» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1263 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120939 នាក់

រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកទៅទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ

 

ឧត្តរមានជ័យ៖នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦លោកជំទាវ Rosie Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិកបានអញ្ជើញចុះមកទស្សនកិច្ចសាលាបឋមសិក្សាគោកប្រាសាទ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យដោយផ្ទាល់នូវអគាសិក្សាដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជម្លោះព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗកន្លងមក និងដំណើរការកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីប្រទេសចក្រភពអង់គ្លេស (Britain) ជាពិសេសការជួយសង្គ្រោះ និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កុមារដែលបានផ្លាស់ទីលំនៅដោយសារបញ្ហាជម្លោះ។a minister gb2 

យោងតាមការបង្ហោះផ្សាយរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា លោកស្រី Baroness Winterton រដ្ឋមន្ត្រីព្រីតថេន ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានរួមដំណើរជាមួយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះជួបសហគមន៍នៅគោកប្រាសាទ ខេត្តឧត្តរមានជ័យ ដែលរងផលប៉ះពាល់ពីភាពតានតឹងតាមបណ្តោយព្រំដែន ដើម្បីស្វែងយល់ដោយផ្ទាល់អំពីបញ្ហាប្រឈមដែលគ្រួសារកំពុងជួបប្រទះ និងភាពខុសគ្នាដែលការគាំទ្ររបស់ព្រីតថេនកំពុងបង្កើតឡើង ហើយបើទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្លោះក៏ដោយ កុមារភាព និងការអប់រំត្រូវតែបន្ត។

លោកស្រីរដ្ឋមន្ត្រី បានឃើញដោយផ្ទាល់នូវកម្មវិធីអប់រំដែលគាំទ្រដោយព្រីតថេន បានជួបកុមារដែលមានភាពក្លាហាន និងដែលបានឆ្លងកាត់បទពិសោធន៍លំបាក ប៉ុន្តែនៅតែបន្តខិតខំសិក្សា ព្រមទាំងបានស្តាប់ពីគ្រួសារ និងថ្នាក់ដឹកនាំសហគមន៍អំពីអាទិភាព និងតម្រូវការរបស់ពួកគេ។

ជាមួយនោះផងដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី រដ្ឋមន្ត្រីបានពិភាក្សាគ្នាអំពីរបៀបដែលព្រីតថេនអាចបន្តធ្វើការជាមួយដៃគូក្នុងស្រុកដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងជួយឱ្យកុមារអាចបន្តសិក្សានៅសាលារៀន។

វត្តមានរបស់លោកស្រី Rosie Winterton មកកាន់ទឹកដីខេត្តឧត្តរមានជ័យ និងការចុះផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ក្នុងការរួមចំណែកស្តារឡើងវិញនូវវិស័យអប់រំ និងនាំយកក្តីសង្ឃឹមមកជូនកុមាររងគ្រោះដោយសារសង្គ្រាម។ កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រឬការអភិវឌ្ឍន៍ខ្លួនឡើយ។»

លោក​ស្រី Baroness Winterton រដ្ឋមន្ត្រី​ព្រីត​ថេន ទទួលបន្ទុក​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក នៅ​ថ្ងៃទី​២៦ ខែសី​ហាក៏ បាន​ជួប​ជាមួយ​ក្រុមការងារ​ដែល​កំពុង​អនុវត្ត​សកម្មភាព​កំចាត់មីន ដោយ​មានការ​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​ព្រីត​ថេន នៅក្នុង​ខេត្ត​សៀមរាប​ផងដែរ។

​ស្ថានទូតព្រីត​ថេន ប្រចាំ​កម្ពុជាឲ្យដឹងថា​ក្រុមការងារ​ដែល​កំពុង​ចូលរួម​ក្នុង​សកម្មភាព​កំចាត់មី គឺ​បាន​បង្ហាញ​វីរភាព​របស់​ពួក​គេ​ក្នុង​ការ​ជួយ​សហគមន៍​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត និង​ជួយ​សហគមន៍​ឱ្យ​អាច​ត្រឡប់​ទៅ​ប្រើ​ប្រាស់​ដី​របស់​ពួកគេ​ដោយ​សុវត្ថិភាព ព្រម​ទាំង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគេ​។

សូមបញ្ជាក់ថាទស្សនកិច្ចរបស់រដ្ឋមន្រ្តីចក្រភពអង់គ្លេសនាពេលនេះ មិនត្រឹមតែជួយជំរុញដល់ការស្តារឡើងវិញនូវរចនាសម្ព័ន្ធអប់រំក្នុងខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ញើសារដ៏មានឥទ្ធិពល និងទស្សនវិស័យទូលំទូលាយទៅកាន់ពិភពលោកអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃការការពារការអប់រំក្នុងតំបន់ជម្លោះ និងការផ្តល់ក្តីសង្ឃឹមថ្មីដល់អនាគតកុមារកម្ពុជានៅតាមបន្ទាត់ព្រំដែនឱ្យបន្តបោះជំហានទៅមុខដោយមោទនភាព៕a minister gb1 a minister gb3