» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11245 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117527 នាក់

លោក ច័ន្ទ រិទ្ធមេធានី អតីតតារាសម្តែង សម្តែងក្តីរំភើបពេលបានទទួលការជួយឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារពីលោកជំទាវឧកញ៉ា ណូ សុភា ឬសុភា ប៊ុត្រឈរ…..

 

ភ្នំពេញ៖ លោក ច័ន្ទ រិទ្ធមេធានី អតីតតារាសម្តែង បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ក្នុងពេលដែលលោកបានទទួលការជួយឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារពីលោកជំទាវឧកញ៉ា ណូ សុភា ឬសុភា ប៊ុត្រឈរ ដែលកំពុងរស់នៅប្រទេសអាល្លឺម៉ង់ ក្នុងពេលដែលលោកកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ។ តាមរយៈបណ្តាញសង្គមអតីតារាសម្តែងជើងចាស់រូបនេះ បានចាត់ទុកថវិកាពីសំណាក់លោកជំទាវឧកញ៉ាខាងលើនេះ គឺជាអំណោយដ៏ច្រើនលើសលប់សម្រាប់លោក ហើយលោកពិតជាត្រេកអរយ៉ាងខ្លាំងដែលបានមើលឃើញពីភាពខ្វះខាតរបស់លោកនាពេលនេះ ។ លោកបញ្ជាក់ថា ការជួយឧបត្ថម្ភនេះធ្វើឲ្យលោកសប្បាយចិត្តលើសពេលណាៗទាំងអស់ ។a chan rith 

បន្ទាប់ពីបានឃើញវីដេអូរបស់អតីតតារាសម្តែងលោក ច័ន្ទរិទ្ធ មេធានី នាពេលនេះលោកជំទាវឧកញ៉ា ណូ សុភា ឬសុភា ប៊ុត្រឈរ បានបញ្ចេញសំណេរបង្ហោះលើបណ្តាញសង្គមថា នាងខ្ញុំក៏សូមអរគុណចំពោះការលះបង់ពេលវេលា កម្លាំងកាយ និងទេពកោសល្យ ដើម្បីបង្កើតស្នាដៃសិល្បៈដ៏មានតម្លៃជូនសង្គមជាតិ ទោះបីជាពេលនេះបងបានចូលនិវត្តន៍ និងកំពុងជួបការលំបាកក្នុងជីវភាពក៏ដោយ សូមកុំបាត់បង់ក្តីសង្ឃឹម និងកម្លាំងចិត្ត ។

ស្នាដៃ និងការចងចាំដ៏ល្អដែលបងប្រុសបានបន្សល់ទុក នឹងស្ថិតនៅក្នុងបេះដូងទស្សនិកជនជានិច្ច ។ ជាការកត់សម្គាល់ ការជួយជាថវិកាដល់អតីតារាសម្តែងលោក ច័ន្ទរិទ្ធ មេធានី ពីសំណាក់លោកជំទាវឧកញ៉ា ណូ សុភា នាពេលនេះបានធ្វើឡើង បន្ទាប់ពីលោកជំទាវឧកញ៉ារូបនេះក៏ទើបតែបានជួយដល់តារាកំប្លែងនាយ ឆ្លាំង ដែលកំពុងធ្លាក់ខ្លួនឈឺចំនួន ៥ពាន់ដុល្លារ ខណៈពេលដែលលោកជំទាវឧកញ៉ាក៏គ្រោងជួយបន្ថែមទៀតទៅកាន់តារាកំប្លែងនាយ តាក់ ស៊ី ដែលកំពុងជួបប្រទះនូវជំងឺទឹកនោមផ្អែមរហូតឈានដល់ការកាត់ម្រាមដៃ និងម្រាមជើងផងដែរ ៕a chan rith2 a chan rith3