» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11874 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118156 នាក់

កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ

 

ខេត្តព្រះវិហ៊ារ៖អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងជាសម្បត្តិមនុស្សជាតិទាំងមូល ដោយបានទទួលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ។a aot vihheara 

ក្រសួងការពារជាតិរំលេចថាក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពទន្រ្ទានមកលើដែនអធិបតេយ្យរបស់កម្ពុជា តាមរយៈការដាក់ពង្រាយទូកុងទឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ការធ្វើលេណដ្ឋាន ការធ្វើផ្លូវបេតុងចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាទង្វើររំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក.។

 

ក្រៅពីក្រុមអ្នកសង្កេតការណ៍អាស៊ាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ចុះបេសកកម្មទៅកាន់ខេត្តព្រះវិហារ ដើម្បីប្រមូលព័ត៌មាន និងរាយការណ៍អំពីស្ថានភាព ជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ដែលកើតឡើងលើប្រជាពលរដ្ឋ និងតំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។

បេសកកម្មព័ត៌មាននេះ បានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានគោលបំណងពង្រឹងការផ្សព្វផ្សាយ និងការប្រមូលព័ត៌មានពីស្ថានភាពនៅតំបន់ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែនទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។


 សូមបញ្ជាក់ថាការចុះត្រួតពិនិត្យនៅតំបន់ប្រាសាទព្រះវិហ៊ារបានកើតឡើងបន្ទាប់ពីមានរបាយការណ៍បេសកកម្មរួមរបស់អ្នកជំនាញមកពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (WHC) និងក្រុមប្រឹក្សាអន្តរជាតិស្តីពីបូជនីយដ្ឋាន និងតំបន់បេតិកភណ្ឌ (ICOMOS) បានរៀបរាប់លម្អិតអំពីការខូចខាតយ៉ាងដំណំ​ចំពោះប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បណ្តាលមកពីការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃកាលពីឆ្នាំមុន។

របាយការណ៍បេសកកម្មនេះរៀបចំឡើងដោយលោកស្រី Mechtild Rössler អ្នកជំនាញមកពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងលោក Pierre Smars អ្នកជំនាញមកពី ICOMOS ដែលបានចូលរួមក្នុងបេសកកម្មប្រឹក្សារួម​ទៅកាន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា។

របាយការណ៍ដែលមានកម្រាស់ជាង​ ១០០ ទំព័រ មានរូបថតជាច្រើនបង្ហាញពីការខូចខាតចំពោះប្រាសាទដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៩នេះ។

បេសកកម្មប្រឹក្សាបន្ទាន់នេះធ្វើឡើងតាមសំណើរបស់អាជ្ញាធរកម្ពុជា បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងឆ្នាំ២០២៥ ដែលត្រូវបានរាយការណ៍ថា បានបណ្តាលឱ្យផ្នែកជាច្រើននៃប្រាសាទរងការខូចខាត។នេះជាបេសកកម្មអន្តរជាតិផ្លូវការលើកដំបូងដែលបានចុះទៅកាន់ទីតាំងនេះ ចាប់តាំងពីមាន​បេសកកម្មត្រួតពិនិត្យរបស់ UNESCO-ICOMOS ក្នុងឆ្នាំ២០០៩។

អ្នកជំនាញត្រូវបានអាជ្ញាធរជាតិព្រះវិហារ (NAPV) ជម្រាបថា អាជ្ញាធរបានកំណត់ឃើញតំបន់រងការខូចខាតចំនួន ៥៦២កន្លែង ក្នុងនោះ ១៤២កន្លែងបណ្តាលមកពីការវាយប្រហារកាលពីខែកក្កដា និង ៤២០កន្លែងបណ្តាលមកពីការវាយប្រហារកាលពីខែធ្នូ។អ្នកជំនាញក៏ត្រូវបានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជម្រាបថា ថៃ បានប្រើកាំភ្លើងធំមធ្យម និងធុនធ្ងន់ ដូចជា កាំភ្លើងធំទំហំ ១០៥មីលីម៉ែត្រ និង ១៥៥មីលីម៉ែត្រ រួមទាំងគ្រាប់បែកចង្កោម និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានទម្លាក់គ្រាប់ត្បាល់ទំហំ ៨១មីលីម៉ែត្រ ១០០មីលីម៉ែត្រ និង ១២០មីលីម៉ែត្រ ចំដោយផ្ទាល់ទៅលើប្រាសាទ។

របាយការណ៍បានបញ្ជាក់ថា៖ «បេសកកម្មបានវិភាគឃើញថា ការវាយប្រហារទាំងនេះបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងធ្ងន់ធ្ងរដល់ភាពសុចរិតនៃតំបន់បេតិកភណ្ឌ។ ផ្នែក​នៃ​ស្ថាបត្យកម្មមួយចំនួនត្រូវបានបំផ្លាញទាំងស្រុងដោយការវាយប្រហារចំៗ ខណៈធាតុមួយចំនួនទៀតរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ត្រូវបានឃ្លាត​ចេញពីទីតាំងដើម និង/ឬដួលរលំដោយសារកម្លាំងផ្ទុះយ៉ាងខ្លាំង»។

របាយការណ៍បានបន្ថែមថា ជម្លោះបានប៉ះពាល់យ៉ាងខ្លាំងដល់ភាពសុចរិត និងភាពជាក់ស្តែងដើមរបស់តំបន់បេតិកភណ្ឌ។របាយការណ៍បានបញ្ជាក់ថា៖ «ទីតាំងនេះគួរតែត្រូវបានបោស​សម្អាតគ្រាប់មិនទាន់ផ្ទុះ ខណៈស្ថានភាពខូចខាតរបស់ទីតាំងត្រូវបន្តកត់ត្រាជាឯកសារ។ សំណង់ដែលមានស្ថិរភាពខ្សោយបំផុតគួរតែត្រូវបានពង្រឹងសុវត្ថិភាព ហើយផ្នែក​ស្ថាបត្យកម្មដែលរងការខូចខាត បំណែកដែលនៅសល់ និងតំបន់ដែលបច្ចុប្បន្នកំពុងប្រឈមនឹងហានិភ័យកាន់តែខ្ពស់ គួរតែត្រូវបានការពារ។ ការឈានមកដល់នៃរដូវវស្សាគឺជាមូលហេតុមួយបន្ថែមទៀតដែលតម្រូវឱ្យមានការចាត់វិធានការឱ្យបានឆាប់រហ័ស»។

របាយការណ៍បានបន្តថា៖ «បេសកកម្មនេះ​ស្នើឱ្យមានការចរចាពហុភាគី ដើម្បីទទួលបានការធានាថា នឹងមិនមានសកម្មភាពប្រទូសរ៉ាយបន្ថែមទៀតកើតឡើង ហើយការសម្អាត​គ្រាប់មិនទាន់ផ្ទុះ និងវិធានការបន្ទាន់ផ្សេងទៀតអាចដំណើរការទៅមុខបាន។ គួររៀបចំវិធីសាស្ត្ររួមគ្នារវាងក្រុមការងារសម្អាត​គ្រាប់មិនទាន់ផ្ទុះ និងបុគ្គលិកផ្នែកបេតិកភណ្ឌ»។

បេសកកម្មបានអំពាវនាវឱ្យមានការចូលរួមពីភាគីថៃ ក្នុងការធានាថាការងារបន្ទាន់អាចចាប់ផ្តើមបាន ហើយមិនមានការប្រទូសរ៉ាយកើតឡើងជាថ្មី។របាយការណ៍បានបន្ថែមថា៖ «បេសកកម្មផ្តល់អនុសាសន៍ថា ការចូលរួមរបស់ថៃត្រូវតែមាន​ការ​រំពឹងទុក​ និងអនុញ្ញាតឱ្យកើតមាន។ វាជារឿងបន្ទាន់ក្នុងការធានាថា ការងារបន្ទាន់អាចដំណើរការទៅមុខបាន ដោយគ្មានហានិភ័យចំពោះកម្មករ អ្នកគ្រប់គ្រងទីតាំង និងអ្នកជំនាញ និងក្រុមការងារអន្តរជាតិ»៕a aot viheara a aot viheara1 a press vihea a unesco vihea