» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4982 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100749 នាក់

គ្រោះថ្នាក់​ចរាចរ​បង្កដោយ Rolls Royce ព្រលះ​ទ្រូងផ្លូវ ធ្វើ​ឲ្យ​លោក ឌួង ឆាយ​មាន​កិត្តិយស​បន្តិច​វិញ​!


​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោងជាង​២​យប់​រំលង​អា​ធ្រា​ទ ចូល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​ដោយសា​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Rolls Royce ពាក់​ស្លាក​លេខ កម្ពុជា​-MR.IDOL មួយគ្រឿង​បើក​បុក​មួយ​ទំហឹង​ជាមួយ​របាំង​បុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​អស់​មួយ​កង់ រួម​និង​បង្គោល​ភ្លើង​មួយ​ដើម​បាក់​រាប​ដល់​ដី​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​a car det 

​ទោះ​មាន​ការជួយ​អន្តរាគមន៍​ដោះ​លេខ​រថយន្ត​បង្ករ​គ្រោះថ្នាក់​ខាងលើនេះហើយម្ចាស់ឡានគេចខ្លួនបាត់ ក៏ដោយ​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​អ្នកនាង ដេ​ត ម៉ាលី​ណា អតីត​ភរិយា​លោក ឌួង ឆាយ​អតីត​ឧកញ៉ា​ល្បីឈ្មោះ ។​​មាន​ព័ត៌មាន​ថា មុនពេល​កើត​ហើយ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​ឈ្លោះប្រកែក ប្រតាយប្រតប់​គ្នា ជាមួយ​បុរស​ម្នា​ក់នៅ​ហាង​ផឹកស៊ី​មួយកន្លែង​ដោយ​ស្ថានភាព​ស្រវឹង​ហើយក៏​បាន​បើករថយន្ត​ចេញមក​យ៉ាង​លឿន​ដូច​ហោះ និង​បង្ករ​គ្រោះថ្នាក់​បែបនេះ​តែម្តង​។​ដោយ​ឡាន​ថ្លៃ​ចឹ​ង​អ្នកបើកបរ​មិនមាន​រងគ្រោះថ្នាក់​អ្វី​ឡើយ​។​

លោក​ឌួង​ឆាយ​និង​ភរិយា​ដែល​ដែលមានអាយុដំណាលគ្នាហើយបានស្រលាញ់គ្នា​តាមរយះ​ចូល​ក្លឹប​បាន​លែងលះគ្នា​ទៅវិញ​បន្ទាប់ពី​សង់​ភូមិគ្រឹះ​ថ្មី​ហើយ​។​លោកស្រី​ដេ​ត​ម៉ាលី​ណា​ដែលមាន​ភស្តុតាង​រឹងមាំ​ថា​មិនអាច​រស់នៅ​ជាមួយគ្នា​បាន​ដោយសារ​ប្តី​ប្រើ​ហឹ​ង្សា​ទទួល​បានទ្រព្យសម្បត្តិ​ជា​ផ្ទះ​ឡាន​ពិសេស​គឺ​គ្រប់គ្រង​កូន​ទាំងបី​។​លោក​ឌួង​ឆាយ​ដែល​ចាញ់ក្តី​ហើយក៏រ​ត់ទៅ​បួស​លាងបាប​បាន​មួយ​រយៈ​។​លោក​ឆាយ​ធ្លាប់បាន​និយាយថា​៖អតីត​ភរិយា​របស់លោក​ចូលចិត្ត​ដើរលេង​យប់​តែ​ពុំ​សូវ​មានការ​ចាប់អារម្មណ៍​ទេ​ជំនាន់​លែង​គ្នា​ស៊ឺៗ​ដោយឃើញលោកឆាប្រហឹង្សាដាក់ប្រពន្ធនោះ​។​ឥឡូវ​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ​បាន​ជួយ​លើក​ប្រី​យ៍​ភាព​លោក​ឡើងវិញ​បាន​ខ្លះៗ​ផងដែរ​។​បន្ទាប់ពីស្ទូចឡានទៅទុកសម​ត្ត​កិច្ច​ចរាចរ​បាន​កោះហៅ​ម្ចាស​រថយន្ត​ទៅ​ដោះស្រាយ​នៅ​ស្នងការ​ហើយ​!៕a car det1 a car det2 a car det3 a car det4 

​