» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 786 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120462 នាក់

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​ចង់​រិះគន់​សេរីភាព​សារ​ពត៍​មាន​កម្ពុជា​សូម​ឲ្យ​ក្រឡេក​ទៅ​មើល​តំបន់​ហ្កា​ហ្សា និង​ប្រទេស​អ៊ុយ​ក្រែ​ន​,


​ភ្នំពេញ​៖ ក្នុង​បំណង​វាយបក​ការរិះគន់​លើ​សេរីភាព​សារ​ពទ​ត៍​មាននៅ​កម្ពុជានៅព្រឹកថ្ងៃទី១៩ធ្នូ​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​ជាពិសេស​ក្រុមប្រឆាំង​ក្រឡេក​ទៅ​មើល​តំបន់​ហ្កា​ហ្សា និង​ប្រទេស​អ៊ុយ​ក្រែ​ន តើ​សេរីភាព​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​មាន​កម្រិត យ៉ាងដូចម្តេច​?។a unesco press 

​លោក​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​អះអាងថា «​សេរីភាព​សារព័ត៌មាន ជា​កាតាលីករ​មួយ​ដ៏​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​។ សេរីភាព​នេះ ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​របប​សារព័ត៌មាន កម្ពុជា និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ផ្សេងទៀត​។ ដូច្នេះ​ក្នុង​ក្របខណ្ឌ នៃ​ការលើកកម្ពស់​តម្លៃសង្គម​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ការវាស់វែង​ស្ថានភាព​សេរីភាព​សារព័ត៌មាន បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​លំហ​សេរីភាព នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិទ្ធិ នៃ​ការទទួល​ព័ត៌មាន តួនាទី​របស់​សារព័ត៌មាន​វិជ្ជាជីវៈ​ក្នុង​ការផ្តល់​ចំណេះដឹង និង​ព័ត៌មាន​ពិត និង​ជឿ​ទុកចិត្តបាន​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន អ្នកដឹកនាំ និង​សង្គមជាតិ​ទាំងមូល ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​រួមគ្នា​កម្លាំង​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​

​លោក​នេត្រ​ភក្ត្រា​បាន​សម្រួលការ​វាយបក​របស់លោក ថា «​អ្វីដែល​យើង​ឃើញ ជារួម​ស្ថានភាព​សេរីភាព​សារព័ត៌មាន កម្ពុជា​យើង​មិនល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែ​បើសិនជា​យើង​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​របស់​យើង កម្ពុជា ក៏​មិនមែនជា​សិស្ស​អាក្រក់​នោះទេ ពោល​ជា​សិស្ស​ល្អ​មួយ​នៅក្នុង​ក្របខណ្ឌ​សេរីភាព នៃ​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​»​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៤​ក្រសួង​ព័ត៌មាន បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ (UNESCO) បានរៀបចំ​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើក​ទី​២ ក្រោម​ប្រធានបទ «​លើកកម្ពស់​សេរីភាព​ក្នុងការ​បញ្ចេញមតិ ក្នុង​យុគសម័យ​ឌីជីថល​»​។​​សន្និសីទ​ស្តីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើក​ទី​២​នេះ​នឹង​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើតជា​វេទិកា​មួយ​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជជែក​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ ចែករំលែក បទពិសោធន៍ និង​ការអនុវត្ត​ល្អៗ ក៏ដូចជា​លើកឡើង​ពី​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​ដែល​បាននិងកំពុង កើតមានឡើង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​យុគសម័យ​ឌីជីថល​នេះ សំដៅ​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​សប​ស្រម ដើម្បី​បន្ត​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, លោក Sardar Almar តំណាង​ប្រចាំ​ប្រទេស​អង្គការ​យូណេស្កូ (UNESCO) និង​តំ​ណា​ស្ថានទូត​ស៊ុយអែត​។ សន្និសីទ​នេះ​ធ្វើឡើង​រយៈពេល​១​ថ្ងៃ​ពេញ ដោយមាន​កិច្ចពិភាក្សា​ក្រោម​ប្រធានបទ​សំខាន់ៗ​ចំនួន​៣ រួមមាន​ទី​១៖ ការគ្រប់គ្រង​លំហ​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព​, ទី​២៖ ការលើកកម្ពស់ និង​ពង្រឹងគុណភាព​សារព័ត៌មាន និង​ទី​៣៖ និរន្តរភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បរិ​វិត្ត​កម្ម​ឌីជីថល​៖ បញ្ហា​ប្រឈម និង​កាលានុវត្តភាព​នៃ​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​។​

​យោងតាម​របាយការណ៍​របស់​អង្គការ​យូណេស្កូ វិស័យ​សារព័ត៌មាន​ឯករាជ្យ​នៅ​ទូទាំង​ពិភពលោក កំពុងស្ថិត​នៅក្រោម​ការ​គំរាមកំហែង នៅក្នុង​យុគសម័យ​ឌីជីថល​នេះ ដែល​ផ្សំ​ឡើង​ដោយ​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ការបង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​អ្នកសារព័ត៌មាន​ជា​ស្ត្រី ចំនួន​៣០% បាន​រាយការណ៍​ពីបទ​ពិសោធន៍​ក្នុង​ការដាក់​ពិរុទ្ធ​ខ្លួនឯង​, ការរីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត​ព័ត៌មាន​ក្លែងបន្លំ និង​ពាក្យ​ស្អប់​តាម​អ៊ីនធឺណិត​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​​កង្វះ អក្ខរកម្ម​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួមជាមួយ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដោយ​អសីលធម៌ រួមមាន​ការប្រើប្រាស់​ប​ញ្ញា​សិប្ប​និមិត្ត​ការបាត់បង់​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន និង​ការធ្លាក់ចុះ​នៃ​និរន្ត​ភាព​របស់​វិស័យ​សារព័ត៌មាន​។​

លោក​នេត្រ ភក្ត្រា​បាន​ឲ្យ​ដឹងថា​៖​តាម​របាយការណ៍​ស្ទង់​មតិ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ជួប​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​៣៤១​នាក់ តាម​បណ្ដា​រាជធានី​-​ខេត្ត​ទាំង​២៥ ទូទាំងប្រទេស បាន​បញ្ជាក់ថា ៧៩,៨% បាន​លើកឡើងថា សេរីភាព​សារព័ត៌មាន នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​។ «​នេះ​ជា​ចំណុច​មួយ​ដែល​យើង​ត្រូវ​មើល​ព្រៃ​ទាំងមូល ក៏ប៉ុន្តែ​យើង​មិនត្រូវ​មើល​ព្រៃ​តែ​១​ដើម នៅក្នុង​ក្របខណ្ឌ​សេរីភាព​សារព័ត៌មាន​នោះទេ​»​។​

 លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​សុំឱ្យ​អង្គការ មិនមែន​រដ្ឋាភិបាល​ខ្លះ​ដែល​ធ្វើ​កិច្ចការងារ​លើ​ផ្នែក​សេរីភាព​សារព័ត៌មាន សូមឱ្យ​យក​សុភ​វិនិច្ឆ័យ​ដាក់​នៅ ក្នុង​ក្របខណ្ឌ នៃ​ការវាយតម្លៃ ហើយ​កុំ​គិតថា​ឱ្យតែ​ប៉ះ​អ្នកសារព័ត៌មាន សុទ្ធតែ​សេ​រិ​ភាព​នៃ​ការបញ្ចេញមតិ​។ ត្រង់ចំណុច​នេះ​យើង​អាច​ចោទ​ជា​សំណួរ​ថា បើ​គា​ត់ទៅ​កំហែង​ទារប្រាក់ ទៅ​កំហែង​ហែកកេរ្តិ៍ ដើម្បី​បាន​ប្រាក់ តើ​នេះ​ជា​សេរីភាព​នៃ​ការបញ្ចេញមតិ ឬទេ​? ឬ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​នេះ​ជា​ចំណុច​មួយ​ដែល​ឈរ​នៅលើ​មូលដ្ឋាន នៃ​សូ​ចលនា​ករ​ត្រឹមត្រូវ​ទៅលើ​ការវាយតម្លៃ ទើប​ធ្វើឱ្យ​ការវាយតម្លៃ​រួម​នៃ​របាយការណ៍​របស់ខ្លួន​ត្រឹមត្រូវ​។​

​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ (IFJ) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែធ្នូ​ថា ក្នុង​ឆ្នាំ​២០២៤ មាន​អ្នកកាសែត សរុប​១០៤​នាក់ ត្រូវបាន​សម្លាប់ នៅ​ជុំវិញ​ពិភពលោក ក្នុងចំណោម​នោះ ជាង​ពាក់កណ្តាល គឺ​នៅ​តំបន់​ហ្កា​ហ្សា​។ IFJ បាន​ប្រាប់ថា តួលេខ​ឆ្នាំ​២០២៤​នេះ គឺ​ថយចុះ​ពី​តួលេខ​ឆ្នាំ​២០២៣ ដែលមាន​អ្នកកាសែត​ស្លាប់ ១២៩​នាក់ ប៉ុន្តែ​វា​នៅតែ​ជា​ឆ្នាំ ដ៏​អាក្រក់​បំផុត​មួយ ក្នុង​កំណត់ត្រា​។ ក្នុងចំណោម​នោះ អ្នកកាសែត​ប៉ា​ឡេ​ស្ទី​ន​៥៥​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ឆ្នាំ​២០២៤ ចំពោះមុខ សង្គ្រាម​របស់​អ៉ី​ស្រា​អែល ប្រឆាំង​ក្រុម​ហា​ម៉ាស នៅ​ហ្កា​ហ្សា​។​​នៅ​អឺរ៉ុប សង្គ្រាម​អ៊ុយ​ក្រែ​ន បាន​បន្ត​សម្លាប់​អ្នកកាសែត​៤​នាក់​ទៀត ក្នុងឆ្នាំនេះ​។​a unisco press1 
​