» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 622 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120298 នាក់

ដេញ​ស្តង់​លក់​ដូង​យុវជន​ធម្មជាតិ​ព្រោះ​ផ្សព្វផ្សាយ​រឿង​កោះកុង​ក្រៅ​!?

​ភ្នំពេញ​៖​សាកលវិទ្យាធិការ​ភូមិន្ទ​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌទួលគោក បានសម្រេច​បញ្ឈប់​ស្តង់​លក់​ផ្លែ​ដូង​លេខ​២៧ ដែលមាន​ឈ្មោះថា ដូង​ស្នេហ៍​ថែ​កោះកុង​ក្រៅ របស់​ក្រុមយុវជន​ធម្មជាតិ​ភ្លាមៗ នៅក្នុង​ទិវា​វប្បធម៌​លើក​ទី​១២​ក្នុង​ថ្ងៃ​ដំបូង ដោយសារតែ​ការផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​កោះកុង​ក្រៅ​។ ការសម្រេច​នេះ​ធ្វើ​ឲ្យ​ក្រុមយុវជន​ធម្មជាតិ បង្ហាញ​នូវ​ក្តី​ខកចិត្ត និង​រក្សា​ជំហរ​ថា ការធ្វើ​របស់​ពួកគេ មិនមែនជា​រឿង​ខុសច្បាប់​។a koh kong out3 

​មូលហេតុ​ចម្បង ដែល​ឈានទៅដល់​ការបញ្ឈប់​ស្តង់​លក់​ដូង​របស់​ក្រុមយុវជន​ធម្មជាតិ អាចមកពី​អាជ្ញាធរ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​អំពី​តំបន់​ធម្មជាតិ​កោះកុង​ក្រៅ ដ្បិត​តំបន់​ធម្មជាតិ​មួយ​នេះ​កំពុងស្ថិត​ក្រោម​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​។ នេះ​បើតាម​ការយល់ឃើញ​រប​ស់ក​ញ្ញា ភួ​ន កែវ​រស្មី ដែលជា​តំណាង​ក្រុមយុវជន​ដែលមាន​ស្តង់​លក់​ដូង ផ្សព្វផ្សាយ​ពី​តំបន់​កោះកុង​ក្រៅ​។​

​កញ្ញា ភួ​ន កែវ​រស្មី ដែល​គេ​ស្គាល់​ថា ជា​យុវជន​បរិស្ថាន​និង​ធម្មជាតិ លើកឡើងថា អាជ្ញាធរ​និង​សាកលវិទ្យាធិការ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​ក្រុម​របស់​ពួកគេ​ថា ករណី​កោះកុង​ក្រៅ​គឺមាន​ការដោះស្រាយ​ពី​សំណាក់​រដ្ឋាភិបាល​រួចរាល់​ហើយ ដោយ​ពុំ​បាច់​ឲ្យ​ក្រុមយុវជន​ត្រូវ​ផ្សព្វផ្សាយ​បន្ថែមទៀត​នោះទេ​។ បើតាម​កញ្ញា ភួ​ន កែវ​រស្មី គឺ​ខាង​សាកលវិទ្យាល័យ និង​ខាង​អាជ្ញាធរ បាន​ចោទប្រកាន់ថា​សកម្មភាព​របស់​ក្រុមយុវជន គឺ​ផ្ទុយ​ពី​គោលបំណង​របស់​សាកលវិទ្យាល័យ ដែល​រៀបចំ​ទិវា​វប្បធម៌​។​

​នៅក្នុង​ទិវា​វប្បធម៌​លើក​ទី​១២​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ធ្វើឡើង​ពីថ្ងៃ​ទី​១៣​មករា​ម្សិលមិញ​មកនេះ មានការ​ប៉ះទង្គិច និង​តវ៉ា​គ្នា​រវាង​ក្រុមយុវជន​ធម្មជាតិ ដែល​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ និង​ក្រុម​អ្នករៀបចំ​កម្មវិធី នៅមុន​ពេលដែល​ស្តង់​លក់​ដូង​របស់​ពួកគេ ត្រូវបាន​ខាង​សាកលវិទ្យាល័យ​សម្រេច​ប​ញ្ឈ​ប់​ឲ្យ​លក់​ជាបន្ទាន់​។​​ទាំង​ក្រុមយុវជន​ធម្មជាតិ ទាំង​ខាង​សាកលវិទ្យាល័យ និង​ទាំង​ខាង​អាជ្ញាធរ​ខណ្ឌទួលគោក បាន​ចាយ​ពេល​ជាង​២​ម៉ោង ដើម្បី​តតាំង​គ្នា​។ តែ​ទីបំផុត​ខាង​សាកលវិទ្យាធិការ​ភូមិន្ទ​ភ្នំពេញ លោក ជេ​ត ជាលី បានសម្រេច​ឲ្យ​ក្រុមយុវជន​ធម្មជាតិ​បញ្ឈប់​សកម្មភាព​លក់ដូ​ង នៅក្រោម​រូបភាព​នៃ​ការផ្សព្វផ្សាយ​ពី​តំបន់​ធម្មជាតិ​កោះកុង​ក្រៅ​។ នេះ​បើតាម​កញ្ញា ភួ​ន កែវ​រស្មី​។​

​យ៉ាងណាមិញ ការសម្រេច​នេះ បានធ្វើ​ឲ្យ​ក្រុមយុវជន​ធម្មជាតិ បាន​ភាព​ខកចិត្ត និង​ចាត់ទុកថា ការ​រឹតត្បិត​ការបញ្ចេញមតិ​របស់​ពួកគេ​ទៅលើ​បញ្ហា​សង្គម​។ កញ្ញា ភួ​ន កែវ​រស្មី យល់ថា ទិវា​វប្បធម៌​ពេលនេះ គឺជា​ឱកាស​ដែល​អាច​ឲ្យ​ពួកគេ​ផ្សព្វផ្សាយ​បន្ថែម​ដល់​យុវ​សិស្ស ឲ្យ​បាន​ស្គា​ល់ពី​តំបន់​ទេសចរណ៍ធម្មជាតិ​ដែលមាន​សក្តានុពល​កោះកុង​ក្រៅ​។ បើតាម​ក្រុមយុវជន​ធម្មជាតិ គឺ​ពួកគេ​នៅតែ​រក្សា​ជំហរ​ដូចដើម ដោយ​បន្ត​ផ្សព្វផ្សាយ​បន្ថែមទៀត​អំពី​តំបន់​កោះកុង​ក្រៅ ដើម្បី​ឲ្យ​ពលរដ្ឋ​បានដឹង ហើយ​ដើម្បី​ចូលរួម​ការពារ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ឲ្យ​គេច​ផុតពី​ការអភិវឌ្ឍ​ដែល​អាច​ឈានទៅ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នៅ​ទីនោះ​៕​ប្រ​ភ ព​វិទ្យុ​បារាំង​a koh kong out2 

​