាល់ថា គម្រោង​អភិវឌ្ឍន៍​នេះ​ជា​ផលិតផល​ទេសចរណ៍​មួយ​ដែល​អាចជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ច្រើនជាង​មុន​។
​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​០៨ ឧសភា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានចេញ​លិខិត​ឯកភាព​លើ​សំណើសុំ​អនុញ្ញាត​ការសាងសង់​អា​ង​តន្ត្រី​បាញ់​ទឹក​ទំហំ​ជាង​៨.៦១២,០០​ម៉ែត្រក្រឡា និង​របាំង​ការពារ​រលក​សមុទ្រ​ប្រវែង​ជាង​៤២០,០០​ម៉ែត្រ​របស់​ក្រុមហ៊ុន​យូ​ណាន ជី​ង​ចេ​ន​។ តែ​លិខិត​នេះ​ពុំមែន​ជា​លិខិត​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ទេ ពោល​ជា​លិខិត​ដែល​ក្រសួង​រៀបចំ​ដែនដី​តម្រូវឱ្យ​តំណាង​ក្រុមហ៊ុន​យូ​ណាន​ត្រូវ​ស្នើសុំ​កិច្ចសហការ​ពី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ជា​បន្តទៀត​។​

​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​គឺ​ការកំណត់​ទីតាំង​សាងសង់​អាង​ត​ន្រី្ត​បាញ់​ទឹក និង​របាំង​ការពារ​រលក​សមុទ្រ​ឱ្យបាន​ច្បាស់លាស់ រួមទាំង​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​។ បន្ថែម​ពីនេះ ក្រុមហ៊ុន​ក៏ត្រូវ​សិក្សា​ពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​សិក្សា​ពី​គម្រោង​ប្លង់​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​លក្ខណៈ​បច្ចេកទេស រួម​នឹង​អត្តសញ្ញាណ​ល្អ​ឯក​ដោយ​ផ្តល់​សោភ័ណភាព​ដល់​តំបន់ឆ្នេរ​សមុទ្រ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​។​​គួរ​បញ្ជាក់ថា តំបន់ឆ្នេរ​ដែល​ក្រុមហ៊ុន យូ​ណាន ជី​ង​ចេ​ន ខូ​អិ​ល​ធី​ឌី​បាន​ចាក់​ថ្ម​ចូល និង​ពង្រាយ​ថ្ម​ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕a land sea a land sea2 

​

​