» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 575 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120251 នាក់

ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ

 

កិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង)។a senate meeting 

ក្នុងរបៀបវារៈទី១៖ លោកជំទាវ ទេព្វ សំអូន មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី ជំនួស ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៦ និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដែលបានទទួលមរណភាព។ សមាជិកថ្មីរូបនេះនឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

របៀបវារៈទី២៖ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៣សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាចូលប្រជុំចំនួន៥៦រូប។

សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីកែលម្អរូបមន្ត ឬវិធីសាស្ត្រកំណត់មុខតំណែង ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែសមស្របទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការនៃ ការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន។ ការធ្វើវិសោធនកម្មនេះ មានគោលដៅធានាឱ្យការកំណត់ មុខតំណែងថ្នាក់ដឹកនាំ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងលទ្ធផលនៃការបោះឆ្នោត ស្របទៅនឹង ឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រមទាំងពង្រឹង ប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងរដ្ឋបាល។ ទន្ទឹមនឹងនេះ សេចក្តីព្រាងច្បាប់នេះ ក៏សំដៅ ធានាឱ្យមានឯកភាព និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន លើកកម្ពស់ ការទទួលខុសត្រូវ និងភាពម្ចាស់ការរបស់ថ្នាក់ដឹកនាំ ព្រមទាំងគាំទ្រដល់ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមិនមានគោលបំណង កែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈដែលមានចែងក្នុងច្បាប់ជាធរមាននោះឡើយ។

អត្ថប្រយោជន៍សំខាន់ៗ នៃសេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹង អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅថ្នាក់មូលដ្ឋាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព និងឯកភាព ក្នុងការ ដឹកនាំរបស់រដ្ឋបាលឃុំ សង្កាត់។ សេចក្តីព្រាងច្បាប់នេះ នឹងជួយពង្រឹងស្ថិរភាព និងនិរន្តរភាពនៃ ការអនុវត្តគោលនយោបាយ កម្មវិធីអភិវឌ្ឍន៍នានានៅមូលដ្ឋាន ព្រមទាំងបង្កើនគុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះ នឹង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ឱ្យកាន់តែមាន តម្លាភាព គណនេយ្យភាព ព្រមទាំងពង្រឹងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាព កាន់តែប្រសើរក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ ប្រជាពលរដ្ឋ។

សេចក្តីព្រាងច្បាប់នេះ ជាការកែលម្អក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងការរៀបចំថ្នាក់ដឹកនាំ រដ្ឋបាលឃុំ សង្កាត់ សំដៅពង្រឹងការអនុវត្តតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ធានានិរន្តរភាព ការងាររដ្ឋបាល និងឆ្លើយតបបានទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដោយផ្អែកលើគោលការណ៍ នីតិរដ្ឋ និងគោលការណ៍នៃរដ្ឋធម្មនុញ្ញ។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។a senate meeting1