» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2667 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098434 នាក់

ស្ត្រិ​ម្នាក់​ចោទ​លោក​វរសេនីយ៍ត្រី ប៉ែន នុត នាយផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ប្រើ​អំពើហិង្សា ជេរប្រមាថ ​បង្ក ស្លាកស្នាម​នៅលើ​ដងខ្លួន​


​ភ្នំពេញ : សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ គណនី facebook មួយ​ដែលមាន​ឈ្មោះថា (​ប្រាក់​ណុប តាកែវ​) បាន​បង្ហោះ​អំពី​សកម្មភាព​នេះ​ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា (​ល្បី​ទៀតហើយ​ម្ដងនេះ មក​មួយឈុត​ធំ​តែម្ដង ប៉ែន នុត ជា​ប៉ូលិស​នៅ​ខណ្ឌ​កំបូល គាត់​បាន​វ៉ៃ​ធ្វើបាប​ខ្ញុំ​ប្រើ​អំពើហិង្សា​លើ​នាង​ខ្ញុំ ទាំង​គាត់​ជា​អ្នកច្បាប់ សូម​បងប្អូន​ជួយ​ស៊ែរ​អោយ​ថ្នាក់លើ​បានឃើញ​ផង{​ប្រភព​ហ្វេ​ស​ប៊ុ​ក​} ។​a beat wp 

​នាយ​នគរបាល​មួយរូប ដែល​រង​ការចោទប្រកាន់​នេះ​គេ​ស្គាល់​ថា​ចា លោក​វរសេនីយ៍ត្រី ប៉ែន នុត នាយផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​គាត​ត្រូវបាន​ស្ត្រី​ម្នាក់​បង្ហោះ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​អំពី​សកម្មភាព ប្រើ​អំពើហិង្សា ជេរប្រមាថ និង​ការប្រតាយប្រតប់គ្នា​ជា​វីដេអូ​ឃ្លី​ប និង​រូប​ដែលមាន​ស្លាកស្នាម​នៅលើ​ដងខ្លួន​។ សារព័ត៌មាន​មិនអាច​ធ្វើការ​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ពី​ភាគី​ទាំងសងខាង ខណៈ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ។ ប៉ុន្តែ​មាន​ដំណឹង​ថា ស្ត្រី​ដែល​ត្រូវបាន​រង​នូវ​អំពើហិង្សា ពេលនេះ​កំពុង​ស្ថិតនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដាក់ពាក្យ​បណ្ដឹង​។​

គេ​ពុំទាន់​ដឹងថា ស្ត្រី​រងគ្រោះ​ជា​ភរិយា​ឬ​ជា​អ្នកដទៃ និង​មាន​ទំនាក់ទំនង​គ្នា​បែបណា​ជាមួយ​លោក​ប៉ែន​នុត​នោះទេ ទើប​ឈានដល់​មាន​អំពើហិង្សា​ចឹ​ង ។ ទោះបីយ៉ាងណា​នាយ​នគរបាល​មួយរូប​នៅ​ខណ្ឌ​កំបូល ដែល​ត្រូវជា​មេកោយ​របស់លោក​វរសេនីយ៍ត្រី ប៉ែន នុត នាយផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ផងដែរ​បាន​និយាយថា លោកនាយ​ផ្នែក​រូបនេះ​មានរឿង​ច្រើន​កន្លងមក​ផងដែរ ! …​។ ករណីនេះ ថ្នាក់ដឹកនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​ក៏បាន​រាយការណ៍​ជូន​ស្នងការរង​ទទួលបន្ទុក​រួចរាល់​ហើយ​ដែរ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន សុខ​សីហា ជំនួយការ និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល ៕a beat wp1 a beat wp2 

​