» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3080 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098847 នាក់

កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល

 

សៀមរាប៖ កម្ពុជាបានដាក់ពាក្យប្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា OPCW ដែលមានទីស្នាក់ការនៅប្រទេសហូឡង់ ពាក់ព័ន្ធនឹងទាហានថៃបានប្រើប្រាស់អាវុធសារធាតុគីមីបាញ់ទៅលើគោលដៅជនស៊ីវិកក្នុងអំឡុងសង្គ្រាមឈ្លានពានពីរលើក កាលពីឆ្នាំទៅ។a cmac heng 

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១១ ខែកញ្ញានេះថា កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់រួចហើយ ក្នុងករណីទាហានថៃបានប្រើប្រាស់អាវុធគីមីនិងសារធាតុគីមីក្នុងសង្គ្រាមឈ្លានពានកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ។ អាវុធគីមីគឺជាអាវុធដែលពិភពលោកហាមឃាត់មិនឱ្យប្រើប្រាស់ ប៉ុន្តែកម្ពុជាបានរកឃើញថា ទាហានថៃបានប្រើប្រាស់យ៉ាងបើកចំហរក្នុងការវាយប្រហារកម្ពុជាទាំងពីរលើក ដែលទាហានថៃបានទម្លាក់ផ្សែងពុលពីលើយន្តហោះ, ដ្រូន, និងការបាញ់តាមរយៈកាំភ្លើងធំ ១៥៥មីលីម៉ែត្រ និង ១០០មីលីម៉ែត្រ ជាដើម។

ឯកឧត្តមបានបញ្ជាក់ថា អាវុធដែលមានសារធាតុគីមីគឺជាអាវុធមួយប្រភេទ ក្នុងចំណោមអាវុធ ៤៣ប្រភេទ ដែលទាហានថៃបានប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានកម្ពុជា។ ជាក់ស្តែង មន្ត្រី ស៊ីម៉ាក់ បានរកឃើញគ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ មានផ្ទុកសារធាតុ ផូស្វ័រ ពណ៌ស ឬជាភាសាអង់គ្លេងហៅថា White Phosphorus នៅទីតាំងវាលស្រែក្នុងខេត្តឧត្តរមានជ័យ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥។ អាវុធប្រភេទនេះ ត្រូវបានហាមឃាត់ប្រើប្រាស់លើគោលដៅជនស៊ីវិល។ ទន្ទឹមនឹងនេះ កម្ពុជាបានរកឃើញថា វីរកងកងទ័ព និងនគរបាលកម្ពុជា ក៏បានរងគ្រោះដោយសារផ្សែងពុល ដែលបណ្តាលឱ្យពាក់លីជីវិតមួយចំនួន ហើយ ក៏មានជនស៊ីវិលកម្ពុជាប្រមាណ ៤០០នាក់ បានរងរបួស ដោយសារផ្សេងពុលនេះផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងថៃ គឺសុទ្ធសឹងជាប្រទេសស្ថិតក្រោមអនុសញ្ញាស្តីពីអាវុធគីមី(CWC)ដែលអនុសញ្ញានេះ បានអនុម័តនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងបានចូលជាធរមាននៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ១៩៩៧។

សូមបញ្ជាកថាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានCMACភ្នំពេញ លោកហេងរតនាអគ្គនាយកស៊ីម៉ាក់បានធ្វេីរបាយការណ៍ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងសេនានុព័ន្ធយោធា ប្រចាំកម្ពុជាសរុបចំនួន៣៧រូប ដឹកនាំលោកវរនាវីឯក Commodore. Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៃសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh) ចំនួន១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន​ អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ានដឹកនាំដោយលោកវរសេនីយ៍​ឯក​ KYLE SALTZMAN​ អនុពន្ធ័យោធាសហរដ្ឋអាមេរិកនិងជាប្រធានតំណាងក្រុមអនុពន័្ធយោធាប្រចាំកម្ពុជា។​

​ បើតាមលោកហេងរតនាក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ/សង្កាត់ចំនួន៦០​ ភូមិចំនួន៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០.០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។  អង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃសរុបចំនួនជាង៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ​ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូលនិងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង១៦.០០០ សក្ខីកម្ម។a cmac heng1 a cmac thai a cmac thai1