» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3230 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098997 នាក់

តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម!

 

‎

‎ខេត្តសៀមរាប៖ វិរៈយោធាម្នាក់ដែលត្រូវវ៉ៃខ្នោះចាប់យកទៅឃុំកាលពីថ្ងៃទី៣ក្កដាតាមបញ្ជាតុលាការដោសារបញ្ហាគ្រោះថ្នាកចរាចរបង្កឲ្យមានការចាប់អារម្មណ៍និងតវ៉ាពីអ្នកលេងបណ្តាញសង្គមនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ត្រូវបានដោះលែងវិញហើយក្រោមការសម្របសម្រួលពីលោក សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប, លោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។a army remok 

យោធាខាងលើពាក់ពន្ធ័ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ម៉ោង១៨និង៥៥នាទីកន្លងទៅ នៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣១-៣២ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឡាំ មឿក ស្ថិតនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប រវាងម៉ូតូនិងគោយន្តកន្ត្រៃ។

‎

ក្នុងហេតុការណ៍នេះគឺមានម៉ូតូមួយគ្រឿងម៉ាកម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឆ្នាំផលិត2026 ពាក់ផ្លាកលេខសៀមរាប 1AU- 2662 បើកបរដោយឈ្មោះ ឌុល ម៉ារ៉ាទេព ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរមានទិសដៅពីត្បូង ទៅជើងបើកទៅបុកគោយន្តសណ្តោងរ៉ឺម៉ក។ ភាគីខាងម៉ូតូរង របួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ អ្នករួមដំណើរមួយនាក់ឈ្មោះ កឿត បញ្ញរ៉ា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប របួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ និងបញ្ជូនបន្តទៅពេទ្យខេត្ត។

អ្នករួមដំណើរមួយនាក់ឈ្មោះ ជួយ ជីលិញ ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្ស គ្មានរបួស រស់នៅភូមិឃុំជាមួយអ្នកបើកបរខាងលើ ។ គោយន្តកន្ត្រៃមួយគ្រឿងម៉ាកគូបូតា ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ជន់ ជួន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរយោធា ទីលំនៅបច្ចុប្បន្នភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរមានទិសដៅពីត្បូង ទៅជើង គ្មានរបួស។

មូលហេតុ នៃគ្រោះថ្នាក់នេះ គឺមកពី អ្នកបើកបរម៉ូតូ ម៉ាកHONDA DREAM c125 ពណ៌ខ្មៅ ផលិតឆ្នាំ2026 ពាក់ផ្លាកលេខសៀមរាប1AU-2662 បើកបរមានល្បឿនលឿន និងមិនទាន់គ្រប់អាយុបើកបរ និងអ្នកបើកបរគោយន្តន្ត្រៃម៉ាកគូបូតា ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ ឈប់គោយន្តកន្ត្រៃនៅលើផ្លូវគ្មានភ្លើងបំភ្លឺ។

‎

‎ក្រោយទទួលបានសេចក្ដីរាយការណ៍ កម្លាំងនគរបាលចរាចរណ៍បានចុះដល់កន្លែងគ្រោះថ្នាក់ ធ្វើការវាស់វែង និងយកម៉ូតូ និងគោយន្តកន្ត្រៃ ទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំបណ្ដោះអាសន្នរង់ចាំការដោះស្រាយ បន្ទាប់មកកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២២ និង៥០នាទី ព្រះរាជអាជ្ញារង តំណាងឯកឧត្ដមអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាឲ្យឃាត់ខ្លួនឈ្មោះ ជន់ ជួន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរយោធា កងពលធំអន្តរាគមន៍លេខ២ ទីលំនៅបច្ចុប្បន្នភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប លុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦វេលាម៉ោង៧ និង ០០នាទី កម្លាំងនគរបាលបានបញ្ជូនសំណុំរឿងនិង អ្នកបើកបរគោយន្តកន្រ្តៃឈ្មោះជន់ ជួន មកប្រគល់ឲ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី និងមានគោលការណ៍ណែនាំ និងបញ្ជាពីព្រះរាជអាជ្ញារង តំណាង ឯកឧត្ដមអយ្យាការ អមសាលាដំបូងខេត្តសៀមរាប និងជាបទល្មើសជាក់ស្ដែង ការិយាល័យជំនាញ(ការិយាល័យចរាចរណ៍) បានបញ្ជូនបន្តទៅស្ថាប័នអយ្យការ អមសាលាដំបូងខេត្តសៀមរាបឃុំខ្លួនតែម្ដងរហូតទាល់តែមានការរិះគន់ពីមហាជនបានដោះលែង។a army remok1