» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2887 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098654 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ប្រកាស​តែងតាំង​ស្នងការ​នគរបាល​ខេត្តសៀមរាប​ថ្មី​


​ខេត្តសៀមរាប​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​សាលា​ខេត្តសៀមរាប​។​a net sr 

ក្នុង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តេង ច័ន្ទ​ណាត ស្នងការរង​នគរបាល​ខេត្តសៀមរាប ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម​សខេង​រដ្ឋមន្ត្រី តែងតាំង​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ដែល​ត្រូវ​ចូលនិវត្តន៍​។​
​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ត្រូវបាន​ធ្វើឡើង​ដោយ​អនុវត្តតាម​វិធាន​សុខាភិបាល និង​ការធ្វើ​តេស្ត​រហ័ស (Rapid Test ) សម្រាប់​សមាជិក សមាជិកា ដែល​ចូលរួម​ផងដែរ​។​

ក្រៅពីនេះគឺ ការបិទខ្ទប់ក្រុងសៀមរាប​អាចនឹងធ្វើឡើងរយៈពេលពី​៧ថ្ងៃទៅ១៤ថ្ងៃ ដើម្បី​បោសសម្អាតនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មុនពេលពិធីបុណ្យភ្ជុំបិណ្ឌមកដល់​។អភិបាលខេត្តសៀមរាប លោក ទៀ​ សីហា មានប្រសាសន៍ប្រាប់ កាសែត​ថា៖ «ការបិទខ្ទប់មាន២ គឺ​ការបិទខ្ទប់​គោរព​តាមបម្រាមគោចរ គឺបិទការធ្វើដំណើរចេញចូលនៅម៉ោង​៩យប់ ដល់៣ព្រឹក និងការបិទខ្ទប់ក្នុងភូមិសាស្រ្តខេត្ត[ក្រុងសៀមរាប​]​មានរយៈពេល៧ថ្ងៃ​ ទៅ១៤ថ្ងៃ» «អាជីវករក្នុងតំបន់លឿងទុំ អាចធ្វើការលក់ដូរបាន តែមិនឱ្យឆ្លងស្រុកទេ។ សម្រាប់អ្នកធ្វើដំណើរ គឺមិនឱ្យចូលក្រុងនោះទេ លើកលែងតែអ្នកមានលិខិតបេសកកម្ម កិច្ចការចាំបាច់ដូចជាទៅពេទ្យព្យាបាលជំងឺ ជាដើម។»

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែ​កញ្ញា បាន​ឱ្យដឹងថា រដ្ឋបាលខេត្តបាន​​សម្រេច​កំណត់​ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល១​សប្តាហ៍ គិតចាប់ពីវេលាម៉ោង២៣និង៥៩នាទី នាថ្ងៃទី១១ ខែ​កញ្ញា រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

ចំណែកសេចក្តីសម្រេចរបស់​រដ្ឋបាលខេត្តសៀមរាប ចុះ​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក៏​បានកំណត់​ភូមិ​សាស្ត្រ​​​មួយ​​ចំនួន​​ជា “តំបន់លឿងទុំ” ដែរ​ រួម​មាន ឃុំពួក ឃុំមុខប៉ន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក និងឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ជាបណ្ដោះអាសន្ន រយៈពេល១៤​ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាទី នាថ្ងៃទី០៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១៕

a net sr1 


​